យុគសម័យ - តាមការព្យាករណ៍របស់អគ្គនាយកដ្ឋានរុក្ខាប្រមាញ់ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ជាមួយនឹងសន្ទុះកំណើនក្នុងឆមាសទី ១ ឆ្នាំនេះ ការនាំចេញរុក្ខផលពេញមួយឆ្នាំ ២០២០ អាចឈានដល់ ១១,៧៥ - ១២ ពាន់លានដុល្លារ។
ការនាំចេញរុក្ខផលនៅឆ្នាំ ២០២០ អាចឈានដល់គោលដៅចំនួន ១២ ពាន់លានដុល្លារ
អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Ha Cong Tuan បានមានប្រសាសន៍ថា វិស័យរុក្ខាប្រមាញ់បានរួមចំណែកក្នុងការកំណើននិងការនាំចេញខ្ពស់បំផុតក្នុងវិស័យកសិកម្មក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ។បើតាមលោក Tuan នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ទីផ្សារពិភពលោកមានការលំបាកខ្លាំងដោយសារការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ប៉ុន្តែទំហំនាំចេញរុក្ខផលនៅតែមានការកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។
និយាយអំពីគោលដៅនាំចេញរុក្ខផលក្នុងឆ្នាំ ២០២០ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Ha Cong Tuan បានវាយតម្លៃថា ចំពោះការនាំចេញនៅឆ្នាំនេះ ក្រៅពីការលំបាកអំពីទីផ្សារដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ការអនុវត្តរក្សាគម្លាតសង្គម ជាពិសេសផលិតផលមួយចំនួននៃវិស័យរុក្ខាប្រមាញ់ត្រូវបានទទួលរងនូវឧបសគ្គពាណិជ្ជកម្ម ប្រឈមនឹងបណ្តឹងប្រឆាំងនឹងការចាក់សំរាមនិងការគេចពន្ធ។ រហូតមកដល់ពេលនេះ ប្រទេសមួយចំនួនបានសន្និដ្ឋាន ទីផ្សារសំខាន់ៗមួយចំនួនកំពុងបន្តស៊ើបអង្កេត ដូច្នេះការវាយតម្លៃកែច្នៃនិងនាំចេញរុក្ខផលនៅឆ្នាំនេះមិនមានលក្ខណៈសាមញ្ញដូចឆ្នាំមុនៗទេ។
ការនាំចេញរុក្ខផលនៅឆ្នាំ ២០២០ អាចឈានដល់គោលដៅចំនួន ១២ ពាន់លានដុល្លារ
លោកអនុរដ្ឋមន្រ្តី Ha Cong Tuan ក៏បានស្នើថា ក្នុងរយៈពេលខាងមុខនេះ អគ្គនាយកដ្ឋានរុក្ឋាប្រមាញ់ត្រូវណែនាំ ត្រួតពិនិត្យនិងសម្របសម្រួលជាមួយក្រសួងនិងស្ថាប័នដែលពាក់ព័ន្ធក្នុងការណែនាំសហគ្រាសក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្ម ព្រមជាមួយគ្នានេះ វាយតម្លៃផលប៉ះពាល់នៃបញ្ហានេះ។លើសពីនេះទៅទៀត បន្ទាប់ពីកិច្ចព្រមព្រៀង EVFTA ចូលជាធរ មានផលិតផលឈើជាច្រើននឹងមានអត្រាពន្ធ ០% ឬកាត់បន្ថយមកត្រឹម ០% ក្នុងរយៈពេល ៥ ឆ្នាំ។ នេះជាឱកាសសម្រាប់វិស័យឈើ ប៉ុន្តែក៏ជាបញ្ហាប្រឈមផងដែរ ពីព្រោះអ្នកប្រើប្រាស់នៅសហភាពអឺរ៉ុបតែងតែទាមទារយ៉ាងតឹងរឹងនូវប្រភពដើមឈើ ក្រដាសថ្លានិងឯកសារបញ្ជាក់ពីភាពស្របច្បាប់នៃសម្ភារៈ។ ដូច្នេះសហគ្រាសឈើគួរតែរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន លើកកម្ពស់ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីធានាថាការនាំចេញឈើនិងផលិតផលឈើគឺមកពីប្រភពស្របច្បាប់៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: vtv.vn)


មតិពីមិត្តអ្នកអាន