ជើងហោះហើរជាច្រើនទៀតដែលដឹកពលរដ្ឋវៀតណាមត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

13:53 | 25/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២៣-២៤ ខែកក្កដា ស្ថាប័នសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅទ្វីបអាហ្វ្រិក បារាំង គុយបានិងអាល្លឺម៉ង់ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយស្ថាប័នសមត្ថកិច្ចនៃប្រទេសសាមីដើម្បីអនុវត្តជើងហោះហើរដឹកពលរដ្ឋវៀតណាមជិត ២៧០ នាក់ពីកូតឌីវ័រនិងប្រទេសអាហ្វ្រិកមួយចំនួន (អាល់ហ្សេរី ម៉ារ៉ុក នីហ្សេរីយ៉ា អេហ្ស៊ីប សេណេហ្គាល់ លីបង់ តង់ហ្សានី ហ្គីណេកុនក) និងអឺរ៉ុប រួមជាមួយ ២៧៦ នាក់ពីគុយបានិងអាល្លឺម៉ង់ វិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។

ពលរដ្ឋវៀតណាមតម្រង់ជួរសម្រាប់ធ្វើនីតិវិធីដើម្បីឡើងយន្តហោះវិលត្រឡប់មកកាន់ប្រទេសវិញ

អ្នកដំណើរនៅលើជើងយន្ដហោះនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សដែលឈឺនិងមានជំងឺផ្ទៃខាងក្រោយ ស្ត្រីមានផ្ទៃពោះ និស្សិតបរទេសដែលមិនមានកន្លែងស្នាក់នៅ ពលករផុតកំណត់ទិដ្ឋាការនិងកិច្ចសន្យាការងារ ដោយសារសាលារៀននិងអន្តេវាសិកដ្ឋានត្រូវបានបិទ អ្នកទេសចរមួយចំនួនដែលបានជាប់គាំងដោយសារឥទ្ធិពលនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19។ ក្រៅពីនេះ ស្ថាប័នតំណាងវៀតណាមប្រចាំនៅទ្វីបអាហ្វ្រិក បារាំង គុយបានិងអាល្លឺម៉ង់ បានបញ្ជូនមន្ត្រីមកដល់អាកាសយានដ្ឋានដើម្បីជួយប្រជាពលរដ្ឋក្នុងការបំពេញនីតិវិធីឡើងជើងហោះហើរនេះ។

ជាពិសេសជើងហោះហើរទៅកាន់គុយបាគឺជាជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមទៅកាន់ប្រទេសនេះដើម្បីដឹកពលរដ្ឋវៀតណាមវិលត្រឡប់មកកាន់ប្រទេសវិញក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 នៅតែមានភាពស្មុគស្មាញនៅលើពិភពលោក។ ដើម្បីបម្រើដល់ជើងហោះហើរឆ្លងកាត់ទ្វីបចំនួន ៣ ដោយមានរយៈពេលហោះហើរ ៤៤ ម៉ោង ជាពិសេសគុយបាក៏មិនមែនជាទិសដៅធម្មតារបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដូច្នេះ ក្រុមហ៊ុនអាកាសចរណ៍នេះបានកៀរគរអ្នកបើកយន្តហោះចំនួន ៨ នាក់ អ្នកបម្រើលើយន្តហោះចំនួន ២០ នាក់ បុគ្គលិកបច្ចេកទេសចំនូន ២ នាក់ និងបុគ្គលិកជើងគោកចំនួន ២ នាក់។

ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang និង Van Don អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ។

អនុវត្តទិសដៅរបស់នាយករដ្ឋមន្ត្រ ក្នុងរយៈពេលខាងមុខនេះ ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស និងសមត្ថភាពដាក់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋដែលជាប់គាំងដោយសារជំងឺរាតត្បាតសកល ត្រឡប់មកកាន់ប្រទេសវិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: sggp.org.vn និង congly.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត