យុគសម័យ - នៅថ្ងៃទី ២៤ ខែមិថុនា លោកឯកអគ្គរាជទូតអង់គ្លេស Gareth Ward បានធ្វើទស្សនកិច្ចនៅកក្រុមហ៊ុន Shire Oak International ដែលជាវិនិយោគិននិងអ្នកអភិវឌ្ឍន៍ថាមពលដើរពីពន្លឺព្រះអាទិត្យដែលត្រូវបានបង្កើតឡើងនៅចក្រភពអង់គ្លេស ហើយមានមូលដ្ឋាននៅទីក្រុង Ho Chi Minh នៃប្រទេសវៀតណាម។ បច្ចុប្បន្នក្រុមហ៊ុនកំពុងអនុវត្តគំរោងថាមពលដើរពីពន្លឺព្រះអាទិត្យជាង ៧២០ គម្រោងដែលមានតម្លៃ ១,៩ ពាន់លានដុល្លារ (៤៤ ពាន់ពាន់លានដុង) បានរួមចំណែកដល់ការបង្កើនសមត្ថភាពថាមពលដើរពីពន្លឺព្រះអាទិត្យនៅទូទាំងប្រទេស។
លោកឯកអគ្គរាជទូតអង់គ្លេស Gareth Ward នៅគំរោងថាមពលដើរពីពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន Shire Oak International ។ (រូបថត៖ ស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម)
នៅថ្ងៃទី ២៤ ខែមិថុនា លោកឯកអគ្គរាជទូតអង់គ្លេស Gareth Ward បានធ្វើទស្សនកិច្ចនៅកក្រុមហ៊ុន Shire Oak International ដែលជាវិនិយោគិននិងអ្នកអភិវឌ្ឍន៍ថាមពលដើរពីពន្លឺព្រះអាទិត្យដែលត្រូវបានបង្កើតឡើងនៅចក្រភពអង់គ្លេស ហើយមានមូលដ្ឋាននៅទីក្រុង Ho Chi Minh នៃប្រទេសវៀតណាម។ បច្ចុប្បន្នក្រុមហ៊ុនកំពុងអនុវត្តគំរោងថាមពលដើរពីពន្លឺព្រះអាទិត្យជាង ៧២០ គម្រោងដែលមានតម្លៃ ១,៩ ពាន់លានដុល្លារ (៤៤ ពាន់ពាន់លានដុង) បានរួមចំណែកដល់ការបង្កើនសមត្ថភាពថាមពលដើរពីពន្លឺព្រះអាទិត្យនៅទូទាំងប្រទេស។
លោកឯកអគ្គរាជទូត Gareth Ward បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ថាមពលប្រកបដោយចីរភាពគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេសនិងវៀតណាម។ “ខ្ញុំមានសេចក្តីរីករាយ ដោយបានឃើញប្រទេសវៀតណាមបានឈានដល់សេចក្តីសន្និដ្ឋានស្រដៀងគ្នានិងមានការរីកចម្រើនយ៉ាងសំខាន់ក្នុងការអភិវឌ្ឍថាមពលកកកើតឡើងវិញ ចាប់តាំងពីឆ្នាំ ២០១៩ ។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាមេដឹកនាំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងការផ្លាស់ប្តូរទៅដល់ប្រភពថាមពលប្រកបដោយចីរភាព។ ចក្រភពអង់គ្លេស ជាពិសេសអាជីវកម្មអង់គ្លេសនៅវៀតណាមដូចជា ក្រុមហ៊ុន Shire Oak International សន្យាជួយវៀតណាមក្នុងការដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនិងសម្រេចបាគោលដៅនូវការឆ្ពោះទៅរកថាមពលបៃតង” នេះបើតាមសម្តីរបស់លោក Gareth Ward ។
ក្រុមហ៊ុន Shire Oak International គឺជាក្រុមហ៊ុនអង់គ្លេសមួយក្នុងចំណោមបណ្តាក្រុមហ៊ុនអភិវឌ្ឍថាមពលស្អាតនៅប្រទេសវៀតណាមដែលរួមចំណែកក្នុងការគាំទ្រដល់រដ្ឋាភិបាលវៀតណាម ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការទទួលបាន ២០% នៃថាមពលអគ្គិសនីទាំងអស់ពីថាមពលកកើតឡើងវិញនៅឆ្នាំ ២០៣០ ។ រួមទាំងសមត្ថភាពថាមពលដើរពីពន្លឺព្រះអាទិត្យ 12GW ./.(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន