យុគសម័យ - ទោះបីជាមិនទាន់មានតួលេខជាក់លាក់ក៏ដោយក៏ប៉ុន្តែគេបានប៉ាន់ស្មានថារហូតមកដល់ពេលនេះអ្នកនាំចេញជលផលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបមានការកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងរយៈពេលកាលពីខែមុន។ ចំណុចនេះត្រូវបានគេវាយតម្លៃថាដោយសារបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប បានស្តារឡើងវិញជាបណ្តើរៗ ទន្ទឹមនឹងផលវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរុប (EVFTA) ។
ការនាំចេញជលផលរបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុបបានកើនឡើងដោយសារអំណោយផលពីកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន
យោងតាមព័ត៌មានពីសមាគមអ្នកនាំចេញនិងកែច្នៃជលផលវៀតណាម (VASEP) បានឱ្យដឹងថាចាប់តាំងពីកិច្ចព្រមព្រៀង EVFTA ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការកាលពីដើមខែសីហានេះ គេបានឃើញមានសញ្ញាវិជ្ជមានជាច្រើននៅលើទីផ្សារអឺរ៉ុប។ ជាក់ស្តែងចំនួនការបញ្ជាទិញនៅក្នុងទីផ្សារអឺរ៉ុបចាប់តាំងពីដើមខែសីហាបានកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងខែកក្កដាឆ្នាំ ២០២០ ដែលក្នុងនោះការកើនឡើងផ្តោតសំខាន់លើចលផលដូចជាបង្គានិងមឹក។ សញ្ញាទាំងនេះបង្ហាញថាកិច្ចព្រមព្រៀង EVFTA មានឥទ្ធិពលយ៉ាងច្បាស់ទៅលើស្ថានភាពនាំចេញរបស់វៀតណាម។
យោងតាមលោក Chan Van Linh - ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនជលផលនិងពាណិជ្ជកម្ម Thuan Phuoc បានឲ្យដឹងថារហូតមកដល់ពេលនេះក្រុមហ៊ុន Thuan Phuoc បាននាំចេញផលិតផលបង្គានិងផលិផលកែច្នៃមកពីបង្គាចំនួន ៣.០០០ តោនទៅកាន់សហភាពអឺរ៉ុបដែលមានតម្លៃប្រមាណ ៣១ លានដុល្លារអាមេរិកពោលគឺបង្កើនបរិមាណ ៨% និង ៦% តាមលំដាប់លំដោយបើគិតជាតម្លៃក្នុងរយៈពេលដូចគ្នា។ លទ្ធផលទាំងនេះត្រូវបានលោក Linh ចាត់ទុកថាដោយសារឥទ្ធិពលវិជ្ជមាននៃ កិច្ចព្រមព្រៀង EVFTA ។ ទោះបីជាមានការទទួលស្គាល់លទ្ធផលជាបឋមក៏ដោយបើយោងទៅតាមអាជីវកម្មដើម្បីឱ្យអាហារសមុទ្រមានការលូតលាស់ល្អនិងមានចំណែកទីផ្សារកាន់តែច្រើននៅក្នុងសហគមន៍អ៊ឺរ៉ុបយើងត្រូវតែដកកាតលឿងរបស់យូយូ។
វាយតំលៃលទ្ធផលដំបូងចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀង EVFTA លោក Truong Dinh Hoe អគ្គលេខាធិការក្រុមហ៊ុន VASEP បានមានប្រសាសន៍ថា៖“ ដំបូងឡើយ សមាគមរំពឹងថាការអនុវត្តកិច្ចព្រមព្រៀង EVFTA នឹងជួយឲ្យជលផលកើនឡើងប្រមាណ ២០% នៅទីផ្សាសហភាពអឺរ៉ុប (EU) ប៉ុន្តែនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩នាពេលបច្ចុប្បន្ន ការកើនឡើង ១០% គឺជាអត្រាដែលគួរឲ្យកោតសរសើរផងដែរ។ ចំពោះបញ្ហានៃការដកកាតលឿងចេញ នាពេលនេះបណ្តាតំបន់មូលដ្ឋានកំពុងអនុវត្តវិធានការយ៉ាងច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើនេសាទខុសច្បាប់ព្រមទាំងបង្កើនការត្រួតពិនិត្យនិងដំឡើងឧបករណ៍តាមដាននាវានេសាទដែលដាក់ចេញនីតិវិធីផាកពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានដោយចេតនាចំពោះការប្រើប្រាស់ឧបករណ៍កំណត់ទីតាំងផងដែរ។
លទ្ធផលដូចពោលខាងលើនេះបានបង្ហាញថាបណ្តាមូលដ្ឋានកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដកកាតលឿងសម្រាប់ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន