ប្រទេសអូស្រ្តាលីបានជួយប្រទេសវៀតណាមក្នុងការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការស្តារខឿនសេដ្ឋកិច្ចឡើងវិញ ក្រោយពេលជំងឺ Covid-19

15:49 | 05/08/2020 (បកប្រែដោយឌីណា)

យុគសម័យ -រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសអំពីការផ្តល់ជំនួយចំនួន ៦៥០,០០០ ដុល្លារអូស្រ្តាលី ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមថ្មីដែលអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ នៅប្រទេសវៀតណាម ក្រោយពេលជំងឺ Covid-19 ។

រូបថតជាឧទាហរណ៍។​ (រូបថត៖ កាសែត Phap Luat)

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំដៃគូសម្រាប់ការច្នៃប្រឌិតវៀតណាម - អូស្រ្តាលីលើកទី ២ ដែលបានរៀបចំដោយ​ស្ថានទូតអូស្ត្រាលីនិងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានាព្រឹកថ្ងៃទី ៤ សីហា នៅទីក្រុង Ha Noi។

កម្មវិធីនេះបានផ្តល់ថវិកាជិត ៤ លានដុល្លារអូស្រ្តាលី សម្រាប់គំនិតផ្តួចផ្តើមសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត លើកកំពស់សមត្ថភាពធ្វើពាណិជ្ជកម្មនូវលទ្ធផលនៃការស្រាវជ្រាវរបស់វិទ្យាស្ថាន មហាវិទ្យាល័យវៀតណាម ជួយខាងបច្ចេកទេសសម្រាប់ការស្រាវជ្រាវគោលនយោបាយសំខាន់ៗលើវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិត។

យើងសូមស្វាគមន៍ចំពោះការគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលីចំពោះគំនិតផ្តួចផ្តើមស្តីពីបញ្ញាសិប្បនិម្មិត ជាពិសេសការគាំទ្រកម្មវិធី Aus4Innovation ក្នុងការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតរវាងប្រទេសទាំងពីរជាទូទៅ។ ក្នុងរយៈពេល ១៨ ខែកន្លងមកនេះ យើងបានបង្កើតមូលដ្ឋានគ្រឹះល្អសម្រាប់ភាពជាដៃគូនៃការច្នៃប្រឌិតដែលប្រទេសទាំងពិរបានចែករំលែក។ យើងជឿជាក់ថា ទំនាក់ទំនងនេះនឹងបន្តនាំមកនូវលទ្ធផលវិជ្ជមាននិងប៉ះពាល់យ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព នៅប្រទេសវៀតណាម” ។

លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា ការច្នៃប្រឌិតថ្មីគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នៅក្នុងបរិបទប្រឈមមុខនឹងបញ្ហារីករាលដាលនៃជំងឺរាតត្បាតជុំវិញពិភពលោក ការច្នៃប្រឌិតមានសារៈសំខាន់ជាងពេលណាទាំងអស់។

“ Aus4Innovation គឺជាកម្មវិធីសហប្រតិបត្តិការដែល​បាន​អនុវត្តក្នុង រយៈពេល ៤ ឆ្នាំ (២០១៨-២០២២) ដែលមានថវិកាសរុប ១១ លានដុល្លារអូស្រ្តាលី ដើម្បីពង្រឹងសមត្ថភាពនៃប្រព័ន្ធច្នៃប្រឌិតរបស់វៀតណាមត្រៀមរៀបចំសំរាប់ខឿនសេដ្ឋកិច្ចនិងបច្ចេកវិទ្យារបស់វៀតណាម នាពេលអនាគត។ កម្មវិធីនេះជួយឧបត្ថម្ភដោយនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី (DFAT) និង InnovationXchange (IXC) ដែល គ្រប់គ្រងដោយអង្គការស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្មអូស្ត្រាលី (CSIRO) និងដៃគូយុទ្ធសាស្ត្ររបស់ខ្លួនគឺក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត