វៀតណាម - AFTA៖ ការរីកចម្រើនពីការប្តេជ្ញាថ្នាក់តំបន់ដល់ការធ្វើសមាហរណកម្មពិភពលោក

16:02 | 28/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ការចូលរួមកិច្ចព្រមព្រៀង AFTA គឺជាជំហានដំបូងបង្អស់របស់ប្រទេសវៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រកិច្ចការបរទេសដោយផ្អែកលើពហុភាគីនីយកម្មនិងការធ្វើពិពិធកម្មនូវទំនាក់ទំនងជាមួយដៃគូនានា។

វៀតណាម - AFTA៖ ការរីកចម្រើនពីការប្តេជ្ញាថ្នាក់តំបន់ដល់ការធ្វើសមាហរណកម្មពិភពលោក (រូបថត៖ KT)

ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ បន្ទាប់ពីប្រទេសវៀតណាមបានក្លាយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាឆ្នាំ ១៩៩៦ វៀតណាមបានចូលរួមក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) - ទាំងនេះគឺជាជំហានដំបូងបង្អស់ដែលប្រទេសវៀតណាមអនុវត្តយុទ្ធសាស្ត្រការកិច្ចការបរទេសរបស់ខ្លួនដោយឈរលើមូលដ្ឋានពហុភាវូបនីយកម្មនិងធ្វើពិពិធកម្មនូវទំនាក់ទំនងជាមួយដៃគូនានា ដែលក្នុងនោះដាក់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចការ។ ក្នុងរយៈពេលមួយឆ្នាំនៃការក្លាយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ វៀតណាមបានចូលរួមក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ហើយអស់រយៈពេល ២៤ ឆ្នាំកន្លងមកនេះដោយអនុលោមតាមការអនុវត្តការប្តេជ្ញារបស់ប្លុកនេះ បានជួយឲ្យប្រទេសវៀតណាមឱ្យរីកចម្រើនយ៉ាងខ្លាំងពីការធ្វើសមាហរណកម្មទៅដល់ការអនុវត្តរាល់កិច្ចសន្យារបស់ខ្លួនផងដែរ។

យោងតាម រដ្ឋមន្រ្តីពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមលោក Tran Tuan Anh បានឲ្យដឹងថាក្នុងឆ្នាំ ១៩៩៦ នៅពេលចូលរួមក្នុងការបង្កើតប្លុកពាណិជ្ជកម្មសេរី AFTA ហើយបន្ទាប់មកមានការប្តេជ្ញាជាច្រើនក្នុងតំបន់ដើម្បីបន្តបើកទីផ្សារ វាអាចនិយាយបានថាយើង«ចាប់ផ្តើមហាត់ហែលទឹក ជាលើកដំបូងហើយយើងហែលទឹកបាននៅក្នុងអាងទឹកធំបង្គួរភ្លាមៗផងដែរ»។ លោកបានបន្ថែមទៀតថា “យើងពិតជាបានធ្វើសមាហរណកម្មជាមួយនឹងទស្សនវិស័យដ៏ខ្លាំងមួយដោយទទួលយកការប្រកួតប្រជែងនិងគោលការណ៍សេដ្ឋកិច្ចទីផ្សារថ្នាក់តំបន់និងអន្តរតំបន់ជាដើម។ នោះគឺជាមូលដ្ឋានគ្រឹះសម្រាប់អ្វីៗទាំងអស់នៃយុទ្ធសាស្ត្រ សមាហរណកម្មរបស់យើងនៅដំណាក់កាលក្រោយៗ ទាំងផ្នែកកិច្ចការបរទេសនិងសេដ្ឋកិច្ចផងដែរ។ ដោយសារជំហ៊ានដំបូងនៃការចូលរួមក្នុងកិច្ចព្រមព្រៀង AFTA របស់អាស៊ាននោះ ការប្តេជ្ញារបស់យើងក្នុងនាមជាសមាជិកនៃក្រុមប្លុកនេ ដែលយើងយល់ដឹងថានឹងក្លាយជាមជ្ឈភាពនៃវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតមិនត្រឹមតែចំពោះទ្វីបអាស៊ី ថែមទាំងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកទៀតផងដែរ”។

អាស៊ានរួមបញ្ចូលទាំងសេដ្ឋកិច្ចចម្រុះជាច្រើន ទាំងផ្នែកអភិវឌ្ឍន៍ទាំងក្នុងទំហំឧស្សាហកម្មផលិតកម្មផងដែរ។ ការកំណត់ថាបើឈរតែម្នាក់ឯងដើម្បីប្រកួតប្រជែងជាមួយដៃគូខាងក្រៅមកពីបណ្តាប្រទេសអភិវឌ្ឍន៍ដែលមានសក្តានុពលខ្លាំងក្លា នឹងគង់តែជួបប្រទះការលំបាកជាច្រើនហេតុដូច្នេះកិច្ចសហប្រតិបត្តិការដើម្បីបង្កើតកន្លែងផលិតកម្មរួមនឹងជួយឲ្យបណ្តាប្រទេសក្នុងប្លុកអាស៊ានក្នុងការគាំទ្រគ្នាទៅវិញទៅមកនិងលើកកម្ពស់គុណសម្បត្តិរបស់ពួកគេពោលគឺជាគោលដៅដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានផងដែរ។

លោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការដើម្បីបង្កើតកន្លែងផលិតកម្មរួមគឺផ្អែកលើមូលដ្ឋានសំខាន់ចំនួនពីរ គឺត្រូវពង្រឹងកិច្ចសហប្រតិបត្តិការផ្ទៃជាមួយគ្នាតាមរយៈការបង្កើនតភ្ជាប់និងបង្កើតការទាក់ទាញសម្រាប់វិនិយោគិនបរទេស។ នេះក៏ជាអ្វីដែលអាស៊ានបន្តផ្តោតអារម្មណ៍នាពេលអនាគត។

តាមការគ្រោងទុកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) ដែលជាប្រធានកិច្ចប្រជុំកំពូលធុរកិច្ចវៀតណាមបានមានប្រសាសន៍ថានឹងមានព្រឹត្តិការធុរកិច្ចចំនួន ៧ ដែលជាចំណុចស្នូលនៃវិស័យសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការ ព្រមទាំងតភ្ជាប់ប្រកបដោយប្រសិទ្ធភាពនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ប្រទេសវៀតណាមបានផ្តួចផ្តើមគំនិតបង្កើត “បណ្តាញអ្នកចាប់ផ្តើមអាជីវកម្មអាស៊ាន”។ នេះនឹងជាវេទិកាឌីជីថលមួយដើម្បីភ្ជាប់សហគមន៍ដែលទើបនឹងចាប់ផ្តើមអាជីវកម្មនៅក្នុងវិស័យសេដ្ឋកិច្ចអាស៊ានផងដែរ។

ច្បាស់ណាស់ថានៅក្នុងបរិបទបច្ចុប្បន្នបដិវត្តឧស្សាហកម្មលើកទី ៤ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចនៃប្រទេសទាំងអស់ក្នុងតំបន់និងជុំវិញពិភពលោក។ ជាពិសេសបដិវត្តឧស្សាហកម្ម ៤.០ បានបញ្ជាក់យ៉ាងច្បាស់ថាបើសេដ្ឋកិច្ចតូចឬមធ្យម វាពិបាកណាស់ក្នុងការប្រកួតប្រជែងជាឯកតោភាគីលើវិស័យនោះ។ ហេតុដូច្នេះប្រសិនបើអាស៊ានចូលរួមជាមួយគ្នាដើម្បីបង្កើតទីផ្សារប្រជាជនចំនួន ៦០០ លាននាក់ហើយ“ បណ្តាញចាប់ផ្តើមអាជីវកម្មអាស៊ាន” ត្រូវបានភ្ជាប់នៅលើវេទិកាឌីជីថល នេះគឺជាឱកាសដ៏ល្អដែលមានស្រាប់ក្នុងការទាញផលប្រយោជន៍និងអភិវឌ្ឍន៍វិស័យពោរពេញទៅដោយសក្តានុពលនៃបដិវត្តឧស្សាហកម្មលើកទី៤ ដែលវិស័យពាណិជ្ជកម្មអេឡិចត្រូនិកក្នុងអាស៊ាន ត្រូវបានគេវាយតម្លៃថាជាតំបន់មួយក្នុងចំណោមតំបន់ដែលមានអត្រាកំណើនលឿនបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត