យុគសម័យ - នាថ្ងៃទី ២៣ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស លោក To Anh Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសបានជួបប្រជុំតាមអនឡាញជាមួយលោក Niels Annen រដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់។
លោក To Anh Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងការសប្បាយរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់លើវិស័យជាច្រើន និងឆ្ពោះទៅរកការអបអរសារទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧៥-២០២០) ។
អនុរដ្ឋមន្ត្រីការបរទេសលោក To Anh Dung បានអះអាងថា អាល្លឺម៉ង់តែងតែជាដៃគូសំខាន់បំផុតរបស់វៀតណាមនៅ EU ។ ការអនុម័តផែនការសកម្មភាពយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរនិងការបង្កើតគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនាពេលថ្មីៗនេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ រួមចំណែកក្នុការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងបរិបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អ៊ឺរ៉ុប (EVFTA) នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០នេះ។
លោក To Anh Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសបានជួបប្រជុំតាមអនឡាញជាមួយលោក Niels Annen រដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់។ (ប្រភព៖ Baoquocte)
ភាគីទាំងពីរសង្ឃឹមថា កិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) នឹងត្រូវបានអនុម័តឆាប់ៗនេះ ដោយបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីជម្រុញសហគ្រាសពីភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដែលមានសក្តានុពលខ្លាំង។រីឯខ្លួនវិញលោក Niels Annen រដ្ឋលេខាធិការក្រសួងការបរទេសអាឡឺម៉ង់បានមានប្រសាសន៍ថា អាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅអាស៊ីអាគ្នេយ៍ និងលើកកម្ពស់នូវវិធានការនានាដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - អាល្លឺម៉ង់លើវិស័យនានាដែលប្រទេសទាំងពីរមានផលប្រយោជន៍រួមដូចជា៖ ពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សុខាភិបាលនិងអប់រំជាដើម។
លោករដ្ឋលេខាធិការបានកោតសរសើរចំពោះភាពជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19។ អនុរដ្ឋមន្រ្តីលោក To Anh Dung បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់រដ្ឋាភិបាលអាល្លឺម៉ង់ចំពោះការឆ្លើយតបនឹងជំងឺរាតត្បាតសកល Covid-19 និងគំនិតផ្តួចផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់អាល្លឺម៉ង់ក្នុងបញ្ហានេះ ដោយអះអាងថាវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយអាឡឺម៉ង់ក្នុងការថែរក្សាពាណិជ្ជកម្ម ជាពិសេសទំនិញចាំបាច់ សភារវេជ្ជសាស្រ្ត វត្ថុធាតុដើមសម្រាប់ផលិតកម្មនិងស្រាវជ្រាវវ៉ាក់សាំងប្រឆាំងជំងឺ។
ទិដ្ឋភាពនៃកិច្ចពិភាគ្សា។ (ប្រភព៖ baoquocte)
នៅក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីជំរុញបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ ហើយរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅលើពិភពលោក៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoquocte.vn)



មតិពីមិត្តអ្នកអាន