យុគសម័យ- វៀតណាមកំពុងពិភាក្សាជាមួយបណ្តាប្រទេសដូចជាចិន កូរ៉េខាងត្បូង និងជប៉ុនដើម្បីបន្តភ្ជាប់ការធ្វើដំណើរឡើងវិញជាបណ្តើរៗ ដោយឈរលើមូលដ្ឋានធានានូវការអនុលោមតាមវិធានការណ៍បង្ការការរីករាលដាលជំងឺឆ្លងក្រោមលក្ខខណ្ឌជាក់លាក់និងមិនឲ្យការឆ្លងរាលដាលជំងឺកើតមានឡើងផងដែរ។
អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ baotintuc)
នាថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានបានសួរអំពីលទ្ធភាពនៃការបន្ត ភ្ជាប់ការធ្វើដំណើររបស់វៀតណាមទៅកាន់បណ្តាប្រទេសដទៃទៀតក្នុងបរិបទដែលវៀតណាមមានជំហានដំបូងក្នុងការគ្រប់គ្រងជំងឺឆ្លងកូវីដ១៩ ប្រកបដោយជោគជ័យ អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ផ្អែកលើស្ថានភាពនិងតម្រូវការរបស់ភាគីទាំងពីរវៀតណាម កំពុងពិភាក្សាជាមួយប្រទេសមួយចំនួនដូចជាចិន កូរ៉េខាងត្បូងនិងជប៉ុនអំពីការបន្តការធ្វើដំណើរឡើងវិញជាបណ្តើរៗដោយធានាថានឹងអនុវត្តតាមវិធានការណ៍បង្ការការរីករាលដាលជំងឺក្រោមលក្ខខណ្ឌជាក់លាក់ មិននិងឲ្យការឆ្លងរាលដាលជំងឺកើតមានឡើង។ ជាបឋមវៀតណាម បង្កលក្ខខណ្ឌអំណោយផលសម្រាប់ អ្នកជំនាញនិងអ្នកគ្រប់គ្រងនៃប្រទេសទាំងនេះវិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីធ្វើការ រួមទាំង កម្មសិក្សានិងពលករវៀតណាមធ្វើដំណើរទៅកាន់ប្រទេសដែលពោលខាងលើនេះជាមុនសិន៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន