តម្លៃនាំចេញអង្កររបស់វៀតណាមសម្រេចបាន ១,៩ ពាន់លានដុល្លារអាមេរិកក្រោយរយៈពេល ៨ ខែ នៃឆ្នាំ២០២០

10:23 | 11/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ចាប់តាំងពីដើមឆ្នាំមក ទូទាំងប្រទេស បាននាំចេញអង្ករជិត ៣,៩ លានតោន ស្មើនឹង ១,៩ ពាន់លានដុល្លារអាមេរិក។

តម្លៃនាំចេញអង្កររបស់វៀតណាមសម្រេចបាន ១,៩ ពាន់លានដុល្លារអាមេរិកក្រោយរយៈពេល ៨ ខែ នៃឆ្នាំ២០២០

ទោះបីជាបរិមាណផលថយចុះក៏ដោយ ប៉ុន្តែបើកគិតពីតម្លៃវិញ វាបានកើនឡើងជិត ១១% ក្នុងរយៈពេលដូចគ្នាបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ ហ្វីលីពីនជាប្រទេសជាប់ចំណាត់ថ្នាក់ទី ១ ក្នុងទីផ្សារនាំចេញអង្កររបស់វៀត ណាម ដែលមានចំណែកទីផ្សារចំនួន ៣៦,៩% ។

រួមជាមួយប្រទេសហ្វីលីពីន ទីផ្សារនាំចេញអង្ករដែលមានតម្លៃកើនឡើងយ៉ាងខ្លាំងបំផុតរួមមានសេណេហ្គាល់ (១៩,៦ ដងច្រើនជាង ៤១,១ ពាន់តោន) ប្រទេសឥណ្ឌូនេស៊ី (ខ្ពស់ជាង ២,៨ ដងច្រើនជាង ៤៥,២ ពាន់តោន) និងចិន (កើនឡើង ៨៨,៩% ស្មើនឹង ៤៥៧,៦ ពាន់តោន) ។ ផ្ទុយទៅវិញទីផ្សារដែលមានការធ្លាក់ចុះខ្លាំងបំផុតនៃតម្លៃនាំចេញអង្ករគឺអ៊ីរ៉ាក់ (ធ្លាក់ចុះ ៤៧,៦%)។

នៅក្នុងស្រុក តម្លៃស្រូវនិងអង្ករនៅតាម បណ្តាខេត្តនៅតំបន់វាលណ្ដទន្លេ Cuu Long បានកើនឡើងនៅក្នុងឆមាសទីមួយនៃខែកក្កដា។ អ្នកជំនាញបានវាយតម្លៃថាការនាំចេញវៀតណាម និងទីផ្សារអង្ករ នៅតំបន់វាលសណ្ដ Cuu Long នៅឆមាសទី ២ នៃឆ្នាំនេះ នឹងបន្តមានការផ្លាស់ ប្តូរជាវិជ្ជមាន ពីព្រោះប្រទេសនាំចេញអង្ករជាច្រើនមានការថយចុះនៃបរិមាណផលផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vtv.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត