លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកក្រុមហ៊ុន Samsung នៅវៀតណាម

14:02 | 12/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - រសៀលថ្ងៃទី ១១ ខែសីហា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួប លោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung នៅវៀតណាមដែលជាវិនិយោគិនបរទេសធំជាងគេនៅវៀតណាម។


(រូបថតៈ VGP / Quang Hieu)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសកម្មភាពផលិតកម្មនិងអាជីវកម្មរបស់ក្រុមហ៊ុន Samsung នៅវៀតណាម ជាពិសេសគឺការអនុវត្តនូវការប្តេជ្ញាចិត្តដែលក្រុមហ៊ុននេះបានដាក់ចេញចំពោះ​ប្រទេសវៀតណាម ដូចជា ការចាប់ផ្តើមការសាងសង់នៃមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ថ្មី នៅរដ្ឋធានី Ha Noi។ នេះត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានទឹកប្រាក់វិនិយោគប្រមាណ ២២០ លានដុល្លារអាមេរិក។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្តាប់និងផ្តល់យោបល់លើអនុសាសន៍ជាក់លាក់មួយចំនួនរបស់វៀតណាម។ សម្តែងនូវគោលបំណងថា ក្រុមហ៊ុន Samsung នឹងបន្តចាត់ទុកថា វៀតណាមជាមូលដ្ឋានផលិតកម្មយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនធំ នៅលើពិភពលោក ជាពិសេសក្នុងបរិបទនៃកិច្ចព្រមព្រៀង CPTPP និង EVFTA ដែលចូលជាធរមាន។ រដ្ឋាភិបាលវៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនកូរ៉េខាងត្បូង ក្នុងនោះរួមទាំងក្រុមហ៊ុន Samsung ដើម្បីរក្សាស្ថេរភាពផលិតកម្មនិងវិនិយោគលើគម្រោងថ្មីៗ និងពង្រីកផលិតកម្មនៅវៀតណាម នាពេលខាងមុខ។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមលើកទឹកចិត្តនិងផ្តល់អាទិភាពដល់គម្រោងនានាដែលមានបច្ចេកវិទ្យាជឿនលឿន បច្ចេកវិទ្យថ្មី បច្ចេកវិទ្យខ្ពស់ បច្ចេកវិទ្យស្អាត អភិបាលកិច្ចទំនើប តម្លៃបន្ថែមខ្ពស់និងផលប៉ះពាល់នូវការផ្សព្វផ្សាយ ផ្ទេរបច្ចេកវិទ្យាភ្ជាប់នឹងផលិតកម្មនិងបណ្តាញផ្គត់ផ្គង់សកល ...

(រូបថតៈ VGP / Quang Hieu)

លោក Choi Joo Ho បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលបានអនុវត្តដោយរដ្ឋាភិបាលនៃប្រទេសវៀតណាម ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលនៃជំងឺ COVID-19 លើសកម្មភាពផលិតកម្មនិងអាជីវកម្ម។ អាស្រ័យទៅលើលទ្ធផលនេះ ក្រុមហ៊ុន Samsung នៅវៀតណាមនៅតែបន្តទទួលបានលទ្ធផលជាវិជ្ជមានលើគ្រប់វិស័យ រួមទាំងការនាំចេញ។

លោក Choi Joo Ho បានសម្តែងនូវគោលបំណងថា រដ្ឋាភិបាល ក្រសួង ស្ថាប័ននិងតំបន់នានារបស់វៀតណាមបន្តយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនសាជីវកម្មដើម្បីរួមចំណែកថែមទៀតដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាម។

បានឲ្យដឹងថា រហូតមកដល់ពេលនេះគម្រោងធំ ៗ របស់ក្រុមហ៊ុន Samsung បានប្រមូលផ្តុំនៅក្រុង ខេត្តចំនួន ៣ រួមមាន ទីក្រុង Bac Ninh Thai Nguyen ទីក្រុង Ho Chi Minh ដែលមានដើមទុនវិនិយោគសរុបចំនួនជាង ១៧,៣ ពាន់លានដុល្លារ./.


(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត