ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ នៃបដិវត្តន៍ខែសីហា

13:58 | 20/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ រួមជាមួយអង្គប្រជុំបានពិនិត្យឡើងវិញនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ (រូបថត៖ bapquote)

នារសៀលថ្ងៃទី ១៩ សីហា ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវ បានប្រារព្ធខួបលើកទី ៧៥ នៃបដិវត្តន៍ខែសីហា (១៩ សីហា ឆ្នាំ១៩៤៥ - ១៩ សីហា ឆ្នាំ២០២០) ដោយមានការចូលរួមពីកម្មាភិបាល បុគ្គលិកការទូតប្រចាំនៅទីនេះផងដែរ។ថ្លែងក្នុងពិធីនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានគណៈប្រតិភូតំណា

ងអចិន្រ្តៃយ៍ប្រចាំនៅទីក្រុងហ្សឺណែវរួមជាមួយគណៈប្រតិភូ បានពិនិត្យឡើងវិញនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម. លើកកំពស់និងធ្ងើត្រាប់តាមមេរៀននិងបទពិសោធន៍នៃបដិវត្តខែសីហាឆ្នាំ ១៩៤៥ ប្រជាជនវៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យយ៉ាងធំធេងក្នុងការតស៊ូរំដោះនិងបង្រួបបង្រួមជាតិ ព្រមទាំងការពារប្រទេសនិងអភិវឌ្ឍប្រទេសតាមមាគ៌ាសង្គមនិយម និងបំពេញកាតព្វកិច្ចអន្តរជាតិបានយ៉ាងល្អប្រសើរផងដែរ។ ឋានៈនិងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិត្រូវបានលើកកំពស់កាន់តែខ្លាំងឡើងៗផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានមានប្រសាសន៍ថាសមាជិកបក្ស កម្មាភិបាល បុគ្គលិកទាំងអស់ដែលកំពុងបំពេញបេសកកម្មនៅទីនេះ ក៏ដូចជាតំណាងស្ថានប័នផ្សេងៗទៀតរបស់វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ បានប្តេជ្ញាចិត្តលើកកម្ពស់សមិទ្ធិផលដែលបានបញ្ចប់ដោយជោគជ័យទាំងអស់នូវភារកិច្ចដែលប្រគល់ជូនដោយបក្សនិងរដ្ឋផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត