កិច្ចព្រមព្រៀង EVFTA ចូលជាធរមាននឹងផ្តល់ឱកាសជាច្រើនសម្រាប់វិស័យកសិកម្មវៀតណាម

11:01 | 18/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម (EVFTA) ទើបតែត្រូវបាន អនុម័តដោយរដ្ឋសភាវៀតណាម អនុម័យនាពេលថ្មីៗនេះ។ ជាមួយនឹងកិច្ចព្រមព្រៀង EVFTA វិស័យ កម្មកសិកម្មត្រូវបានគេព្យាករណ៍ថានឹងមានឱកាសក្លាយជាវិស័យនាំចេញដ៏សំខាន់របស់ប្រទេសវៀតណាម។

កិច្ចព្រមព្រៀង EVFTA ចូលជាធរមាននឹងផ្តល់ឱកាសជាច្រើនសម្រាប់វិស័យកសិកម្មវៀតណាម

លោក Nguyen Quoc Toan ប្រធាននាយកដ្ឋានកែច្នៃនិងអភិវឌ្ឍន៍ទីផ្សារកសិផល (នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) បានឲ្យដឹងថាកិច្ចព្រមព្រផង EVFTA រំពឹងថានឹងបង្កើតឱកាសសម្រាប់អង្គភាព អាជីវកម្មវៀតណាម ដើម្បីចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃនិងបណ្តាញផលិតកម្មសកល។ អង្គភាពអាជីវកម្មវៀតណាមមានលទ្ធភាពជ្រាបចូលទីផ្សារដ៏ធំទូលាយរបស់បណ្តាប្រទេសសមាជិកនៃ សហភាពន៍អឺរ៉ុបនៅពេលដែលវិស័យភាគច្រើន (រហូតដល់ ៩៩,២% នៃប្រភេទពន្ធ) ត្រូវបានគេយក ពន្ធត្រឹមតែ ០% ។

ក្នុងបរិបទដែលដៃគូប្រកួតប្រជែងអឺរ៉ុប របស់វៀតណាមមិនមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មដាច់ដោយឡែកជាមួយ EU នោះកិច្ចព្រមព្រៀង EVFTA ត្រូវបានគេចាត់ទុកថាបង្កើត ផល ប្រយោជន៍ពីរទន្ទឹមនឹងគ្នាសម្រាប់សហគ្រាសវៀតណាម។ កិច្ចព្រមព្រៀង EVFTA ក៏ជាឱកាសសម្រាប់ វៀតណាមផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច រចនាសម្ព័ន្ធការងារ កែលំយន្តកានានាតាមទិសដៅវិជ្ជមាន កែលម្អបរិយាកាសធុរកិច្ច លើកកំពស់សមត្ថភាពប្រកួតប្រជែង ទាញយកផលប្រយោជន៍ ពីដើមទុន វិនិយោគនិង បច្ចេកវិទ្យាចំណេះដឹង បទពិសោធន៍គ្រប់គ្រង និងបង្កើតការងារ កាន់តែច្រើននៅក្នុង ប្រទេស។ ឱកាសដ៏អស្ចារ្យមួយទៀតនៅពេល EU បង្កើនសកម្មភាពវិនិយោគនៅវៀតណាមនឹងជាឱកាស សម្រាប់កសិកម្មវៀតណាមទទួលបានសមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីធ្វើអោយប្រសើរឡើងនូវ ប្រសិទ្ធភាពផលិតកម្មផងដែរ។

កិច្ចព្រមព្រៀង EVFTA ចូលជាធរមាននឹងផ្តល់ឱកាសជាច្រើនសម្រាប់វិស័យកសិកម្មវៀតណាម

ទោះយ៉ាងណាក៏ដោយ ក្រៅពីនេះនៅមានបញ្ហាប្រឈមជាច្រើនដែល សហគ្រាសវៀតណាមត្រូវតែជំនះពុះពារ។ នោះគឺ ជាការធានាឱ្យមានការអនុលោមតាមបទប្បញ្ញត្តិស្តីពី កម្មសិទ្ធិបញ្ញា ពលកម្ម ការត្រួតពិនិត្យការក្លែងបន្លំពាណិជ្ជកម្ម។ សម្រាប់ការនាំចូលនិងនាំចេញផលិត ផលកសិកម្មនិងជលផល សហភាពអឺរ៉ុបគឺជាដៃគូឈានមុខគេនៅលើពិភពលោកដោយនាំចូលផលិត ផលកសិកម្មជាច្រើនពីប្រទេសនានាជុំវិញពិភពលោក។ ហេតុដូច្នេះមានមុខទំនិញយុទ្ធសាស្ត្រជាច្រើន ប្រភេទដូចជាចលផលរបស់វៀតណាមនឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA នៅពេល ដែលគេបានយល់ច្បាស់អំពីបទប្បញ្ញត្តិស្តីពីសុវត្ថិភាពរុក្ខជាតិនិងការធ្វើចត្តាឡីស័កលើសត្វផងដែរ។

កិច្ចព្រមព្រៀង EVFTA ចូលជាធរមាននឹងផ្តល់ឱកាសជាច្រើនសម្រាប់វិស័យកសិកម្មវៀតណាម

ហេតុដូច្នេះសហគ្រាសទាំងអស់គួរតែផ្តោតសំខាន់លើការវិនិយោគកែច្នៃនឹងទទួលបានប្រាក់ចំណេញកាន់តែច្រើនពីការកាត់បន្ថយពន្ធ។ ដើម្បីទាញយកប្រយោជន៍ពីឱកាសរបស់កិច្ចព្រមព្រៀង EVFTA មិនត្រឹម តែអង្គភាពអាជីវកម្មប៉ុណ្ណោះទេថែមទាំងស្ថាប័នរៀបចំគោលនយោបាយសមាគមវិស័យទំនិញនិងអាជ្ញាធរមូលដ្ឋានក៏ដូចជាកសិករ ត្រូវការលើកកម្ពស់ការយល់ដឹងដើម្បីឆ្លើយតបទៅនឹងបទដ្ឋានថ្មីនៃកិច្ចព្រមព្រៀង EVFTA និងមានផលិតផលតាមរយៈសង្វាក់ផលិតកម្ម ខ្សែសង្វាក់តម្លៃ ដើម្បីបំពេញតម្រូវការទីផ្សារជា ពិសេសទីផ្សារលំដាប់ខ្ពស់។

ដើម្បីចូលរួមក្នុងខ្សែសង្វាក់តម្លៃពិភពលោកនិងនាំផលិតផលកសិកម្មរបស់ វៀតណាមទៅកាន់ទីផ្សារដែលមានតម្រូវការខ្ពស់អ្នកផលិតមិនថាទំហំរបស់ពួកគេធំឬតូចយ៉ាងណាក្តីប៉ុន្តែត្រូវចូលរួមនៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មក្នុងនោះគុណភាពនិងសុវត្ថិភាពចំណីអាហារនោះត្រូវតែជា តម្រូវការជាចម្បង។ ពីទីនោះវៀតណាមអាចទាញយកឱ្យបានល្អនូវឱកាសដែលកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនាំមក។ លើសពីនេះទៀតអង្គភាពអាជីវកម្មក៏ត្រូវផ្តោតលើកត្តាសំខាន់ៗផ្សេងទៀតដូចជា ស្តង់ដារនៃទំនួលខុសត្រូវសង្គមពលកម្មបរិស្ថានដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាច្រើនទៀតផង៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: saigondautu.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត