លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំអាស៊ានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់វៀតណាម

13:01 | 27/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ឯកអគ្គរដ្ឋទូត-ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ ឥណ្ឌូនេស៊ីប្រចាំនៅ សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Ade Padmo Sarwono បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំ របស់វៀតណាមក្នុងអាស៊ានលើរាល់បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកនេះ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីសហគមន៍អាស៊ានក្រោយពីឆ្នាំ ២០២៥ (រូបថត៖ Vnanet)

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាការតាលោកឯកអគ្គរដ្ឋទូត Ade Padmo Sarwono បានមានប្រសាសន៍ថា វៀតណាម- ប្រធានអាស៊ាន ឆ្នាំ២០២០ នឹងមិនត្រឹមតែលើកកម្ពស់ផលប្រយោជន៍របស់រដ្ឋជាសមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ពង្រឹងនិងពង្រីកឧត្តមគតិរបស់អាស៊ានដើម្បីកសាងតំបន់មួយដែលមានការរីកចម្រើន និងវិបុលភាពកាន់ តែច្រើនថែមទៀត ព្រមទាំងបន្តរក្សាសន្តិភាពនិងស្ថេរភាពផងដែរ។

លោក Ade Padmo Sarwono បានបន្ថែមទៀតថាក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបាន បង្ហាញសមត្ថភាពនិងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរដើម្បីដឹកនាំអាស៊ានក្នុងអំឡុងពេលពោរពេញដោយ បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក។ លោក កឯកអគ្គរដ្ឋទូត Ade បានវាយតម្លៃថា ការចូលរួម ចំណែករបស់វៀតណាមអស់រយៈពេល ២៥ ឆ្នាំនៃការចូលជាសមាជិកអាស៊ាន (ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥- ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០) បានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយ វិបុលភាពក្នុងតំបន់។ លើកពីនេះទៀត វៀតណាមក៏ជាប្រទេសដែលគាំទ្រយ៉ាងខ្លាំងចំពោះការលើកស្ទួយ កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូនានាផងដែរ។

លោក Ade Padmo Sarwono បានសង្កត់ធ្ងន់ ថាក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមចាំបាច់ត្រូវបន្តជំរុញការកសាងសហគមន៍នេះឲ្យបានរីកចម្រើនថែមទៀត ជាពិសេសគឺអនុវត្តចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (AOIP)។ ដោយហេតុនេះ បានបញ្ជាក់សារជាថ្មីម្តងទៀតនូវតួនាទីមជ្ឈភាពរបស់អាស៊ានក៏ដូចជាសារៈ សំខាន់នៃដំណើរការកសាង សហគមន៍អាស៊ាននៅក្នុងតំបន់នេះ។ វៀតណាមក៏គប្បីធានាថាអាស៊ាន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ដែលកំពុងមើលឃើញការ ប្រកួតប្រជែងក្នុងចំណោមប្រទេសមហា អំណាច។ អាស្រ័យហេតុនេះ ប្រធានបទ នៃឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម “អាស៊ាន - ភាពស្អិតរមួតនិងការឆ្លើយតប” គឺពិតជាសមស្របនិងត្រឹមត្រូវផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត