យុគសម័យ - នៅថ្ងៃទី ១៨ ខែមិថុនា ប្រទេសជប៉ុនបានសំរេចចិត្តបន្ធូរបន្ថយការចូលក្នុងប្រទេស ចំពោះប្រជាជនវៀតណាមនិងប្រជាជននៃប្រទេសមួយចំនួនទៀត បន្ទាប់ពីមានការផ្អាកការចូលក្នុងប្រទេសជប៉ុន ដោយសារជំងឺរាតត្បាត COVID-19 ។ លោកនាយករដ្ឋមន្រ្តី Abe Shinzo នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅម៉ោង ៦ ល្ងាចថ្ងៃទី ១៨ ខែមិថុនា (ម៉ោងនៅប្រទេសជប៉ុន) បាននិយាយថា វាពិតជាចាំបាច់ណាស់សម្រាប់ការអនុញ្ញាតឱ្យចូលក្នុងប្រទេសជប៉ុន តាមដំណាក់កាលនីមួយៗ។
ប្រទេសវៀតណាមគឺជាប្រទេសដំបូងគេដែលប្រទេសជប៉ុនបានបន្ធូរបន្ថយការចូលប្រទេសនិងបើកជើងហោះហើរឡើងវិញ។ ទោះយ៉ាងណាការចូលប្រទេសជប៉ុនត្រូវបានកំណត់ចំពោះអ្នកមានគោលបំណងពាណិជ្ជកម្មក្នុងរយៈពេលខ្លី និយោជិកវៀតណាមដែលស្នាក់នៅក្នុងប្រទេសជប៉ុន និងសិក្ខាកាមដែលមានទិដ្ឋាការក្នុងរយៈពេលវែង។
លោកនាយករដ្ឋមន្រ្តីជប៉ុន Abe Shinzo បានប្រកាសថា នឹងបន្ធូរបន្ថយការចូលប្រទេសនិងបើកការហោះហើរឡើងវិញជាមួយប្រទេសវៀតណាម ។ (រូបថត៖ េVTC)
ដូច្នោះហើយ ជាដំបូង ប្រទេសជប៉ុននឹងសាកល្បងការចូលប្រទេសក្នុងមួយថ្ងៃមានកំរិតអតិបរមាសម្រាប់មនុស្ស ២៥០ នាក់មកពីប្រទេសនានាក្នុងតំបន់បានបន្ធូរបន្ថាយការចូលប្រទេស។
បន្ទាប់ពីប្រទេសវៀតណាម ប្រទេសថៃក៏ជាប្រទេសដែលនឹងបើកជើងហោះហើរឡើងវិញដែរ។ លោករដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu បានទាក់ទងតាមទូរស័ព្ទជាមួយអ្នកសមភាគីថៃអំពីបញ្ហានេះ។
យោងតាមរាជរដ្ឋាភិបាលជប៉ុន ដើម្បីចូលទៅក្នុងប្រទេស ជនបរទេសត្រូវឆ្លងកាត់ដំណើរការនៃការត្រួតពិនិត្យលក្ខខណ្ឌចូលក្នុងប្រទេសយ៉ាងតឹងរឹង ជាដំបូងគេមានលិខិតត្រួតពិនិត្យសុខភាព មុនពីរសប្តាហ៍មុនកាលបរិច្ឆេទចូលនិង មានវិញ្ញាបនបត្រអវិជ្ជមានជាមួយវីរុស SARS-CoV-2។
លើសពីនេះទៀត ជនបរទេសចាំបាច់ត្រូវជូនដំណឹងអំពីកាលវិភាគនៅក្នុងប្រទេសជប៉ុន ក៏ដូចជាផែនការទាក់ទងអ្នកណាក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេស ជប៉ុន មិនឱ្យប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ រក្សាទុកព័ត៌មានធ្វើដំណើរក្នុងរយៈពេល ២ សប្តាហ៍ ... អ្នកដែលរំលោភបទបញ្ញាតិ្តនៅពេលស្នាក់នៅក្នុងប្រទេសជប៉ុន។ អាស្រ័យទៅលើកត្តាទាំងនេះត្រូវបានគេពិចារណាអំពីការចូលប្រទេសជប៉ុន នាពេលអនាគត។
នៅល្ងាចនេះដែរ លោកនាយករដ្ឋមន្រ្តី Abe Shinzo បានធ្វើសន្និសិទកាសែត ដើម្បីប្រកាសពីគោលនយោបាយគ្រប់គ្រងការរីករាលដាលនៃ COVID-19 និងការស្តារឡើងវិញនូវសេដ្ឋកិច្ច ក្រោយការរីករាលដាលជំងឺនេះ។ ដូច្នោះហើយ រាជរដ្ឋាភិបាលបានសម្រេចបន្ធូរបន្ថយការធ្វើដំណើរទូទាំងប្រទេស./.(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន