យុគសម័យ - លោកឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅវៀតណាមបានសម្តែងការកោតសរសើរចំពោះរដ្ឋាភិបាលវៀតណាមដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតដោយនាំមកនូវលទ្ធផលជាវិជ្ជមាន។
នារសៀលថ្ងៃទី ១៨ សីហាឆ្នាំ ២០២០ នៅទីស្នាក់ការនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Thi Thu Giang អនុប្រធានគណៈទ្វីបបអាមេរិកនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម អនុប្រធាននិងជាអគ្គលេខាធិការនៃសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - ប្រេស៊ីលបានជួបពិភាក្សាការងារជាមួយលោក Fernando Apparicio da Silva ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅវៀតណាម។
លោកស្រី Nguyen Thi Thu Giang អនុប្រធាននិងជាអគ្គលេខាធិការនៃសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - ប្រេស៊ីលបានជួបពិភាក្សាការងារជាមួយលោក Fernando Apparicio da Silva ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅវៀតណាម។
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Fernando Apparicio da Silva លោកស្រី Thu Giang បានផ្លាស់ប្តូរទស្សនៈស្តីពីសកម្មភាព លទ្ធភាពសហប្រតិបត្តិការនិងការផ្លាស់ប្តូរវិធីសាស្រ្តប្រតិបត្តិការនៅក្នុងស្ថានភាពនៃការវិលត្រឡប់មកប្រតិបត្តិការឡើងវិញនៃជំងឺរាតត្បាត COVID-19។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ស្តីពីស្ថានភាពនៃការបងការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 នៃប្រទេសនីមួយៗផងដែរ។
ក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញនៅលើពិភពលោក លោកឯកអគ្គរដ្ឋទូតប្រេស៊ីលបានសម្តែងការកោតសរសើរចំពោះរដ្ឋាភិបាលវៀតណាមដោយការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ខ្លួនក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតនេះ ដែលនាំមកនូវលទ្ធផលជាវិជ្ជមាន។ ជាពិសេស ការងាររបស់រដ្ឋាភិបាលវៀតណាមតែងតែទទួលបានកិច្ចសហប្រតិបត្តិការល្អពីប្រជាជន។
រីឯខ្លួនវិញ អនុប្រធានសមាគមលោកស្រី Thu Giang បានមានប្រសាសន៍ថា៖ វៀតណាមបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយចាត់ទុកកិច្ចការនេះគឺជាភារកិច្ចសំខាន់និងបន្ទាន់ ហើយមានវិធានការណ៍ដោះស្រាយយ៉ាងឆាប់រហ័ស ផ្តល់ព័ត៌មានមានតម្លាភាពនិងទូលំទូលាយ ណែនាំប្រជាជនឱ្យធ្វើតាមវិធានការណ៍និងគោលនយោបាយរបស់រដ្ឋាភិបាល
អនុប្រធានសមាគមលោកស្រី Thu Giang បានបញ្ជាក់ថា ស្ថានទូតប្រេស៊ីលប្រចាំនៅវៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពនៅក្នុរងសកម្មភាពនៃសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - ប្រេស៊ីល
នៅចុងបញ្ចប់នៃកិច្ចជំនួបនេះ អនុប្រធានសមាគមលោកស្រី Thu Giang បានបញ្ជាក់ថា ស្ថានទូតប្រេស៊ីលប្រចាំនៅវៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពនៅក្នុរងសកម្មភាពនៃសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - ប្រេស៊ីល ជាពិសេសនៅឆ្នាំ ២០១៩ នៅពេលដែលប្រទេសទាំងពីរបានប្រារព្ធខួបលើកទី ៣១ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។
លោកឯកអគ្គរដ្ឋទូតប្រេស៊ីលបានសង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះ សកម្មភាពសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរនឹងប្រព្រឹត្តទៅកាន់តែសកម្មនិងពិពិធកម្មច្រើនទៀត៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន