ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលមានទស្សនវិស័យសេដ្ឋកិច្ចភ្លឺស្វាងបំផុតនៅអាស៊ី

11:19 | 09/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - ទោះបីជាប្រឈមមុខនឹងការរីករាលដាលនៃជំងឺ COVID-19 ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលមានទស្សនវិស័យដ៏ភ្លឺស្វាងរបស់អាស៊ី ហើយខឿនសេដ្ឋកិច្ចបានបង្ហាញសញ្ញាសារឡើងវិញ។

កម្មករធ្វើការនៅខ្សែសង្វាក់ផលិតកម្មសម្លៀកបំពាក់នៅទីក្រុង Ho Chi Minh។ (រូបថត៖ Reuters)

នេះគឺជាគំនិតរបស់សេដ្ឋវិទូ Edward Teather នៃក្រុមហ៊ុនហិរញ្ញវត្ថុ UBS Research ដែលធ្វើឡើងក្នុងកម្មវិធី "Squawk Box Asia" ដែលចាក់ផ្សាយនៅថ្ងៃទី ៦ ខែកក្កដានៃស្ថានីយទូរទស្សន៍ CNBC ។

“ទោះបី ប្រទេសវៀតណាមកំពុងរងផលប៉ះពាល់ដោយជំងឺ COVID-19 ក៏ដោយ ក៏ទស្សនវិស័យរបស់ប្រទេសនេះនៅតែជាចំណុចមួយដ៏ភ្លឺស្វាងបំផុតនៅក្នុងតំបន់។ ការលក់រាយ បណ្តាសកម្មភាពនាំចូលនិងឧស្សាហកម្មទាំងអស់បានកើនឡើងក្នុងខែមិថុនាដែលប្រសើរជាងខឿនសេដ្ឋកិច្ចដទៃទៀតនៅក្នុងតំបន់”។ សេដ្ឋវិទូ Edward Teather បាននិយាយ។

មុននោះប្រទេសវៀតណាមបានគ្រប់គ្រងស្ថានការណ៍រាតត្បាតប្រកបដោយជោគជ័យទោះបីប្រទេសវៀតណាមជាប់ខ្សែព្រំដែនជាមួយប្រទេសចិនដែលជាប្រទេសមានការរីករាលដាលនៃជំងឺ COVID-19 ដំបូងគេបំផុតនៅលើពិភពលោក។

“ ប្រទេសវៀតណាមកំពុងរីកលូតលាស់និងមានទីតាំងរដ៏ល្អមួយ ដើម្បីមានឱកាសបន្តការនាំចេញទៅកាន់ទីផ្សារពិភពលោក។ ដូច្នេះអនាគត សេដ្ឋកិច្ចរបស់ប្រទេសនេះមានសភាពភ្លឺស្វាង បើប្រៀបធៀបទៅនឹងតំបន់នេះ”។ សេដ្ឋវិទូ Edward Teather បានមានប្រសាសន៍

ប្រទេសវៀតណាមត្រូវបានគេមើលឃើញថា ជាមជ្ឈមណ្ឌលផលិតកម្មជំនួស ព្រោះថាក្រុមហ៊ុនមួយចំនួនចង់ផ្លាស់ប្តូរផលិតកម្មចេញពីប្រទេសចិន ចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន។

ក្រៅពីនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប (EU) ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ក៏អាចជំរុញការវិនិយោគផ្ទាល់ពីបរទេសចូលមកប្រទេសវៀត​ណាមផងដែរ។

យោងតាមការព្យាករណ៍របស់លោក Edward ដោយការរីករាលដាលនៃជំងឺ COVID-19 ​ នាពេលបច្ចុប្បន្ន វិនិយោគិនមិនអាចធ្វើដំណើរដោយសេរីបានទេដែលនាំឱ្យមានការថយចុះនៃការវិនិយោគ FDI សរុប។ ទោះយ៉ាងណា នៅឆ្នាំ ២០២១ នៅពេលដែលការរឹតត្បិតនូវការធ្វើដំណើរត្រូវបានបន្ធូរបន្ថយ“ សកម្មភាពជាច្រើននឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះ ហើយការវិនិយោគអាចនឹងកើនឡើង./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត