យុគសម័យ - នាថ្ងៃទី ៥ សីហា កិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូរវាងអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារកណ្តាលអាស៊ានបូក ៣ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Tran Xuan Ha ទេសាភិបាលរងធនាគាររដ្ឋវៀតណាមលោកស្រី Nguyen Thi Hong ជាមួយដៃគូជប៉ុនបានដឹកនាំកិច្ចប្រជុំនេះ។
អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Tran Xuan Ha ទេសាភិបាលរងធនាគាររដ្ឋវៀតណាមលោកស្រី Nguyen Thi Hong ជាមួយដៃគូជប៉ុនបានដឹកនាំកិច្ចប្រជុំនេះ។ (ប្រភព៖ baotintuc)
នៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុអភិបាលរងនៃធនាគារកណ្តាលអាស៊ានរួមជាមួយដៃគូចិនកូរ៉េនិងជប៉ុនបានពិភាក្សាអំពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ដូចជា ការធ្វើពហុភាគីនីយកម្មនៃគំនិតផ្តួចផ្តើមជីងម៉ៃ (CMIM) ការអភិវឌ្ឍទីផ្សារមូលបត្របំណុលអាស៊ី (ABMI) ដោយពិចារណាលើគំនិតផ្តួចផ្តើមថ្មីស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងអាស៊ានបូក ៣ ... អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងជាទេសាភិបាលរងធនាគារ រដ្ឋាភិបាលកណ្តាលក៏បានពិចារណាវឌ្ឍនភាពនៃការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗក្រោមការតំរង់ទិសយុទ្ធសាស្ត្រនៃដំណើរការកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូក ៣ ...
បន្ថែមលើរបៀបវារៈពិភាក្សាធម្មតានៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងអភិបាលរងបានបើកកិច្ចពិភាក្សាពិសេសមួយស្តីពី «យុទ្ធសាស្ត្រការអនុវត្តនិងចន្លោះគោលនយោបាយប្រឆាំងនឹងជំងឺកូវិដ១៩»៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន