វៀតណាមគប្បីធ្វើកំណែទម្រង់អភិបាលកិច្ចឲ្យបានល្អដើម្បីទាញយកអត្ថប្រយោជន៍ឱកាសពីកិច្ចព្រមព្រៀង EVFTA

09:15 | 06/08/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - កិច្ចព្រមព្រៀង EVFTA គឺជាកម្លាំងចលករសម្រាប់ស្ថាប័នអភិបាលកិច្ចរដ្ឋរហូតដល់អភិ បាលកិច្ចនៃអង្គភាពអាជីវកម្ម រួមគ្នាធ្វើកំណែទម្រង់ឆ្ពោះទៅរកការទាញយកអត្ថប្រយោជន៍យ៉ាងច្រើន បំផុតពីកិច្ចព្រមព្រៀងនេះដែលផ្តល់ជូនផងដែរ។

វៀតណាមគប្បីធ្វើកំណែទម្រង់អភិបាលកិច្ចឲ្យបានល្អដើម្បីទាញយកអត្ថប្រយោជន៍ឱកាសពីកិច្ចព្រមព្រៀង EVFTA

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) បានចូលជាធរមានជាផ្លូវ ការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកជា«ផ្លូវល្បឿនលឿន»សម្រាប់ ពាណិជ្ជកម្មរវាងវៀតណាមនិង EU បើកដំណើរការ។ ប្រភេទពន្ធសរុប ៩៩% រវាង ភាគីទាំងពីរនឹងត្រូវ បានលុបចោលតាមកាលវិភាគ។ ប៉ុន្តែដើម្បីទាញយកបាននូវឱកាសពីកិច្ចព្រមព្រៀង EVFTA នេះ សំណាក់ធុរជននិងអ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកថា វៀតណាមគប្បីកែទម្រង់ប្រព័ន្ធអភិបាលកិច្ច ឲ្យបានល្អប្រសើរថែមទៀត ហើយទន្ទឹម ជាមួយគ្នានោះគឺចាំបាច់ត្រូវមានភាពម្ចាស់ការពីសំណាក់ធុរ កិច្ចទៀតផង។ យោងតាមការស្រាវជ្រាវរបស់ក្រសួងផែនការនិងវិនិយោគវៀតណាម (មុនពេលផ្ទុះជម្ងឺ កូវីដ១៩) គេបានឃើញថាក្នុងរយៈពេល ៥ ឆ្នាំដើមដំបូង កិច្ចព្រមព្រៀង EVFTA អាចជួយឲ្យទំហំ ពាណិជ្ជកម្មនិងសេដ្ឋកិច្ចវៀតណាម កើនឡើងក្នុងចន្លោះពី ២,១៨% ទៅ ៣,២៥%។ ចំណុចនេះអាចជះ ឥទ្ធិពលដ៏ធំច្រើនជាជាងនឹងកិច្ចព្រមព្រៀង FTA ផ្សេងៗទាំងអស់ដែល វៀតណាមបានចូលរួមតាំង ពីមុនមក។ ចំណែកឯតាមការស្រាវជ្រាវរបស់ធនាគារពិភពលោក (WB) បានឲ្យដឹងថាប្រជាជន វៀតណាមប្រមាណ ៨ សែននាក់ អាចរួចផុតពីភាពក្រីក្រយ៉ាងរហ័សដែលប្រសើរជាងអាស្រ័យលើ កិច្ចព្រមព្រៀង EVFTA។

ការកែទម្រង់ប្រព័ន្ធអភិបាលកិច្ច

កិច្ចព្រមព្រៀង EVFTA ជាកម្លាំងចលករដើម្បីជំរុញការកែទម្រង់យ៉ាង ខ្លាំងក្លាពីស្ថាប័នអភិបាលកិច្ចរបស់ រដ្ឋរហូតដល់សហគ្រាស ក្នុងគោលដៅ ទាញយកជាអតិបរមានូវអត្ថប្រយោជន៍ដែលកិច្ចព្រមព្រៀងនេះ នាំមកវិញ។ ចំពោះស្ថាប័នអភិបាលកិច្ច អ្នកជំនាញជាច្រើនបានលើកសំណើសុំជូនរដ្ឋាភិបាលដើម្បីជំរុញ ដំណើរការកែទម្រង់នីតិវិធីរដ្ឋបាល ព្រមទាំងពិនិត្យ និងបញ្ចូលបន្ថែមទៅក្នុងគោលនយោបាយនានា ទៀតផង។ លោកបណ្ឌិត Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានចាត់ទុកថា៖ “ចំពោះកិច្ចព្រមព្រៀង EVFTA ឬការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរ ជាតិនិយាយរួម កត្តាដែលសម្រេចលើភាពជោគជ័យនោះគឺការផ្លាស់ប្ដូរថ្មី របៀបរបបក្នុងប្រទេស។ មានតែការផ្លាស់ប្ដូរថ្មី របៀបរបបទើបរួម ចំណែកទៅក្នុងការលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច និង សហគ្រាសលើទីផ្សារសកលបានប៉ុណ្ណោះ។ ក្នុងដំណើរការនោះ ការកែទម្រង់របៀបរបបគឺជាសំណូមពរ សំខាន់បំផុត។ ប្រសិនបើរបៀបរបបមាន គុណភាពមិនខ្ពស់ទេ យើង ត្រឹមតែឈរជើងនៅការកែច្នៃ ដំ ឡើងហើយ ផ្អែកស្ទើរតែទាំងអស់លើប្រភពវត្ថុធាតុដើមនាំចូលតែប៉ុណ្ណោះ ដោយបង្កើត តម្លៃបង្ថែម មិនខ្ពស់ឡើយ”។

វៀតណាមគប្បីធ្វើកំណែទម្រង់អភិបាលកិច្ចឲ្យបានល្អដើម្បីទាញយកអត្ថប្រយោជន៍ឱកាសពីកិច្ចព្រមព្រៀង EVFTA (រូបថត៖ vov.vn)

ចំណែកឯលោកបណ្ឌិត Dang Kim Son អតីតប្រធានវិទ្យាស្ថានរបៀប របបនិងទីផ្សារកសិកម្ម បានចាត់ទុកថា ត្រូវតែមានបទបញ្ញត្តិដើម្បីបង្កើត ឡើងខ្សែសង្វាក់ពីការធ្វើផលិតកម្មរហូតដល់ទីផ្សារ សំដៅជួយឲ្យ ទំនិញវៀតណាមអាចឈររឹងមាំលើទីផ្សារក្នុងស្រុក។ លោកបណ្ឌិត Dang Kim Son បានពន្យល់ថា៖ “នេះជាពេលវេលាដែលយើងត្រូវតែរៀបចំរចនាសម្ព័ន្ធទំនិញរបស់ យើងឡើងវិញ ឬយ៉ាងហោចណាស់គឺមុខទំនិញយុទ្ធសាស្ត្រនានាដែលមាន តម្លៃរាប់ពាន់លានដុល្លាអាមេរិក។ ឈ្នះឬចាញ់របស់យើងគឺផ្អែកទៅ លើបញ្ហារបៀបរបប»។

ធុរកិច្ចគួរតែមានភាពម្ចាស់ការក្នុងការងារអភិបាលកិច្ច

ចំពោះអង្គភាពអាជីវកម្មវិញ គេបានចាត់ទុកថាកិច្ចព្រមព្រៀង EVFTA ជាការចាប់ផ្ដើមនៃដំណើរការធ្វើ អាជីវកម្មក្នុងសភាពការណ៍ថ្មី ដោយយកសម្ពាធលើការប្រកួតប្រជែង ធ្វើជាកម្លាំងចលករដើម្បីផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍ។ ទន្ទឹមនឹងនេះ ត្រូវស្វែងរកទិសដៅ សហប្រតិបត្តិការជាមួយដៃគូនានា ក្នុងកិច្ចព្រមព្រៀងនេះ សំដៅទាក់ទាញទុនវិនិយោគដោយផ្ទាល់ចូលមកវៀតណាមក្នុងគោលដៅទាញយកប្រភពទុនវិនិយោគ និងការបំលាស់ប្តូរបច្ចេកវិទ្យាពីសម្ព័ន្ធក្រុមហ៊ុនធំៗផងដែរ។ សេដ្ឋកិច្ចវិទូ លោកបណ្ឌិត Le Duy Binh បានចាត់ទុកថា៖ “នៅពេលចូលរួមកិច្ចព្រមព្រៀង EVFTA យើងត្រូវតែគោរពតាមបទបញ្ញត្តិស្ដីពីបទដ្ឋាន គុណភាព និងបរិស្ថានដ៏ខ្ពស់ច្រើនជាងបើប្រៀបធៀបនឹងកិច្ចព្រមព្រៀង FTA ផ្សេងៗដែលវៀតណាមធ្លាប់ បានចូលរួមនិងចូលជាធរមាន។ ហេតុដូច្នេះ សមាសភាព ទាំងអស់ក្នុងវិស័យសេដ្ឋកិច្ចវៀតណាមត្រូវយល់ ឲ្យច្បាស់ពីបទបញ្ញត្តិទាំងនេះដើម្បីជៀសវាងពីហានិភ័យនិងបញ្ហាប្រឈមនានា។ ក្រៅពីនោះមាន លទ្ធភាពដែលយើងនឹងទទួលរងការដាក់ពាក្យបណ្ដឹងស្ដីពីការប្រឆាំងការលក់បង្ខូចតម្លៃ ឬក្នុងជម្លោះ ពាណិជ្ជកម្មទៀតផង”។

អាចនិយាយបានថា ការទទួលយកការជំរុញដំណើរ ការកែទម្រង់របៀបរបប កែលម្អបរិយាកាសវិនិយោគ-ធ្វើអាជីវកម្មតាមស្ដង់ដារអន្តរជាតិរបស់វៀតណាម ក៏ដូចជាការដែលសហគ្រាសត្រៀមខ្លួនជាស្រេចផ្លាស់ ប្ដូរថ្មី ដើម្បីឆ្ពោះទៅរកការរីកចម្រើននោះ នឹងជួយឲ្យវៀតណាមទាញយកយ៉ាងមានប្រសិទ្ធភាពបំផុត ពីកិច្ចព្រមព្រៀង EVFTA នាពេលខាងមុខផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត