លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង

09:59 | 21/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាងលើកទី ៣ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៤ ខែសីហា តាមប្រព័ន្ធវីដេអូ។ លោកនាយក រដ្ឋមន្ត្រី Nguyen Xuan Phuc នឹងអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដ៏ សំខាន់មួយនៅក្នុងកិច្ចប្រជុំនេះ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង។ (រូបថត៖ Tai Chinh)

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បាននិយាយ​ឲ្យដឹងអំពីព័ត៌មានខាងលើនៅឯសន្និសីទសារព័ត៌មាន​ប្រចាំខែ​របស់ក្រសួងការបរទេសដែលបានធ្វើឡើង នៅរសៀលថ្ងៃទី ២០ ខែសីហា។ នេះគឺជាកិច្ចប្រជុំបាន​រៀបចំតាម​កាលកំណត់​ដែលធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង ដោយមានការចូលរួមពី​ថ្នាក់ដឹកនាំជាន់ខ្ពស់​នៃប្រទេស​ជាសមាជិកមេគង្គ - ឡានឆា​ទាំង ៦ ​រួមមាន​ កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ថៃ វៀតណាម និងចិន។ ។

លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្ដីឡាវ ដែលជាសហប្រធា​នជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ​ក្នុងកិច្ចប្រជុំនេះ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម” ។ កិច្ចប្រជុំនេះ​នឹងផ្តោតលើការវាយតម្លៃស្ថានភាពកិច្ចសហប្រតិបត្តិការ ចាប់តាំងពី​កិច្ចប្រជុំកំពូលមេគង្គ - ឡានឆាងលើកទី ២ និងពិភាក្សានូវ​ទិសដៅ​នៃសកម្មភាព ក្នុងដំណាក់កាលបន្ទាប់។

គេរំពឹងថា ថ្នាក់​ដឹកនាំនៃបណ្តា​ប្រទេសនឹងពិភាក្សាលើខ្លឹមសារមួយចំនួន​ដូចជា កិច្ចសហប្រតិបត្តិការ​សុខភិបាល​សហគមន៍​ ដើម្បី​ពង្រឹង​សមត្ថភាពបង្ការនិងប្រយុទ្ធនឹងជំងឺរាតត្បាត កិច្ចសហប្រតិបត្តិការ​ក្នុង​ការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរីករាលដាល​នៃជំងឺ​ COVID-19 បាន​ទប់ស្កាត់ ការគ្រប់គ្រងនិងការប្រើប្រាស់ធនធានទឹក​មេគង្គ​ប្រកបដោយនិរន្តរភាព./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត