ប្រទេសវៀតណាមបានបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខប្រកបដោយល្អប្រសើរ

13:20 | 03/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២ ខែកក្កដាក្រុមការងារអន្តរវិស័យស្តីពីវៀតណាមអនុវត្តតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំជាទៀងទាត់ ក្រោមអធិបតីភាពរបស់លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Le Hoai Trung និងជាប្រធានក្រុមការងារ ដើម្បីបូកសរុបការងារចូលរួមរបស់វៀតណាមក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការ សហប្រជាជាតិ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ និងពិភាក្សាទិសដៅនិងភារកិច្ចនាពេលអនាគត។

ទិដ្ឋភាពរួមនៃកិច្ចប្រជុំនេះ។ (រូបថត៖ Thong Tin Chinh phu)

ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ​ស្ថានការណ៍មានភាពស្មុគស្មាញ​ និងមិនអាចប៉ានស្មានជាមុនបានទេ ដោយសារ​និន្នាការ​ប្រកួតប្រជែងខ្លាំង​របស់ប្រទេសមហាអំណាច បង្កើនភាពតានតឹង​នៅតំបន់មជ្ឈឹមបូព៌ា - អាហ្វ្រិកខាងជើង អាហ្វ្រិកខាងកើត​ អាមេរិកឡាទីន​និងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 ។

ក្នុងបរិបទនេះក្រុមប្រឹក្សាសន្តិសុខបានដោះស្រាយ​បរិមាណ​ការងារ​ជាច្រើន ដូចជា៖ ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចំនួនជាង ២០០ ជាមួយឯកអគ្គរដ្ឋទូត​និង​ប្រធានគណៈប្រតិភូ អញ្ជើញចូលរួមក្នុង កិច្ចប្រជុំការងារ​ចំនួន​រាប់រយ និង​អនុម័តលើឯកសារចំនួន ៨០ តាមប្រធានបទចំនួន ៥៩ ផ្សេងគ្នាក្នុង​របៀបវារៈ។

ប្រទេសវៀតណាមបានខិតខំប្រឹងប្រែងចូលរួមក្នុងការងាររបស់ក្រុមប្រឹក្សាសន្តិសុខនិងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ជាពិសេស​ទទួលបានជោគជ័យ​ក្នុង​តួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខ​ ចាប់ពី​ខែមករាឆ្នាំ ២០២០ និងបានរៀបចំព្រឹត្តិការណ៍សំខាន់ទាំងពីរគឺការពិភាក្សា “ លើកកម្ពស់ការអនុវត្តន៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ចំពោះ​ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” និង កិច្ចប្រជុំ​​អីពីការជូនព័ត៌មានស្តីពី“ កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់៖ តួនាទីរបស់អាស៊ាន” ។

ក្នុងពេលជាមួយគ្នានេះ វៀតណាមបានដោះស្រាយបញ្ហារបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិប្រកបដោយសមស្របនិងមានតុល្យភាព។​ដោយកិច្ចខិតខំប្រឹងប្រែង និងដើរតួនាទីអាធ្ញាកណ្តាល អ្នកសម្រប​សម្រួល​ក្នុងសមត្ថភាពដែលខ្លួន ដើម្បីជំរុញការដោះស្រាយរាល់បញ្ហា​ដោយសន្តិវិធី។

ដោយឈរលើគោលការណ៍គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងគោលការណ៍​គោរពឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រជាជាតិនានា។ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង មិនគំរាមកំហែងនិងប្រើប្រាស់កម្លាំងក្នុង​ទំនាក់ទំនងអន្តរជាតិ។ ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ​បណ្តាប្រទេស​និងមតិសាធារណៈអន្តរជាតិមានការវាយតំលៃវិជ្ជមានជាច្រើនអំពីតួនាទីនិងការចូលរួមរបស់វៀតណាម។

អនុរដ្ឋមន្ត្រី Le Hoai Trung បានអះអាងថា​វៀតណាមបានបំពេញភារកិច្ច​របស់ខ្លួនជា​សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ​ដោយបំពេញ​នូវគោលបំណង​តម្រូវការ​និងគោលការណ៍ណែនាំ ​រួមចំណែកយ៉ាងសកម្ម​និងវិជ្ជមានក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ។ ដោយហេតុនេះ​រួមចំណែកដល់ការបង្កើតបរិយាកាសអន្តរជាតិអំណោយផលសម្រាប់ការអភិវឌ្ឍនិងធ្វើសមាហរណកម្មប្រទេសនិងជំរុញទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងវៀតណាមនិងប្រទេសដទៃទៀត។

លោកអនុរដ្ឋមន្រ្តីក៏បានលើកឡើងពីវិធានការនិងការតំរង់ទិសដៅធំ ៗ ដើម្បីបន្តលើកកម្ពស់កិត្យានុភាព តួនាទី​និងការចូលរួមចំណែក​របស់វៀតណាមដល់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នាពេលខាងមុខនិងសម្តែងនូវបំណងប្រាថ្នានិងស្នើឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធពង្រឹង សម្របសម្រួល​ចែករំលែកព័ត៌មាន​ក្នុងការស្រាវជ្រាវ​ការព្យាករណ៍ស្ថានភាពនិងរួមវិភាគទាន​ដល់គោលនយោបាយពាក់ព័ន្ធ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត