យុគសម័យ - នាពេលថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានអូស្រ្តាលី កាណាដា ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកបានចុះផ្សាយអត្ថបទដែលវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់វៀតណាមក្នុងការព្យាបាលជំងឺរាតត្បាត COVID-19 សម្រាប់អ្នកជំងឺលេខ ៩១ ដែលមានសញ្ជាតិអង់គ្លេស។
ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី៖ វៀតណាមបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព
ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីបានឱ្យដឹងថា វៀតណាមបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការព្យាបាលសម្រាប់អ្នកជំងឺលេខ ៩១។
នាថ្ងៃទី ១២ ខែកក្កដា កាសែតអេឡិចត្រូនិក 9News របស់អូស្រ្តាលីបានរាយការណ៍ពីករណីអ្នកបើកយន្តហោះជនជាតិអង់គ្លេស - អ្នកឆ្លងជំងឺរាតត្បាត COVID-19 លេខ ៩១ ដែលត្រូវបានព្យាបាលដោយវៀតណាម ហើយបានវិលត្រឡប់មកប្រទេសរបស់គាត់វិញ។
យោងតាមព័ត៌មានរបស់ 9News អ្នកបើកយន្តហោះ Stephen Cameron បានចាកចេញពីទីក្រុងហាណូយ ហើយនឹងវិលត្រឡប់មកទីក្រុងឡុងដ៍វិញកាលពីព្រឹកថ្ងៃទី ១២ ខែកក្កដា តាមម៉ោងក្នុងស្រុក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីបានឱ្យដឹងថា វៀតណាមបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីព្យាបាលអ្នកជំងឺលេខ ៩១ ដែលត្រូវបានគេកំណត់មានលក្ខណៈវិជ្ជមានសម្រាប់ជំងឺរាតត្បាត COVID-19 ចាប់តាំងពីខែមីនាឆ្នាំ ២០២០។ អ្នកបើកយន្តហោះ Cameron គឺជាអ្នកជំងឺចុងក្រោយដែលត្រូវបានព្យាបាលយ៉ាងសកម្មនៅក្នុងវៀតណាម ហើយរហូតមកដល់ពេលនេះ វៀតណាមមិនមានអ្នកស្លាប់ណាមួយដោយសារជំងឺរាតត្បាតនេះទេ។
ប្រព័ន្ធផ្សព្វផ្សាយកាណាដា៖ អ្នកបើកយន្តហោះជនជាតិអង់គ្លេស - និមិត្តរូបនៃជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
អ្នកបើកយន្តហោះជនជាតិអង់គ្លេស - និមិត្តរូបនៃជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
នាថ្ងៃទី ១១ ខែកក្កដា ទំព័រ CBC.ca របស់កាណាដាបានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “អ្នកបើកយន្តហោះជនជាតិអង់គ្លេសបានជាសះស្បើយពីជំងឺ - និមិត្តរូបនៃជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត បានវិលត្រឡប់មកកាន់មាតុភូមិវិញ”។
អ្នកបើកយន្តហោះជនជាតិអង់គ្លេសដែលជាអ្នកជម្ងឺធ្ងន់ជាងគេបំផុតនៅវៀតណាម ដែលជិតនឹងស្លាប់ ត្រូវបានអនុញ្ញាតឱ្យចេញពីពេទ្យកាលពីថ្ងៃទី ១១ ខែកក្កដា ដើម្បីវិលត្រឡប់មកកាន់ប្រទេសវិញ។
យោងតាមអត្ថបទនេះ ករណីអ្នកជំងឺជនជាតិអង់គ្លេសលោក Stephen Cameron អ្នកបើកយន្តហោះដែលធ្វើការឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines បានបង្កឱ្យមានការរំជើបរំជួលនៅវៀតណាម ដែលជាកន្លែងមានវិធានការណ៍ធ្វើតេស្តប្រមូលផ្ដុំ (លើអ្នកដែលត្រូវការធ្វើតេស្ត) និងរួមជាមួយកម្មវិធីដាច់ឱ្យនៅដាច់ដោយឡែកយ៉ាងតឹងរឹង បានកំណត់ចំនួននៃការឆ្លងវីរុស SARS-CoV-2 មានតែអ្នកឆ្លងចំនួន ៣៧០ នាក់ ដែលជាអត្រាទាបគួរឱ្យចាប់អារម្មណ៍និងគ្មានករណីស្លាប់ណាមួយ។ បុរសអាយុ ៤៣ ឆ្នាំរូបនេះ ដែលត្រូវបានគេស្គាល់ថាជា “អ្នកជំងឺលេខ ៩១” បានមកដល់វៀតណាមកាលពីដើមខែមីនាឆ្នាំ ២០២០ ហើយបានចូលមន្ទីរពេទ្យក្រោយពីរយៈពេល ៣ ថ្ងៃបន្ទាប់ពីការហោះហើរលើកដំបូងរបស់គាត់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម។ លោក Stephen Cameron បានទៅបារ៍មួយនៅទីក្រុងហូជីមិញ ដែលក្រោយមកបានក្លាយជាកន្លែងផ្ទុះជំងឺរាតត្បាត COVID-19។
អត្ថបទនេះបានបញ្ជាក់ថា ក្នុងគ្រាលំបាកបំផុត របស់លោក Cameron និងការខិតខំប្រឹងប្រែងរបស់វេជ្ជបណ្ឌិតវៀតណាមដើម្បីជួយសង្គ្រោះជីវិតសម្រាប់អ្នកជំងឺនេះ បានក្លាយជានិមិត្តរូបនៃសង្គ្រាមជោគជ័យរបស់វៀតណាមជាមួយនឹងជំងឺរាតត្បាត COVID-19។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស៖ អ្នកជម្ងឺលេខ ៩១ - ករណីរស់រានមិនគួរឱ្យជឿ
អ្នកជម្ងឺលេខ ៩១ គឺជានិមិត្តរូបនៃជោគជ័យរបស់វៀតណាមជាមួយនឹង COVID-19។
ទីភ្នាក់ងារសារព័ត៌មាន Reuters និងកាសែត The Guardian របស់អង់គ្លេសបានឱ្យដឹងថា អ្នកបើកយន្តហោះត្រូវបានសារព័ត៌មានវៀតណាមហៅថា “អ្នកជំងឺលេខ ៩១” ដោយសារតែគាត់ជាអ្នកទី ៩១ ដែលត្រូវបានបញ្ជាក់ថាឆ្លង COVID-19 នៅវៀតណាម កំពុងធ្វើដំណើរត្រឡប់មកកនា់ប្រទេសវិញបន្ទាប់ពីរស់រានមិនគួរឱ្យជឿ នៅពេលឱកាសរស់នៅពេលខ្លះមានតែ ១០% ប៉ុណ្ណោះ។
កាសែតនេះបានសរសេរថា ទើបតែ ៦ សប្តាហ៍មុន ក្រុមគ្រូពេទ្យវៀតណាមបាននិយាយថា លោក Cameron ត្រូវការវះកាត់សួត ប៉ុន្តែបន្ទាប់ពីចូលមន្ទីរពេទ្យរយៈពេលជិត ៤ ខែនៅទីក្រុងហូជីមិញ រួមទាំងរយៈពេល ១០ សប្តាហ៍ដោយប្រើបំពង់ខ្យល់ អ្នកបើកយន្តហោះមកពីទីក្រុង Motherwell ស្កុតលែន ត្រូវបានអនុញ្ញាតឱ្យចេញពីពេទ្យកាលពីថ្ងៃទី ១១ ខែកក្កដា ហើយបានហោះហើរត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញនៅយប់តែមួយ។
ទន្ទឹមនឹងនេះកាសែតអង់គ្លេស Daily Mail បានដកស្រង់សម្តីលោកវេជ្ជបណ្ឌិត Tran Thanh Linh អនុប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Cho Ray បានមានប្រសាសន៍ថា “ការជាសះស្បើយរបស់អ្នកជំងឺគឺដូចជាការហោះហើរឆ្ងាយ។ ប៉ុន្តែគាត់បានធ្វើវាបាន។ គ្រូពេទ្យសប្បាយចិត្តដោយសារអ្នកជំងឺបានជាសះស្បើយពេញលេញ ហើយបានអនុញ្ញាតឱ្យចេញពីពេទ្យ”។ នៅមន្ទីរពេទ្យ Cho Ray អ្នកបើកយន្តហោះបុរសបានទទួលវិញ្ញាបនប័ត្រអវិជ្ជមានសម្រាប់វីរុស SARS-CoV-2 ហើយត្រូវបានគេបញ្ជាក់ថា មានកាយសម្បទារឹងមាំសម្រាប់ការហោះហើរចម្ងាយឆ្ងាយ។
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក៖ សូមជូនពរចំពោះការជោគជ័យរបស់មន្ទីរពេទ្យ Cho Ray និងវៀតណាម
កាសែត New York Times របស់សហរដ្ឋអាមេរិកក៏បានចុះអត្ថបទដ៏ធំមួយដែលមានចំណងជើងថា “អ្នកបើកយន្តហោះស្កុតឡេនដែលបានក្លាយជានិមិត្តរូបនៃសង្គ្រាមប្រឆាំងនឹងវីរុសរបស់វៀតណាម ត្រូវបានអនុញ្ញាតឱ្យចេញពីពេទ្យ”។ តំណាងនៃមជ្ឈមណ្ឌលគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានផ្ញើលិខិតអបអរសាទរដល់មន្ទីរពេទ្យ Cho Ray ដោយសារបានព្យាបាលអ្នកជំងឺលេខ ៩១ ឱ្យបានជោគជ័យ និងផ្ញើតំណនៃអត្ថបទដែលបានចុះផ្សាយនៅក្នុងកាសែត New York Times ខាងលើ។ លិខិតរបស់តំណាង CDC អាមេរិកបានសរសេរថា “ក្នុងចំណោមព័ត៌មានមិនសប្បាយចិត្តជាច្រើនអំពីស្ថានភាពនៃជំអឺរាតត្បាត វាពិតជាប្រសើរណាស់នៅពេលដែលឃើញថា មន្ទីរពេទ្យ Cho Ray ទទួលបានការចាប់អារម្មណ៍ជាវិជ្ជមានពីអន្តរជាតិ”។
ទីភ្នាក់ងារព័ត៌មាន AP និងកាសែត The Washington Post របស់សហរដ្ឋអាមេរិកបានដកស្រង់សម្តីលោក Luu Hoang Minh អនុប្រធានផ្នែកជើងហោះហើរលេខ ៩១៩ ដែលអ្នកបើកយន្តហោះ Cameron ធ្លាប់ធ្វើការដោយនិយាយថា “យើងចង់ធ្វើឱ្យគាត់សប្បាយរីករាយ ដើម្បីគាត់អាចមានអារម្មណ៍ ដូចជាត្រឡប់ទៅផ្ទះទី ២ របស់គាត់នៅលើយន្តហោះ។ យប់នេះនឹងក្លាយជាយប់ដ៏វែង ប៉ុន្តែគាត់នឹងមានសហសេជិករបស់គាត់នៅលើយន្តហោះ។ គាត់នឹងមានអារម្មណ៍ដូចជាអ្នកបើកយន្តហោះម្តងទៀត”៕
/sthanphap “ slab chraen bamphot”/
Tình huống "nguy hiểm nhất"
/nowknong/
Trong
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)



មតិពីមិត្តអ្នកអាន