អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ កំណត់តួនាទីសារព័ត៌មានកិច្ចការបរទេសនិង“ ខំតស៊ូ” នៅក្នុងបរិបទថ្មី

00:07 | 21/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោកស្រី Le Thi Thu Hang ប្រធាននាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការ បរទេសវៀតណាមបានវិភាគអំពីតួនាទីសំខាន់ៗរបស់សារព័ត៌មានកិច្ចការបរទេសក្នុងបរិបទដែលអន្តរជាតិនាបច្ចុប្បន្នក៏ដូចជាបំណងប្រាថ្នារបស់លោកស្រីសម្រាប់ការងារសារព័ត៌កិច្ចការបរទេសនាពេលអនាគត។

លោកស្រី Le Thi Thu Hang ប្រធាននាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការ បរទេសវៀតណាម (រូបថត​៖ baoquocte)

លោកស្រី Le Thi Thu Hang ប្រធាននាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេស វៀតណាមបានមានប្រសាសន៍ថាក្នុងបរិបទថ្មីដូចសព្វថ្ងៃបានបង្កើតឡើងបញ្ហាប្រឈមជាច្រើនសំរាប់សារព័ត៌មានកិច្ចការបរទេសដូចជាការប្រកួតប្រជែងយុទ្ធសាស្រ្តក្នុងចំណោមប្រទេសមហាអំណាចកាន់តែ ច្បាស់លាស់ ហើយតំបន់ខ្លះដែលមានហានិភ័យនៃការប្រកួតប្រជែងកើនឡើងរួមទាំងសមុទ្រខាងកើត។ លើសពីនេះទៀតជំងឺរាតត្បាតកូវីដ១៩ (Covid-19) ត្រូវបានគេចាត់ទុកថាជាវិបត្តិដ៏ធំសម្បើមបំផុតនៅ លើពិភពលោកទាំងមូលដោយមានប្រទេសនិងសដែនដីលើសពី២០០កំពុងតែប្រឈមមុខនឹងវីរុសដ៏កាចសាហាវនេះផងដែរ។ ក្នុងបរិបទនេះគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមនៅតែត្រូវរក្សា ឯករាជ្យភាព ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ទន្ទឹមនឹងនេះដែរ វៀតណាមត្រូវ ចាំបាច់លេចចេញជាដៃគូដែលអាចទុកចិត្តបាននិងមានការទទួលខុសត្រូវនៅពេលតួនាទីនិងឋានៈ អន្តរជាតិត្រូវបានទទួលស្គាល់ផងដែរ។

សារព័ត៌មានកិច្ចការបរទេសរបស់វៀតណាមបាននិងកំពុងអភិវឌ្ឍយ៉ាងច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃហលើយមានបណ្តាញពហុភាសាជាច្រើនដូចជាវិទ្យុសម្លេងវៀតណាម ទីភ្នាក់ងារព័ត៌មានវៀតណាម បណ្តាញសារ ព័ត៌មានជាភាសាអង់គ្លេសនៃស្ថាប័នកាសែតផ្សេងៗទៀត។បើប្រៀបធៀបនៅក្នុងតំបន់គេអាចបញ្ជាក់បាន ថាសារព័ត៌មានកិច្ចការបរទេសរបស់វៀតណាមក៏មិនចាញ់គេនោះឡើយដែរ។ ព័ត៌មាននៅលើបណ្តាញ សារព័ត៌មានកិច្ចការបរទេសរបស់ប្រទេសវៀតណាមបើប្រៀបធៀបទៅនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ក៏ មានឥទ្ធិពលជាក់លាក់និងមានកម្លាំងរីកសាយភាយគួរឲ្យកត់សម្គាល់ជាច្រើនផងដែរ។

កំណត់តួនាទីសារព័ត៌មានកិច្ចការបរទេសនិង“ ខំតស៊ូ” នៅក្នុងបរិបទថ្មី (រូបថត​៖ baoquocte)

លោកស្រី Le Thi Thu Hang បានបន្ថែមទៀតថាសារព័ត៌មានកិច្ចការបរទេសត្រូវការផ្តោតការយកចិត្ត ទុកដាក់បន្ថែមទៀតលើការវិនិយោគមានយុទ្ធសាស្ត្របង្រួបបង្រួមនិងត្រូវការការសម្របសម្រួលយ៉ាងជិតស្និទ្ធពីបណ្តាញព័ត៌មានជាច្រើន។ ឧទាហរណ៍បណ្តាញទូរទស្សន៍របស់រុស្ស៊ី ( Russia Today) ដែលបង្កើតឡើងដោយប្រធានាធិបតីរុស្ស៊ីលោក V. Putin បានចុះហត្ថលេខាលើក្រឹត្យនេះដោយផ្ទាល់ ដែលជាទីភ្នាក់ងារសារព័ត៌មានកិច្ចការបរទេសដ៏សំខាន់និងមានប្រសិទ្ធិភាពដែលបានអភិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។

មុខរបរអ្នកសារព័ត៌មានជាអាជីបមួយដ៏គ្រោះថ្នាក់ទាំងន័យធៀបនិងន័យចំ។ អ្នកសារព័ត៌មានច្រើនតែត្រូវ ដោះស្រាយបញ្ហា“ ក្តៅគគុក” នៅក្នុងសង្គមឬ «ក្រុមអ្នកឆ្លៀតយកផលប្រយោជន៍»។ នៅក្នុងគ្រោះថ្នាក់ នោះអ្នកសារព័ត៌មានត្រូវប្រឈមនឹងបន្ទាត់ស្តើងបំផុតរវាងការពិតនិងការពិតពាក់កណ្តាលហើយព័ត៌មានមិនត្រូវបានផ្ទៀងផ្ទាត់ទេជាពិសេសនៅក្នុងបរិបទបច្ចុប្បន្ននៅពេលដែលការប្រកួតប្រជែងព័ត៌មានទៅវិញទៅមកកាន់តែខ្លាំងឡើងៗ ហើយ សារព័ត៌មានមិនត្រឹមតែប្រកួតប្រជែងព័ត៌មានគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងប្រកួតប្រជែងខាងអនុវត្តវិធីសាស្ត្រប្រព័ន្ធផ្សព្វផ្សាយថ្មីនិងប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមទៀតផង។

លើកពីនេះទៀតដែរ លោកស្រី Le Thi Thu Hang បានសង្ឃឹមថា សារព័ត៌មានកិច្ចការបរទេសរបស់ វៀតណាមត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឈានដល់បញ្ជាក់តួនាទីរបស់ខ្លួននៅក្តៅប្រទេសទៀតផង។ ជាមួយនឹងឋានៈ តួនាទីនិងគោលនយោបាយកាកិច្ចការរបរទេសនាបច្ចុប្បន្នរបស់វៀតណាម នាបច្ចុប្បន្នក៏ដូចជាតម្រូវការអភិវឌ្ឍន៍កសាងរូបភាពនិងធ្វើឱ្យឥទ្ធិពលរបស់វៀតណាមចំពោះពិភពលោកវៀតណាមត្រូវការសារព័ត៌មានកិច្ចបរទេសខ្លាំងក្លាគ្រប់គ្រាន់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត