យុគសម័យ - គេហទំព័រ Axios បានវាយតម្លៃថាសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងកើនឡើងជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោកដែលបានបើកដំណើរការក្រោយពីការទប់ស្កាត់ជំងឺរាតត្បាត ព្រមទាំងទទួលបានលំហូរវិនិយោគបរទេសជាច្រើនផងដែរ។
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទាក់ទាញការវិនិយោគបរទេសជាច្រើនក្រោយពីជំងឺរាតត្បាតសកលកូវីដ១៩
គេហទំព័ររបស់ឥណ្ឌា Times of India ទើបតែបានបង្ហោះអត្ថបទសរសេរដោយ ប្រៀបធៀបវៀតណាមដូចទៅនឹងតារាមួយដួងដែលកំពុងរះ ដោយមានកត្តាដ៏ គ្រប់គ្រាន់ដើម្បីលើកកំពស់រូបភាពសេដ្ឋកិច្ច ក៏ដូចជាធ្វើឲ្យវិនិយោគិន បរទេសនឹងនរចិត្ត។ យោងតាមអត្ថបទសរសេរនេះ វៀតណាមកំពុងទាក់ទាញការយកចិត្ត ទុកដាក់ដ៏ធំធេងរបស់សហគមន៍អន្តរជាតិ នៅពេលដែលគ្រប់គ្រងបាននូវ ជំងឺកូវីដ១៩។ លើវិស័យសេដ្ឋកិច្ច វៀតណាមកំពុងលេចឡើងជា គោលដៅវិនិយោគរបស់ក្រុមហ៊ុនពហុជាតិជាច្រើន។ វៀតណាមកំពុងជំរុញ ក្បាលម៉ាស៊ីនសេដ្ឋកិច្ច ហើយបានបើកសកម្មភាពទេសចរណ៍ក្នុងស្រុក ឡើងវិញផងដែរ។ អត្ថបទសរសេរនេះបានវាយតម្លៃថា អាស្រ័យដោយការ ឆ្លើយតបនឹងជំងឺឆ្លងប្រកបដោយប្រសិទ្ធភាព រួមជាមួយរូបភាពរដ្ឋាភិបាលដ៏ ស្អិតស្នាលជាមួយសហគ្រាស ប្រាកដថាវៀតណាមកំពុងធ្វើឲ្យវិនិយោគិន បរទេសនិងក្រុមហ៊ុនពហុជាតិមានការនឹងនរចិត្តជាពុំខានឡើយ។
ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់សារព័ត៌មាន Sputnik បានធ្វើការបូកសរុបអត្ថបទសរសេរ លើសារព័ត៌មានអន្តរជាតិស្ដីពីស្ថានភាពសេដ្ឋកិច្ចនិងរូបមន្តនៃភាព ជោគជ័យរបស់វៀតណាម។ គេហទំព័រ Axios របស់អាមេរិកបានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមកំពុងឈានឡើង ដោយសារនេះជាប្រទេសមួយក្នុង ចំណោមប្រទេសដំបូងគេលើពិភពលោកដែលបើកចំហរទ្វារឡើងវិញក្រោយជំងឺ ឆ្លង ហើយទទួលបានលំហូរ ទុនវិនិយោគពីបរទេស។ ចំណែកឯអត្ថបទសរ សេររបស់ CNA (សឹង្ហបុរី) បានចាត់ទុកថាជំងឺកូវីដ១៩ជាវិញ្ញាសារធ្វើតេស្ត មួយចំពោះប្រព័ន្ធទាំងអស់នៅវៀតណាម ហើយប្រទេសនេះបានឆ្លងកាត់ ដោយមានលទ្ធផលឆ្នើម។ លើវិស័យកសិកម្ម ទីភ្នាក់ងារសារព័ត៌មាន BNN-Bloomberg (ប្រទេសកាណាដា) បានចុះផ្សាយថា បរិមាណផលអង្កររបស់វៀត ណាមបានកើនឡើង៤២%ក្នុងខែឧសភាកន្លងទៅ ដែលជាកំណត់ត្រាក្នុង រយៈពេល១១ឆ្នាំកន្លងមក៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchitaichinh.vn)

មតិពីមិត្តអ្នកអាន