សាជីវកម្មឆ្លងដែនជាច្រើនកំពុងត្រៀមវិនិយោគចូលប្រទេសវៀតណាម

15:32 | 12/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - យោងតាមអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Cao Quoc Hung មានព័ត៌មានជាច្រើនដែលសាជីវកម្មបច្ចេកវិទ្យាធំ ៗ លើពិភពលោកគ្រោងនឹងផ្លាស់ប្តូរចង្វាក់ផលិតកម្មទៅកាន់ប្រទេសវៀតណាម។

ការតាំងពិព័រណ៍​រថយន្តមួយ។ (រូបថត៖ Ha Noi moi)

ជាក់ស្តែងក្រុមហ៊ុន LG (កូរ៉េខាងត្បូង) បានផ្ទេរខ្សែចង្វាក់ផលិតកម្មទាំងមូលពីកូរ៉េខាងត្បូងទៅកាន់ខេត្ត Hai Phong។ យោងតាមសារព័ត៌មាន Nikkei បានអោយដឹងថា នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ក្រុមហ៊ុន Apple នឹងផលិត AirPods ចំនួន ៣ ដល់ ៤ លានគ្រឿងនៅក្នុងប្រទេសវៀតណាមដែលស្មើនឹងជិត ១/៣ នៃផលិតផល AirPods សរុបនៅទូទាំងពិភពលោក។

ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ក្រុមហ៊ុន Apple បានមានរោងចក្ររបស់ខ្លួននៅខេត្ត Bac Giang។ ក្រុមហ៊ុនPanasonic វៀតណាមក៏កំពុងត្រៀមទទួលការផលិតទូទឹកកកនិងម៉ាស៊ីនបោកខោអាវពីប្រទេសថៃ នៅដើមខែកញ្ញាឆ្នាំ ២០២០ ។ សកម្មភាពទាំងនេះត្រូវបានគេរំពឹងថា នឹងបង្កើតជាកម្លាំងសម្រាប់ផលិតកម្មនិងការនាំចេញឱ្យកាន់តែខ្លាំងជាង នាពេលខាងមុខ។

យោងតាមអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Cao Quoc Hung ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ផលិតកម្មឧស្សាហកម្មទទួលបានសន្ទុះកំណើនជាបណ្តើរ ៗ ។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មទាំងមូល ក្នុងខែឧសភាឆ្នាំ ២០២០ បានកើនឡើង ១១,៩% បើប្រៀបធៀបទៅនឹងខែមេសា។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មទាំងមូល ក្នុងខែមិថុនា ឆ្នាំ ២០២០ កើនឡើង ១០.៣% បើប្រៀបធៀបនឹងខែឧសភា។ ជាពិសេសវិស័យកែច្នៃនិងផលិតកម្មបានកើនឡើង ១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត