យុគសម័យ - នាថ្ងៃទី ១០ ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលដើម្បីស្តាប់គណៈកម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ស្តីពីស្ថានភាព និងដាក់ចេញការសំរេចចិត្តក្នុងការដោះស្រាយ បញ្ហា ដែល កំពុងកើតមានឡើង។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យ គណៈកម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតកូវីដ១៩ គ្រប់ក្រសួង ស្ថាប័ន និងមូលដ្ឋានបន្តចាត់វិធានការណ៍ និងបំពេញភារកិច្ចដែល បានចាត់តាំងនិងសហប្រតិបត្តិការក្នុងការដោះស្រាយការងារឲ្យបានល្អ។ ក្រសួងការបរទេសវៀតណាមរួម ជាមួយស្ថាប័ននានាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលនិងក្រសួងដឹកជញ្ជូនក្នុងការរៀបចំជើងហោះហើរចំនួន ៥៥ ជើងដើម្បីបញ្ជូនពលរដ្ឋវៀតណាមជិត ១៤.០០០ នាក់ឲ្យវិលត្រឡប់មក ស្រុកកំណើតវិញដោយសុវត្ថិភាព។
លោក Nguyen Xuan Phuc បានស្នើឱ្យបញ្ជូនបងប្អូន ប្រជាពល រដ្ឋវៀតណាម - និស្សិតដែលជាប់គាំងនៅបរទេសនិងជនបរទេស ដូចជាអ្នកជំនាញ សិស្សានុសិស្ស អ្នកគ្រប់គ្រង កម្មករជាដើមដែលមានតម្រូវការចាំបាច់ចូលមកប្រទេសវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជូនពលករវៀតណាម បានស្នើឱ្យក្រសួងការបរទេស ឯកអគ្គរដ្ឋទូត និងស្ថាប័នបេសកកម្ មវៀតណាមប្រចាំនៅឯបរទេសបន្តអនុវត្តសេចក្តីសន្និដ្ឋានរបស់នាយករដ្ឋមន្រ្តីដូចជាការដោះស្រាយបញ្ហាបើកជើង ហោះហើរឡើងវិញជាមួយចិននិងការបើកជើងឆ្លងកាត់នៅកូរ៉េខាងត្បូង តៃវ៉ាន់ (ចិន)និងជប៉ុនជាដើម។ ទន្ទឹមនឹងនេះក្រសួងការបរទេស ស្ថានទូត និងស្ថានតំណាងបេសកកម្ម របស់វៀតណាមនៅបរទេសធ្វើការជាមួយរដ្ឋាភិបាលម្ចាស់ផ្ទះដើម្បីបង្កើនជើងហោះហើរជួយសង្គ្រោះនិង បើកជើងហោះហើរពាណិជ្ជកម្មដើម្បីទទួលស្វាគមន៍ពលរដ្ឋវិនិយោគិននិងអ្នកជំនាញត្រឡប់មក វៀតណាមវីញនិងបញ្ជូនពលករវៀតណាមទៅធ្វើការនៅឯបរទេសផងដែរ។
សង្កត់ធ្ងន់លើតំរូវការក្នុងការជំរុញគោលដៅនៃការហោះហើរនៅឯប្រទេសមួយចំនួនដូចជាតូក្យូ (ជប៉ុន) សេអ៊ូល (កូរ៉េខាងត្បូង) ក្វាងចូវតៃវ៉ាន់ (ចិន); វៀងច័ន្ទ (ប្រទេសឡាវ); ភ្នំពេញ (កម្ពុជា) លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឱ្យក្រសួងការពារប្រទេសវៀតណាម ក្រសួងការបរទេស ក្រសួងសុខាភិបាល ក្រសួងដឹកជញ្ជូន បានពិភាក្សាគ្នាជាលម្អិត ដើម្បីដោះស្រាយឱ្យបានឆាប់រហ័ស និងរលូនក្នុងការពង្រីកការធ្វើចត្តាឡីស័កក៏ដូចជាការបើកផ្លូវហោះហើរថែមទៀត។ ម្យ៉ាងវិញទៀត ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមត្រូវសហការជាមួយសាកលវិទ្យាល័យជាពិសេសកម្មវិធីដែល មានគុណភាពខ្ពស់និងមានទំនាក់ទំនងជាមួយបរទេសដើម្បីចាត់វិធានការទទួលនិស្សិតឱ្យទៅសិក្សានៅ ប្រទេសវៀតណាមវិញនៅពេលចាំបាច់ ព្រមទាំងមានផែនការទទួល និស្សិតមកពីប្រទេសផ្សេងៗទៀតម កកាន់ប្រទេសវៀតណាមដោដោយយផ្តល់អាទិភាពដល់និស្សិតមកពីប្រទេសឡាវនិងកម្ពុជាផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន