យុគសម័យ - គណៈកម្មាធិការមជ្ឈិមសមាគមនិស្សិតវៀតណាមបានបំផុសចលនាប្រកួតប្រជែង “គំនិតរបស់និស្សិតអំពីការការពារអធិបតេយ្យភាពនិងការអភិវឌ្ឍសមុទ្រនិងកោះរបស់មាតុភូមិ” នៅឆ្នាំ ២០២០ សម្រាប់និស្សិតវៀតណាមដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យនិងសាកលវិទ្យាល័យ វិទ្យាស្ថាននៅទូទាំងប្រទេស; និស្សិតវៀតណាមកំពុងរស់នៅនិងសិក្សានៅបរទេស។
បំផុសចលនាប្រកួតប្រជែងអំពីគំនិតការពារសមុទ្រនិងកោះរបស់មាតុភូមិ
ខ្លឹមសារនៃការប្រកួតប្រជែងនេះគឺគំនិត គំរូ គំនិតផ្តួចផ្តើម និងដំណោះស្រាយរបស់សមាជិក និងនិស្សិតដើម្បីកែលំអនិងដោះស្រាយបញ្ហាក្នុងការរក្សានិងការពារអធិបតេយ្យភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅលើសមុទ្រ កោះ; លើកកម្ពស់ការអប់រំ សុខភាព វប្បធម៌ និងទេសចរណ៍នៅតាមកោះរបស់មាតុភូមិ; ដោះស្រាយបញ្ហាដែលទាក់ទងនឹងការការពារបរិស្ថានសមុទ្រនិងកោះ និងដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ។ការប្រកួតប្រជែងនេះត្រូវបានធ្វើឡើងចាប់ពីពេលនេះដល់ចុងថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២០។ គំនិតដែលមានលទ្ធភាពខ្ពស់នឹងត្រូវបានវាយតម្លៃនិងពិចារណាដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីដាក់ពង្រាយយ៉ាងឆាប់រហ័សនៅក្នុងយុទ្ធនាការ “រដូវក្តៅបៃតង” ជាមួយនឹងការវិនិយោគអតិបរមាចំនួន ៥០ លានដុង។ អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធដែលឈ្នះរង្វាន់នឹងមានឱកាសត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីសមុទ្រនិងកោះដែលរៀបចំឡើងដោយគណៈកម្មាធិការមជ្ឈឹមសហភាពយុវជនកុម្មុយនិស្តហូជីមិញនិងគណៈកម្មាធិការមជ្ឈិមសមាគមនិស្សិតវៀតណាម។
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: hanoimoi.com.vn)

មតិពីមិត្តអ្នកអាន