គម្រោងបន្ធូរបន្ទុកលើក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត COVID-19

19:42 | 16/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - ក្រុមពលករក្រីក្រ ពលករក្រៅផ្លូវការ ពលករចំណាកស្រុក កុមារនិងគ្រួសារដែលមិនមានឯកសារបញ្ជាក់អត្តសញ្ញាណបាននិងកំពុងជាក្រុមដែលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតដោយសារជំងឺរាតត្បាត COVID-19។

ការទូទាត់ប្រាក់ជំនួយសម្រាប់ប្រជាជនដែលមានការលំបាកដោយសារជំងឺរាតត្បាត COVID-19។ (រូប Anh Tuan/ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៥ សីហា វិទ្យាស្ថានស្រាវជ្រាវ គ្រប់គ្រងនិងអភិវឌ្ឍប្រកបដោយចីរភាព (MSD) បានសហការជាមួយដៃគូចំនួន ១៤ ដើម្បីរៀបចំសិក្ខាសាលាស្តីពីគម្រោង “ដើម្បីប្រទេសវៀតណាមគ្មាននរណាម្នាក់ត្រូវបានចាកចេញពីក្រោយនៅក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19“ រួមបញ្ចូលអំណោយនិងផ្សព្វផ្សាយការអប់រំស្តីពីការបង្ការទប់ស្កាត់នឹង COVID-19 សម្រាប់គ្រួសារដែលជួបការលំបាកក្នុងកំឡុងពេលមានជំងឺរាតត្បាតសកលនេះនៅទីក្រុងហាណូយ។

គម្រោងនេះមានគោលបំណងផ្តល់ការគាំទ្រ ផ្នែកមួយដល់គ្រួសារដែលជួបការលំបាក ងាយរងគ្រោះនិងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19 ក្នុងអំឡុងពេលពីខែសីហាដល់ខែធ្នូឆ្នាំ ២០២០ ។

គម្រោងនេះមានគោលបំណងផ្តល់កញ្ចប់ជំនួយស្បៀងអាហារ អនាម័យនិងផ្សព្វផ្សាយការអបើរំស្តីពីការបង្ការទប់ស្កាត់នឹង COVID-19 សម្រាប់គ្រួសារជាង ៤០០ នៅទីក្រុងហាណូយនិងទីក្រុងហូជីមិញដែលស្មើនឹងប្រជាជនប្រមាណ ១០០០ ដល់ ១២០០ អ្នក។ ចំនួនថវិកាសរុបនៃគម្រោងនេះសម្រេចបាន ៧៨៥០០ ដុល្លារអាមេរិក។

លើសពីនេះទៅទៀត គម្រោងនេះក៏បានផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងនិងកៀរគរធនធានសហគមន៍ដើម្បីជួយគ្នាទៅវិញទៅមកនិងគាំទ្រដល់ក្រុមគ្រួសារដែលជួបការលំបាកដោយសារជំងឺរាតត្បាត COVID-19 ដើម្បីគ្មាននរណាម្នាក់ត្រូវបានចាកចេញពីក្រោយ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត