យុគសម័យ - យោងតាមអត្ថបទនៅលើគេហទំព័រ ទំព័រ rsis.edu.sg បានឲ្យដឹងថាក្រោមប្រធានបទអាស៊ានឆ្នាំ២០២០ “ ភាពស្អិតរមួតនិងការឆ្លើយតប” វៀតណាមកំពុងដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាពក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិ៖ ប្រទេសវៀតណាមបង្ហាញតួនាទីយ៉ាងសកម្មនិងមានការទទួលខុសត្រូវក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ (រូបថត៖ vnanet)
គេហទំព័រ rsis.edu.sg បាននិយាយថានាថ្ងៃទី ២៦ ខែមិថុនា ប្រទេសវៀតណាមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ជាលើកដំបូងក្នុងទម្រង់ប្រព័ន្ធវីដេអូក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ដែលជាញ្ហាប្រឈមសំខាន់ៗរបស់អាស៊ាន។ ប្រទេសវៀតណាមត្រូវតែបង្ហាញពីភាពដឹកនាំឈានមុខគេក្នុងការតស៊ូប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩តែម្តង។
យោងតាមអត្ថបទនេះ អស់ពីរយៈពេល ២៥ ឆ្នាំនៃការចូលជាសមាជិកអាស៊ានសេដ្ឋកិច្ចរបស់វៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័សដែលឥឡូវនេះបានក្លាយជាប្រទេសមួយក្នុងចំណោមសេដ្ឋកិច្ចថ្មីដែលកំពុងមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅក្នុងតំបន់។ នេះជាលើកទី ៣ ហើយដែលប្រទេសវៀតណាមដើរតួនាទីជាប្រធានប្តូរវេនប្រធានអាស៊ាន។ នេះបានបង្ហាញពីការជឿទុកចិត្តគ្នាយ៉ាងជ្រាលជ្រៅដែលបណ្តាប្រទេសដែលនៅសេសសល់ក្នុងអាស៊ានបានកសាងឡើងរួមជាមួយវៀតណាមផងដែរ។
អត្ថបទបានបញ្ជាក់ច្បាស់នូវប្រធានបទ “ភាពស្អិតរមួតនិងការឆើយតប”ក្នុងនាមជាប្រធានអាស៊ាន វៀតណាមកំពុងខិតខំពង្រឹងសាមគ្គីភាពនិងឯកភាពរបស់អាស៊ាន ជំរុញនិងអភិវឌ្ឍសមត្ថភាពអាស្រ័យទៅផ្អែកលើការ«ខ្លួនទីពឹងខ្លួន» និងស្វ័យភាពរបស់ប្លុកក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចនិងបញ្ហាប្រឈមទូទៅជាពិសេសជំងឺរាតត្បាតកូវីដ១៩។
ទោះបីមានការលំបាកយ៉ាងណាក៏ដោយដោយមានយុទ្ធសាស្ត្រការពារនិងទប់ស្កាត់ដោយភាពម្ចាស់ការនិងខ្លាំងក្លាដោយចាត់ទុកការតស៊ូប្រយុទ្ធប្រឆាំងនឹងជម្ងឺរោគរាតសកលជា“ ការប្រយុទ្ធប្រឆាំងនឹងសត្រូវ” នោះវៀតណាមបានទទួលជោគជ័យក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺរាតត្បាតដ៏កាចសាហាវនេះហើយក៏ក្លាយទៅជាគំរូដ៏មានប្រសិទ្ធិភាពក្នុងការទប់ស្កាត់ជំងឺរាតត្បាត១៩ ផងដែរ។
គេហំទ័រ Page rsis.edu.sg បានសង្កត់ធ្ងន់ថាកិច្ចប្រជុំអាស៊ានកំពូលអាស៊ានបូក ៣ ជាពិសេសស្តីពីជំងឺរាតត្បាតកូវីដ១៩បានបង្ហាញឱ្យឃើញនូវភាពជាប្រធានអាស៊ានមួយដ៏សកម្មនិងមានការទទួលខុសត្រូវយ៉ាងពេញទំហឹង។ នៅក្នុងកិច្ចប្រជុំពិសេសនេះ នាយករដ្ឋមន្រ្តីសិង្ហបុរីលោកលីសៀនឡុងបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនដែលស្រដៀងនឹងការយកចិត្តទុកដាក់ របស់វៀតណាមដោយបញ្ជាក់ពីសារៈសំខាន់ពិសេសនៃការពង្រឹងសាមគ្គីភាពអាស៊ានដើម្បីទប់ទល់នឹងវិបត្តិជំងឺកូវីដ១៩ "ពីព្រោះវាបង្ហាញពីរបៀបដែលអាស៊ានពឹងផ្អែកនិងតភ្ជាប់គ្នាទៅវិញទៅមក" ។
យោងតាមអត្ថបទនេះដោយមានការសម្របសម្រួលប្រកបដោយភាពប៉ិនប្រសប់និងជំនាញព្រមទាំងដឹកនាំប្រទេសជាសមាជិកអាស៊ានដទៃក្នុងការត្រួតត្រារាល់បញ្ហាប្រឈមនានាដែលកំពុងប្រឈមមុខ នោះវៀតណាមបានបញ្ជាក់យ៉ាងខ្លាំងក្លានិងការប្តេជ្ ញាដ៏រឹងមាំឆ្ពោះទៅរកអាស៊ានមួយ ពោរពេញទៅដោយ "ភាពស្អិតរមួតនិងការឆ្លើយតប" យ៉ាងសកម្មដូចជាអ្វីដែលប្រទេសបាននេះធ្លាប់ធ្វើកាលពីមុនផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន