យុគសម័យ - នារសៀលថ្ងៃទី ២៧ ខែកក្កដា កិច្ចប្រជុំលើកទី ៥៥ របស់គណៈប្រតិបត្តិនៃអង្គការ ស្ថាប័នសវនកម្មកំពូលអាស៊ាន (ASOSAI) ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូក្រោមអធិបតីភាពរវស់សវនកររដ្ឋវៀតណាម ដែលជាប្រធានASOSAI សម្រាប់អាណត្តិ ២០១៨-២០២១ ។
ទិដ្ឋភាពនៃកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ
ថ្លែងមតិក្នុងពិធីបើកសវនកម្មរដ្ឋវៀតណាម អគ្គសវនាកម្មរដ្ហវៀតណាមលោក Ho Duc Phoc - ប្រធាន ASOSAI សម្រាប់អាណត្តិ ២០១៨-២០២១ បានលើកឡើងថាកិច្ចប្រជុំនេះគឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងរបស់ភ្នាក់ងារសវនកម្មសមាជិកជាន់ខ្ពស់ជាទូទៅ ជាពិសេសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារសវនកម្មជាន់ខ្ពស់ចិន អគ្គលេខាធិការ ASOSAI ក្នុងការរៀបចំកិច្ចប្រជុំយ៉ាងហ្មត់ ចត់និងដិតដល់ដើម្បីពិភាក្សាគ្នាលើខ្លឹមសារនានាក្នុងរបៀបវារៈនៃគណៈប្រតិបត្តិឆ្នាំ ២០២០។ នៅក្នុងកិច្ចប្រជុំនេះដែរ សវនកម្មរដ្ឋវៀតណាមបានស្នើឱ្យជ្រើសរើសប្រធានបទថា «សវនកម្មលើការគ្រប់គ្រងប្រភពទឹកក្នុងអាងទន្លេមេគង្គដែលផ្សាភ្ជាប់នឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
អគ្គសវនាកម្មរដ្ហវៀតណាមលោក Ho Duc Phoc - ប្រធាន ASOSAI សម្រាប់អាណត្តិ ២០១៨-២០២១
ជាមួយនឹងប្រធានបទនេះ សវនកម្មរំពឹងទូកថានឹងនាំមកនូវការវិភាគ ការវាយតម្លៃនិងផ្តល់ដំណោះស្រាយប្រកបដោយចីរភាពសំដៅធ្វើឱ្យប្រសើរឡើងនូវបរិស្ថានរស់នៅរបស់បណ្តាប្រទេសជាប់តាមទន្លេមេគង្គ។ ទន្ទឹមនឹងនេះដែរការធ្វើជាប្រធានសវនកម្មនេះក៏បង្ហាញពីការទទួលខុសត្រូវនិងការខិតខំប្រឹងប្រែងរបស់សវនកររដ្ឋវៀតណាមក្នុងនាមជាប្រធាន ASOSAI ដើម្បីជំរុញការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីថ្លែងការណ៍ទីក្រុងហាណូយនៅឯកិច្ចប្រជុំ ASOSAI លើកទី ១៤ ឆ្នាំ ២០១៨ ស្តីពីការពង្រឹងការការពារបរិស្ថានក្នុងតំបន់ផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)


មតិពីមិត្តអ្នកអាន