ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងមជ្ឈមណ្ឌលខាងត្បូងប្រចាំនៅទីក្រុងហ្សឺណែវ

14:30 | 18/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - មជ្ឈមណ្ឌលខាងត្បូង - អង្គការអន្តររដ្ឋាភិបាលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ដែលមានទីស្នាក់ការប្រចាំនៅទីក្រុងហ្សឺណែវ ដែលមានសមាជិកចំនួន ៥៤ កំពុងជាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះមានប្រទេសវៀតណាមផងដែរ។

ឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវនាពេលថ្មីៗនេះបានជួបពិភាក្សាជាមួយលោកបណ្ឌិត Carlos Correa នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលភាគខាងត្បូង

ឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវនាពេលថ្មីៗនេះបានជួបពិភាក្សាជាមួយលោកបណ្ឌិត Carlos Correa នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលភាគខាងត្បូងដែលជាអង្គការអន្តររដ្ឋាភិបាលមួយត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៩៥ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ និងមានប្រទេសសមាជិកចំនួន ៥៤ ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះមានប្រទេសវៀតណាមផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយក Carlos បានណែនាំអំពីតួនាទីនិងសកម្មភាពរបស់មជ្ឈមណ្ឌលខាងត្បូងក្នុងរយៈពេល ២៥ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ ព្រមទាំងផ្តល់ព័ត៌មានអំពីសកម្មភាពនិងវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរបស់អង្គការអន្តរជាតិមួយនេះនៅក្នុងរយៈពេល ២០២០-២០២២ ដោយបានសង្កត់ធ្ងន់ថាមជ្ឈមណ្ឌលនឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងវិសាលភាពធនធាននិងភារកិច្ចរបស់ខ្លួនអនុវត្តសកម្មភាពដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រទេសសមាជិកផងដែរ។ សម្រាប់កម្មវិធីសម្រាប់ឆ្នាំ ២០២០-២០២២ របស់មជ្ឈមណ្ឌលខាងត្បូង បានផ្តោតសំខាន់លើវិស័យមួយចំនួន ដូចជាការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ពាណិជ្ជកម្មអន្តរជាតិ បទប្បញ្ញត្តិអន្តរជាតិស្តីពីការវិនិយោគ ការច្នៃប្រឌិតនិងកម្មសិទ្ធិបញ្ញា ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាទិដ្ឋភាពសង្គមនៃការអភិវឌ្ឍនិងសិទ្ធិមនុស្ស សុខាភិបាល និងការអភិវឌ្ឍ អភិបាលកិច្ចសកលលោក រួមទាំងការកែទម្រង់ប្រព័ន្ធពន្ធអន្តរជាតិជាដើមផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលមជ្ឈមណ្ឌលសម្រេចបានក្នុងការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ស្តីពីការផ្តល់ព័ត៌មានការស្រាវជ្រាវ ផ្តល់ដំបូន្មានខាងគោលនយោបាយនិងទស្សនៈក្នុងការចរចាអន្តរជាតិលើវិស័យជាច្រើនព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិខាងត្បូង - ខាងត្បូង។

ភាគីទាំងពីរក៏បានចែករំលែកបញ្ហាដែលមានការចាប់អារម្មណ៍និងផ្លាស់ប្តូរយោបល់គ្នាលើទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខជាពិសេសលើបញ្ហាធានានូវលទ្ធភាពស្មើភាពគ្នាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការបង្កើតឱសថដូចជាថ្នាំបង្ការ វ៉ាក់សាំង បច្ចេកវិទ្យាវេជ្ជសាស្ត្រក្នុងនោះមានថ្នាំប្រឆាំងនឹងការរាតត្បាតកូវីឌ១៩ និងការកសាងសមត្ថភាពសំរាប់ប្រទេសវៀតណាមផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត