យុគសម័យ - ក្នុងឱកាសអបអរសាទរខួបលើកទី ២៥ នៃការចូលជាសមាជិកក្នុងអាស៊ានរបស់វៀតណាម (២៨ កក្កដា ឆ្នាំ១៩៩៥- ថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០២០) អ្នកជំនាញរុស្ស៊ី លោក Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញការនៃមូលនិធិស្រាវជ្រាវគំនិតអាស៊ី - អឺរ៉ុបបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់វៀតណាមក្នុងប្លុកអាស៊ានក្នុងរយៈពេលកន្លងមក ក៏ដូចជាកិច្ច សហប្រតិបត្តិការវៀតណាម - រុស្ស៊ីក្នុងអាស៊ានផងដែរ។
អ្នកជំនាញរុស្ស៊ី លោក Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញការនៃមូលនិធិស្រាវជ្រាវគំនិតអាស៊ី - អឺរ៉ុប
យោងតាមអ្នកជំនាញ Grigory Trofimchuk បានឱ្យដឹងថាប្រទេសវៀតណាមបានដើរតួនាទីយ៉ាងធំធេង ក្នុងការអភិវឌ្ឍអាស៊ានក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។ ប្រទេសវៀតណាមបានបង្ហាញខ្លួនមិនត្រឹម តែជាសមាជិកដែលមានការទទួលខុសត្រូវចំពោះអាស៊ានប៉ុណ្ណោះទេថែមទាំងជាមេដឹកនាំនៃអង្គការដ៏មានកិត្យានុភាពនេះទៀតផង។
លោក Trofimchuk បានលើកឡើងថាមតិសាធារណៈនៅប្រទេសរុស្ស៊ីនិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ក៏បានមានការវាយតម្លៃដូចគ្នាថាវៀតណាមកំពុងចូលរួមចំណែក្នុងការលើកកម្ពស់តួនាទីនិងឋានៈរបស់ អាស៊ានព្រមទាំងផ្សព្វផ្សាយមុខមាត់របស់អង្គការនេះដល់បណ្តាប្រទេសដទៃនៅលើពិភពលោកកាន់តែល្អប្រសើរផងដែរ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរុស្ស៊ីលើបញ្ហាពាក់ព័ន្ធនឹងអាស៊ាន លោក Trofimchuk បាននិយាយ ថាវៀតណាមបានធ្វើច្រើន ដើម្បីជួយទីក្រុងម៉ូស្គូឱ្យទទួលបានកិច្ចសហប្រតិ បត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងក្របខ័ណ្ឌអាស៊ាននិងលើកកម្ពស់ផលប្រយោជន៍របស់រុស្ស៊ីនៅក្នុងតំបន់នេះដែរ។ លោក Trofimchuk បានបង្ហាញជំនឿថារុស្ស៊ីវៀតណាមនិងអាស៊ានកំពុងដើរលើផ្លូវដ៏ត្រឹម ត្រូវ ហើយនឹងសម្រេចបានគោលដៅរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន