យុគសម័យ - សេដ្ឋកិច្ចវិទូដ៏ល្បីល្បាញ David Jarkulisch មកពីសាធារណរដ្ឋឆែកមានសន្និដ្ឋានអំពី ការផ្លាស់ប្តូរជាវិជ្ជមាននៃគោលនយោបាយរបស់រដ្ឋវៀតណាមដែលបានចែងក្នុងច្បាប់វិនិយោគទើបបានធ្វើវិសោធនកម្ម ដើម្បីបង្កើតលក្ខខណ្ឌទាក់ទាញនិងបង្កើនប្រសិទ្ធភាពនៃការវិនិយោគបរទេសក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។
គោលដៅសំខាន់នៃការធ្វើវិសោធនកម្មច្បាប់វិនិយោគគឺការធ្វើឱ្យបរិយាកាសធុរកិច្ច នៅវៀតណាមកាន់តែទាក់ទាញវិនិយោគិនបរទេស។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
យោងតាមលោក David Jarkulisch រដ្ឋសភានៃប្រទេសវៀតណាមបានអនុម័តលើច្បាប់វិនិយោគបានធ្វើវិសោធនកម្មដែលផ្លាស់ប្តូរល័ក្ខខ័ណ្ឌសម្រាប់វិនិយោគិនបរទេសចូលមកប្រទេសវៀតណាម។ គោលបំណងសំខាន់នៃការធ្វើវិសោធនកម្មច្បាប់នេះគឺការធ្វើឲ្យ បរិយាកាសធុរកិច្ចនៅវៀតណាមកាន់តែទាក់ទាញវិនិយោគិនបរទេសនិងទាក់ទាញប្រភពវិនិយោគថ្មីៗ ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ ច្បាប់វិនិយោគថ្មីរបស់វៀតណាមនឹងចូលជាធរមាន ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ។
ទោះបីជាប្រទេសវៀតណាមគឺជាទិសដៅវិនិយោគដ៏ចាប់ចិត្តបំផុតមួយនៅក្នុងទ្វីបអាស៊ីក៏ដោយ ក៏រហូតមកដល់ពេលនេះការវិនិយោគបរទេសនៅវៀតណាមភាគច្រើនផ្តោតទៅលើវិស័យប្រើប្រាស់កម្លាំងពលកម្មដែលតំលៃថោក រួមជាមួយនឹងដំណើរការ បច្ចេកវិទ្យាទាប។ ដូច្នេះនៅឆ្នាំ ២០១៩ រដ្ឋាភិបាលវៀតណាមបានសម្រេចផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគបរទេស សំដៅគាំទ្រដល់ការកែលម្អឧស្សាហកម្មនិងបច្ចេកវិទ្យាខ្ពស់។ កត្តាសំខាន់នៃយុទ្ធសាស្ត្រនេះគឺការផ្លាស់ប្តូរលក្ខខណ្ឌអាទីភាព វិនិយោគដែលបានកំណត់នៅក្នុងច្បាប់វិនិយោគ។
យោងតាមច្បាប់វិនិយោគថ្មី វិនិយោគិននឹងទទួលបានពីអាទិភាព នៅពេលពួកគេប្តេជ្ញាវិនិយោគចូលប្រទេសវៀតណាមយ៉ាងតិច ១,៣ ពាន់លានដុល្លារ ហើយបន្ទាប់ពីរយៈពេល ៣ ឆ្នាំ ចាប់ពីថ្ងៃទទួលបានអាជ្ញាប័ណ្ណវិនិយោគដែលនឹងទទួលបានចំណូល ៤៣៤ លានដុល្លារអាមេរិកឬបង្កើតការងារសម្រាប់កម្មករយ៉ាងហោចណាស់ ៣.០០០ នាក់។
រដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់ថា ការលើកទឹកចិត្តនិងការផ្លាស់ប្តូរក្នុងច្បាប់វិនិយោគឆ្លុះបញ្ចាំងពីតំរូវការរបស់ក្រុមហ៊ុនពហុជាតិធំៗ ដែលបានស្វែងយល់នូវមធ្យោបាយវិនិយោគចូលទីផ្សារវៀតណាម ចាប់ពីយូរមកហើយ។ ដូច្នេះរដ្ឋាភិបាលនៃប្រទេសវៀតណាមបានកែសំរួលច្បាប់ឱ្យសមស្របនឹងស្ថានភាពជាក់លាក់ ដើម្បីធ្វើឱ្យប្រទេសវៀតណាមកាន់តែមានភាពទាក់ទាញចំពោះប្រទេសដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងខ្លាំងជាងគេលើពិភពលោក។
ទោះបីជាប្រឈមមុខនឹងផលវិបាកអវិជ្ជមានៃជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ប្រទេសវៀតណាមនៅតែមិនបាត់បង់ភាពទាក់ទាញដល់វិនិយោគិនបរទេសហើយ ក្នុងរយៈពេលពីថ្ងៃទី ១ ខែមករាដល់ឆ្នាំ ២០២០ មានដើមទុនវិនិយោគបរទេសសរុបចំនួន ១៨,៨ ពាន់លានដុល្លារ នៅប្រទេសវៀតណាម ដែលធ្លាក់ចុះប្រមាណ ៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន./.(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន