យុគសម័យ - នៅថ្ងៃទី ១៨ ខែមិថុនា គណៈកម្មាធិការដឹកនាំជាតិអំពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានបើកការប្រជុំ ដើម្បីអនុវត្តការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃគណៈកម្មាធិការដឹកនាំជាតិអំពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានវាយតម្លៃពីស្ថានភាពនៅក្នុងប្រទេសនិង ក្នុងតំបន់និងពិភពលោក។ ការគ្រប់គ្រងខ្សែរព្រំដែននិងប្រជាជនពេលចូលក្នុងប្រទេសវៀតណាម ពិចារណានូវការបើកជើងហោះហើយអន្តរជាតិមួយចំនួនឡើងវិញ។ បន្ធូរបន្ថយការធ្វើដំណើរជាមួយប្រទេសមួយចំនួនដែលគ្រប់គ្រងជំងឺនេះបាន។ ពន្លឿនការធ្វើតេស្តករណីសង្ស័យ រៀបចំជើងហោះហើរដឹកពលរដ្ឋវៀតណាមត្រឡប់ទៅស្រុកកំណើតវិញ។ …
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការដឹកនាំជាតិអំពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។ (រូបថត៖ VGP )
នៅក្នុងកិច្ចប្រជុំនេះគណៈកម្មាធិការដឹកនាំបានវាយតម្លៃថា នៅក្នុងប្រទេសយើង ជំងឺនេះត្រូវបានគ្រប់គ្រងជាមូលដ្ឋានហើយ ប៉ុន្តែស្ថានភាពរាតត្បាតលើពិភពលោកគឺស្មុគស្មាញណាស់។ នាពេលថ្មីៗនេះ ប្រជាជននិងភ្នាក់ងារបានបង្ហាញសញ្ញាមើលស្រាលក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
ដោយសង្កត់ធ្ងន់លើទស្សនៈអនុវត្តគោលដៅទាំងពីរ ប៉ុន្តែត្រូវធានាសុវត្ថិភាព គណៈកម្មាធិការដឹកនាំជាតិបានស្នើឱ្យសមាជិកទាំងអស់ពិនិត្យមើលឡើងវិញនូវរាល់ភារកិច្ចនិងភារកិច្ចដែលបានចាត់តាំង។ ស្នើឱ្យកងកម្លាំងបង្ការនិងប្រឆាំងនឹងការរីករាលដាលមិនធ្វេសប្រហែសនិងត្រៀមខ្លួន ដើម្បីឆ្លើយតបនឹងស្ថានភាពថ្មី។
គណៈកមា្មធិការដឹកនាំជាតិជឿជាក់ថា យើងនៅមានអ្នកជំងឺដែលកំពុងព្យាបាលដោយជំងឺ COVID-19 ។ ទន្ទឹមនឹងនេះ យើងក៏បន្តដឹកពលរដ្ឋវៀតណាមត្រឡប់ទៅប្រទេសវៀតណាមវិញ ដឹកអ្នកជំនាញបរទេសនិងអ្នកជំនាញបច្ចេកវិទ្យាខ្ពស់មកប្រទេសវៀតណាម ដូច្នេះការប្រកាសពីការបញ្ចប់ជំងឺ COVID-19 ត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់បំផុត។
ទាក់ទងនឹងការគ្រប់គ្រងជនអន្តោប្រវេសន៍គឺជាអ្នកការទូត មន្ត្រីជាន់ខ្ពស់និងវិនិយោគិនដែលចូលមកប្រទេសវៀតណាម ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីដោះស្រាយភារកិច្ច ចរចានិងចុះហត្ថលេខាលើកិច្ចសន្យនៃការវិនិយោគ។ គណៈកម្មាធិការដឹកនាំជាតិបានចាត់តាំងលោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស To Anh Dung ធ្វើជាមេក្រុមការងារ ដើម្បីសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ពិនិត្យនិងបង្កើតបទបញ្ញត្តិនានា ដើម្បីរៀបចំតំបន់ដាច់ដោយឡែកធានាល័ក្ខខ័ណ្ឌស្តីពីសុវត្ថិភាពនិងមន្ទីរពិសោធន៍រោគរាតត្បាត ដើម្បីបម្រើមន្ត្រីការទូត អ្នកវិនិយោគនិងអ្នកជំនាញមកប្រទេសវៀតណាម ។
គណៈកម្មាធិការជាតិដឹកនាំជាតិអំពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 មានការប្រជុំ ដើម្បីអនុវត្តសកម្មភាពបង្ការនិងប្រយុទ្ធប្រឆាំងដ៏ជាក់លាក់។ (រូបថត៖ ៖ VGP )
រហូតមកដល់ពេលនេះ យើងបានបញ្ជូនពលរដ្ឋវៀតណាមជាង ៨.០០០ នាក់ត្រឡប់ទៅប្រទេសវិញ។ នាពេលខាងមុខនេះ ការការពារប្រជាពលរដ្ឋនឹងបន្តអនុវត្ត ស្របតាមបទបញ្ញាត្តិនិងស្ថានភាពជាក់ស្តែង។
នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការដឹកនាំជាតិបានពិភាក្សានិងយល់ព្រមរាយការណ៍ជូនទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីពិចារណាអំពីការបើកជើងហោះហើយពាណិជ្ជកម្មឡើងវិញសម្រាប់បណ្តាប្រទេសនិងដែនដីមួយចំនួន ដែលកំពុងគ្រប់គ្រងការរីករាលដាលជំងឺនេះជាមូលដ្ឋាននិងទំនាក់ទំនងលើគ្រប់វិស័យជាមួយប្រទេសវៀតណាម បង្កើនសមត្ថភាពក្នុងការធ្វើតេស្តយ៉ាងឆាប់រហ័ស ក្រុមហ៊ុនទូរគមនាគមន៍ Viettel និងក្រុមហ៊ុនប្រៃសណីយ៍និងទូរគមនាគមន៍វៀតណាម VNPT នឹងចាត់តាំងការាងរតាមដានយ៉ាងហ្មត់ចត់ និងរកឃើញករណីផ្ទុកជំងឺ COVID-19 ថ្មី ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា./.
(បកប្រែដោយឌីណា)


មតិពីមិត្តអ្នកអាន