អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ

11:20 | 14/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៣ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានអញ្ជើញធ្វើកិច្ចសន្ទនាជាមួយគ្នាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីស្ថានភាពនិងទំនាក់ទំនងរវាងវៀតណាមនិងឡាវ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានសម្តែងនូវសមានទុក្ខចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាមចំពោះមរណភាពរបស់អតីតអគ្គលេខាបក្ស Le Kha Phieu ព្រមទាំងសម្តែងនូវជំនឿថាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗនិងល្អជាច្រើនថែមទៀតផងដែរ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងបទពិសោធន៍របស់វៀតណាមក្នុងការបង្ការនិងទប់ស្កាត់ក៏ដូចជាការងារគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម ហើយបានបង្ហាញជំនឿថាវៀតណាមនឹងបន្តការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩បានយ៉ាងល្អថែមទៀតផងដែរ។ លោកប្រធានរដ្ឋឡាវបានរំពឹងថាប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្តូរព័ត៌មានសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានថ្លែងអំណរគុណចំពោះប្រទេសឡាវដែលបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាមក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគីក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់បក្សនិងរដ្ឋាភិបាល សាមគ្គីភាពរបស់ប្រជាជនឡាវក្នុងការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនេះលោក Nguyen Phu Trong បានស្នើថាប្រទេសទាំងពីរបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រួមប្រកៀកស្មាគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ដើម្បីឱ្យប្រទេសទាំងពីរមានស្ថិរភាពស្ថានភាពនេះនិងបន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានអញ្ជើញធ្វើកិច្ចសន្ទនាជាមួយគ្នាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីស្ថានភាពនិងទំនាក់ទំនងរវាងវៀតណាមនិងឡាវ

នៅឯកិច្ចសន្ទនាតាមទូរស័ព្ទនេះដែរ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមន្ទីរនិងមូលដ្ឋានរបស់ប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងកិច្ចព្រមព្រៀងក៏ដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយអះអាងថានឹងបន្តចែករំលែកព័ត៌មានឱ្យទាន់ពេលវេលានិងសម្របសម្រួលយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាពការអនុវត្ត ព្រមទាំងគាំទ្រគ្នាទៅ វិញទៅមកក្នុងបញ្ហាអន្តរជាតិនិងក្នុងតំបន់ផងដែរ។

លើសពីនេះទៀតគឺសម្របសម្រួលជាមួយប្រទេសកម្ពុជាដើម្បីអនុវត្តកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្រ្តីទាំងបីស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍រវាងប្រទេសទាំងបីព្រមទាំងសហការគ្នាជាមួយប្រទេសដទៃទៀតក្នុងការគ្រប់គ្រងនិងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាពនិង ប្រសិទ្ធភាពដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត