យុគសម័យ - លោកសាស្ត្រាចារ្យ Yeah Kim Leng បានវាយតម្លៃថាក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះសេដ្ឋកិច្ចវៀតណាមមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងបានចូលរួមចំណែកយ៉ាងច្រើនដល់សក្ដានុពលនិងភាពទាក់ទាញនៃសេដ្ឋកិច្ចអាស៊ានដល់វិនិយោគិនបរទេស។
អ្នកជំនាញម៉ាឡេស៊ី លោកសាស្រ្តចារ្យ Yeah Kim Leng បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅអាស៊ាន។ (ប្រភព៖ TTXVN)
ប្រទេសវៀតណាមបានចូលរួមវិភាគទានយ៉ាងខ្លាំងក្លាចំពោះសក្ដានុពលនិងភាពទាក់ទាញខាងសេដ្ឋកិច្ចរបស់អាស៊ានក៏ដូចជារួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិភាពនិងសន្តិសុខក្នុងតំបន់។
នេះជាការលើកឡើងរបស់សាស្រ្តាចារ្យ Yeah Kim Leng សេដ្ឋវិទូនៅសាកលវិទ្យាល័យសាន់វ៉េនិងជានាយកកម្មវិធីស្រាវជ្រាវសេដ្ឋកិច្ច Jeffrey Cheah ប្រទេសម៉ាឡេស៊ី។
លោកបានបញ្ជាក់ថាវៀតណាមបានក្លាយជាប្រទេសអាស៊ានឈានមុខគេមួយក្នុងការទាក់ទាញការវិនិយោគបរទេសនៅក្នុងតំបន់។
តាមលោកថាប្រទេសវៀតណាមមានសក្តានុពលកំណើនដ៏ធំធេងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះពីព្រោះវាត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានភាពទាក់ទាញបំផុតនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានខណៈដំណើរការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកកំពុងមានលក្ខណៈចម្រុះ។
លោកសាស្ត្រាចារ្យ ក៏បានសង្កត់ធ្ងន់លើតួនាទីរបស់វៀតណាមក្នុងការទាក់ទាញការវិនិយោគបរទេសនៅក្នុងតំបន់។
លោកបានបន្តថាប្រទេសវៀតណាមក៏បានបង្ហាញពីសមត្ថភាពគ្រប់គ្រងរបស់ខ្លួនក្នុងការជួយតំបន់នេះចូលរួមនិងរក្សាកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែលឿនជាង បន្ទាប់ពីប្រទេសសមាជិកចំនួន ១០ បានបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ ។
លោកសាស្ត្រាចារ្យថាអាស៊ានត្រូវបានគេទទួលស្គាល់ថាជាតំបន់ទាក់ទាញបំផុតសម្រាប់វិនិយោគិនបរទេសហើយក៏ជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។
ជាមួយនឹងការរៀបចំប្រកបដោយជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន ៣៦ វៀតណាមបាននាំមកនូវចំណាប់អារម្មណ៍របស់សមាជិកដែលមានការទទួលខុសត្រូវ។
ក្រៅពីនេះលោកសាស្ត្រាចារ្យ Yeah Kim Leng ក៏បានសង្កត់ធ្ងន់អំពីការចូលរួមចំណែករបស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។
តាមលោកថាសមុទ្រខាងកើត បានក្លាយជាបញ្ហាសំខាន់ណាស់ក្នុងការធានាសន្តិសុខក្នុងតំបន់។ អ្នកជំនាញរូបនេះបានលើកឡើងថាបណ្តាប្រទេសសមាជិកអាស៊ានប្រឈមនឹងការលំបាកជាច្រើនក្នុងការធានាសន្តិសុខពីព្រោះពួកគេជាប្រទេសតិចតួចបើប្រៀបធៀបជាមួយប្រទេសមហាអំណាច។
លោកបានមានប្រសាសន៍ថាវិធីដែលអាស៊ានបានដំណើរការអស់រយៈពេល ២៥ ឆ្នាំកន្លងមករួមជាមួយការចូលរួមនិងតួនាទីនាំមុខរបស់វៀតណាមនឹងធានាបាននូវការប្រើប្រាស់មធ្យោបាយដោយសន្តិវិធីក្នុងការដោះស្រាយជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើតក៏ដូចជា កុំទុកឱ្យបញ្ហានេះក្លាយជាចំណុចក្តៅសម្រាប់ការប្រកួតប្រជែងរវាងមហាអំណាច។
ក្នុងបរិបទអស្ថិរភាពពិភពលោកនាពេលបច្ចុប្បន្ន លោកសាស្ត្រាចារ្យ Yeah ជឿជាក់ថាតួនាទីឈានមុខរបស់វៀតណាមក្នុងអាស៊ាននឹងជួយប្លុកនេះជំនះការលំបាកធានាសន្តិភាពនិងស្ថិរភាពនិងក្លាយជាតំបន់មួយដែលទាក់ទាញវិនិយោគិនបំផុតក្រោយកូវិដ១៩៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន