វៀតណាមនឹងបរិចាគ្គម៉ាសវេជ្ជសាស្រ្តដល់ប្រទេសអង់ហ្គោឡានិងប្រទេសអាហ្វ្រិកមួយចំនួន

19:06 | 20/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ព័ត៌មានខាងលើត្រូវបានលើកឡើងដោយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអង់ហ្គោឡាលោក Agostinho Andre De Carvalho Fernandes ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអង់ហ្គោឡាលោក Agostinho Andre De Carvalho Fernandes ។ (ប្រភព៖​ congly.vn)

នាថ្ងៃទី ២០ ខែកក្កដានៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអង់ហ្គោឡាលោក Agostinho Andre De Carvalho Fernandes ។

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះប្រទេសអង់ហ្គោឡាដែលបានសម្របសម្រួលនិងគាំទ្រដពលរដ្ឋវៀតណាមវិលត្រឡប់ប្រទេសវិញ។ ចែករំលែកការលំបាកដែលបង្កឡើងដោយជំងឺកូវិដ១៩ ហើយបានលើកឡើងថាប្រទេសវៀតណាមនឹងគាំទ្រម៉ាសវេជ្ជសាស្រ្តសម្រាប់ប្រទេសអាហ្វ្រិកមួយចំនួនរួមទាំងប្រទេសអង់ហ្គោឡា។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានអះអាងថាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយអង់ហ្គោឡានិងវាយតម្លៃខ្ពស់ចំពោះការគាំទ្រដំបូងរបស់អង់ហ្គោឡាចំពោះវៀតណាមដើម្បីឈរឈ្មោះជាសមាជិកមិនអចន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអណត្តិ ២០២០-២០២១ ។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យប្រទេសអង់ហ្គោឡាបង្កើតចំណាប់អារម្មណ៍ក្នុងការធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់សហគមន៍អណិកជណវៀតណាមក៏ដូចជាសហគ្រាសវៀតណាមដែលវិនិយោគនិងធ្វើអាជីវកម្មនៅអង់ហ្គោឡា។

ឯកអគ្គរដ្ឋទូត Andre De Carvalho Fernandes បានមានប្រសាសន៍ថាចាប់តាំងពីមកវៀតណាមឯកអគ្គរដ្ឋទូតបានជួបប្រជុំជាមួយក្រសួងសាខានិងធុរកិច្ចវៀតណាមដោយមានគោលដៅបន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីល្អជាមួយវៀតណាម ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មទេសចរណ៍សន្តិសុខការងារកុងស៊ុល ...៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត