បញ្ជូនពលរដ្ឋវៀតណាមជាង ៣១០ នាក់មកពីប្រទេសកូរ៉េខាងត្បូងបានវិលត្រឡប់ទៅស្រុកកំណើត វិញដោយសុវត្ថិភាព

15:52 | 27/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អ្នកដំណើរនៃជើងហោះហើរហោះពីកូរ៉េខាងត្បូងត្រឡប់មកវៀតណាមវិញបានស្ថិតនៅក្រោមការពិនិត្យសុខភាព និងធ្វើចត្តាឡីស័កតាមការកំណត់ផងដែរ ។

បញ្ជូនពលរដ្ឋវៀតណាមជាង ៣១០ នាក់មកពីប្រទេសកូរ៉េខាងត្បូងបានវិលត្រឡប់ទៅស្រុកកំណើត វិញដោយសុវត្ថិភាព (រូបថត៖ MOFA)

នាថ្ងៃទី ២៦ ខែកក្កដា អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងនិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចកូរ៉េខាងត្បូង ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ៣១០ នាក់មកពីកូរ៉េខាងត្បូងឲ្យត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។

អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សវ័យចំណាស់ ស្ដ្រីមានផ្ទៃពោះអ្នកធ្វើការដែលមានកិច្ចសន្យាផុតពេលកំណត់ គ្មានទីលំនៅគ្មាន សិស្សនិស្សិតគ្មានទីលំនៅដោយសារកន្លែងស្នាក់នៅបិទ និងករណីមានស្ថានភាពលំបាកពិសេសផ្សេងៗទៀតផងដែរ។

ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងបានបញ្ជូនមន្រ្តីទៅជួយប្រជាពលរដ្ឋដោយផ្ទាល់នៅអាកាសយានដ្ឋាន។ ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អ្នកដំណើរនៅលើជើងហោះហើរនេះបានស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តនិងធ្វើចត្តាឡីស័កតាមការកំណត់ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត