វៀតណាមខិតខំប្រឹងប្រែងដើម្បីសម្រេចបានទំហំនាំចេញគ្រឿងសមុទ្រចចំនួន ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២០

15:05 | 16/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាព្រឹកថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២០ នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានជលផល (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) បានបើកសន្និសីទបឋមរយៈពេល ៦ ខែដើមឆ្នាំនិងដាក់ពង្រាយភារកិច្ចសម្រាប់ ៦ ខែចុងឆ្នាំ ២០២០។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានជលផល ទំហំនាំចេញគ្រឿងសមុទ្រក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះសម្រេចបានត្រឹមតែ ៣,៥៦ ពាន់លានដុល្លារ ស្មើនឹង ៩១,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដែលសម្រេចបាន ៣៥,៦% នៃផែនការ។ ផលិតផលជលផលសរុបមានចំនួន ៣,៨៦ លានតោន ដែលក្នុងនោះ បរិមាណផលធ្វើអាជីវកម្មសម្រេចបាន ១,៨៨ លានតោន និងបរិមាណផលវារីវប្បកម្មសម្រេចបាន ១,៩៧ លានតោន។ ចាប់តាំងពីដើមឆ្នាំនេះ វិស័យជលផលបានជួបប្រទះការលំបាកជាបន្តបន្ទាប់ ដោយសារតែការផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ដែលបណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំងនូវតម្រូវការគ្រឿងសមុទ្រនៅលើទីផ្សារ។ ស្ថានភាពគ្រោះរាំងស្ងួតនិងជ្រាបចូលភាពប្រៃនៅវាលសណ្តរទន្លេ Cuu Long មានភាពស្មុគស្មាញ ដែលជះឥទ្ធិពលដល់វារីវប្បកម្មជលផល។

ដើម្បីគាំទ្រនិងដោះស្រាយការលំបាកសម្រាប់វិស័យផលិតកម្មត្រីប្រា អគ្គនាយកដ្ឋានជលផលកំពុងលើកកម្ពស់ការគាំទ្រសហគ្រាសដើម្បីតភ្ជាប់និងប្រើប្រាស់ផលិតផលត្រីប្រានៅក្នុងទីផ្សារក្នុងស្រុក ជាពិសេសទីផ្សារនៃខេត្តនិងក្រុងភាគខាងជើង។ យោងតាមការព្យាករណ៍ ក្នុងរយៈពេល ៦ ខែចុងឆ្នាំនេះ គឺជារដូវវស្សា ព្យុះ អាកាសធាតុខុសប្រក្រតី ត្រូវការតាមដានយ៉ាងសកម្មដើម្បីអភិវឌ្ឍវារីវប្បកម្មនិងធ្វើអាជីវកម្មជលផល។

ថ្លែងនៅក្នុងសន្និសីទនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានជលផលលោក Tran Dinh Luan បានមានប្រសាសន៍ថា ទោះបីអង្គភាពកំពុងជួបការលំបាកជាច្រើន ប៉ុន្តែអង្គភាពចាំបាច់ត្រូវប្តេជ្ញាចិត្តខិតខំប្រឹងប្រែងដើម្បីបំពេញគោលដៅនៃផែនការឆ្នាំទាំងមូលឆ្នាំ ២០២០ ដោយមានបរិមាណផលជលផលសរុបសម្រេចបាន ៨៥៦៥ លានតោន ដែលក្នុងនោះ បរិមាណផលធ្វើអាជីវកម្មសម្រេចបាន ៣,៩ លានតោន បរិមាណផលវារីវប្បកម្មសម្រេចបាន ៤,៦៦ លានតោន ហើយទំហំនាំចេញសម្រេចបាន ១០ ពាន់លានដុល្លារ៕

/sanniseit/

Hội nghị

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត