យុគសម័យ - អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានមានប្រសាសន៍ថាចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំងជាពិសេសការប្រយុទ្ធប្រឆាំងនឹងការផ្តល់មូលនិធិនិងការជ្រើសរើសភេវរករផងដែរ ។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក លោក Nguyen Minh Vu
នាល្ងាចថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២០ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក លោក Nguyen Minh Vu បានចូលរួមសម័យប្រជុំពិភាក្សាបើកទូលាយតាមប្រព័ន្ធអនឡាញរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Retno Marsudi ក្រោមប្រធានបទ «ដោះស្រាយទំនាក់ទំនងរវាងភេរវកម្មនិងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ”។
ថ្លែងនៅក្នុងកិច្ចប្រជុំអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានបញ្ជាក់ថារដ្ឋជាសមាជិកមានការទទួលខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង រួមទាំងសកម្មភាពសំដៅដោះស្រាយបញ្ហាទាំងនេះ គួរតែត្រូវបានអនុវត្តដោយឈរលើគោលការណ៍គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិជាពិសេសការគោរពឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសដែលពាក់ព័ន្ធនានា។ នៅក្នុងដំណើរការនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចដើរតួយ៉ាងសកម្មក្នុងការកសាង និងរួមបញ្ចូលវិធីសាស្រ្តរួម ដើម្បីដោះស្រាយដល់ឬគល់នៃបញ្ហាក្រីក្រ វិសមភាព ភាពគ្មានការងារធ្វើជាដើម។
លោក Nguyen Minh Vu ក៏បានមានប្រសាសន៍ថាក្នុងរយៈពេលកន្លងមកប្រទេសវៀតណាមបានខិតខំប្រឹងប្រែងកសាងប្រព័ន្ធច្បាប់ សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានយ៉ាងល្អ ដើម្បីកាត់បន្ថយហានិភ័យនៃការឧបត្ថម្ភភេរវកម្ម និងទប់ស្កាត់ឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ព្រមទាំងអនុវត្តកាតព្វកិច្ចរបស់ខ្លួនស្របតាមស្តង់ដារអន្តរជាតិ។ ទន្ទឹមនឹងនេះដែរលោកបានអះអាងថាអាស៊ានតែងតែចាត់ទុកការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំងគឺជាអាទិភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការក្នុងប្លុក ហើយបានមានក្របខ័ណ្ឌនិងវិធានការជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់នេះផងដែរ។ លើសពីនេះទៀតវៀតណាមត្រៀមខ្លួនជាស្រេចសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកនិងភាគីពាក់ព័ន្ធនានាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងអន្តរជាតិផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន