យុគសម័យ - ចែករំលែកជាមួយអ្នកសារព័ត៌មានមុនបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួននៅវៀតណាម លោក Ousmane Dione នាយកធនាគារពិភពលោកប្រចាំនៅវៀតណាមបានមានប្រសាសន៍ថាសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងទទួលយកនូវឱកាសដ៏ល្អបំផុតដែលមិនធ្លាប់មានពីមុនមក។
លោក Ousmane Dione នាយកធនាគារពិភពលោកប្រចាំនៅវៀតណាម (រូបភាព៖ Zing)
ពិភាក្សាអំពីសំណើគោលនយោបាយរបស់ធនាគារពិភពលោកនាពេលថ្មីៗនេះស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាមបន្ទាប់ពីការប៉ះពាល់ដោយសារជំងឺកូវីដ១៩ (Covid-19)។ តាមនោះវៀតណាមទទួលបានលទ្ធផលកំណើនគួរឱ្យចាប់អារម្មណ៍ប៉ុន្តែដោយសារគុណសម្បត្តិបរិស្ថានក្នុងនិងក្រៅប្រទេស បានផ្លាស់ប្តូរយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាមដោយចាំបាច់ត្រូវផ្លាស់ប្តូរថ្មីយ៉ាងឆាប់រហ័សផងដែរ។
លោកបាននិយាយថាដំបូងបង្អស់ប្រទេសវៀតណាមចាំបាច់ត្រូវពិនិត្យមើលឡើងវិញនូវរបៀបដែលប្រព័ន្ធគ្រប់គ្រងរដ្ឋកំពុងដំណើរការដោយផ្តល់សេវាកម្មតាមទិសបង្កលក្ខណៈកាន់តែទំនើបនិងមានគុណភាពលើវិស័យជាច្រើនដូចជាការគ្រប់គ្រងរដ្ឋ ការរៀបចំផែនការ និងអនុវត្តយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធិភាព ហើយបន្ទាប់មករាយការណ៍ឲ្យបានត្រឹមត្រូវនិងតម្លាភាព ដើម្បីចេញសម្រេចចិត្តអាចត្រូវបានធ្វើឡើងយ៉ាងលឿនផងដែរ។
ទី២ វៀតណាមគប្បីផ្តោតលើការកាត់បន្ថយកង្វះនៃការផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងសហគ្រាស FDI និងវិស័យសហគ្រាសឯកជនក្នុងស្រុក រួមជាមួយនឹងការច្នៃប្រឌិតនិងការអនុវត្តបច្ចេកវិទ្យាឌីជីថលផងដែរ។ ទី៣គឺក្រៅពីពង្រឹងវិស័យឯកជនដោយភ្ជាប់ជាមួយវិស័យ FDI ក៏ដូចជាស្តង់ដារពិភពលោក លោក Dione បានផ្តល់អនុសាសន៍ថាប្រទេសវៀតណាមអនុវត្តវិស័យការទូតសេដ្ឋកិច្ចយ៉ាងសកម្មថែមទៀត។លើសពីនេះទៀតនាយកធនាគារពិភពលោកប្រចាំនៅវៀតណាមក៏បានមានប្រសាសន៍ថា វៀតណាមអាចពង្រឹងការអភិវឌ្ឍឧស្សាហកម្មផងនិងរក្សាការពារបរិស្ថានបៃតងផងដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់អាកាស និងជំនះពុះពារលើបញ្ហាបំពុលទឹកផងដែរ។
ទាក់ទងនឹងផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) លោក Dione បាននិយាយថាកិច្ចព្រមព្រៀងនេះគឺជាឱកាសដ៏ល្អប្រសើរមួយសម្រាប់ប្រទេសវៀតណាម។តាមលោកថាវៀតណាមបន្តពង្រឹងឋានៈរបស់ខ្លួនគឺជាឋានៈនៃវិស័យសេដ្ឋកិច្ចបើកចំហពីព្រោះសម្រាប់កិច្ចព្រមព្រៀង EVFTA វៀតណាមនឹងបើកទីផ្សារបន្ថែមដល់ ២៧ ប្រទេសដែលជាសមាជិករបស់ EU ។
កិច្ចព្រមព្រៀង EVFTA នឹងជំរុញវៀតណាមបង្កើនស្តង់ដាររបស់ខ្លួនឱ្យកាន់តែសមស្របនឹងស្តង់ដារអន្តរជាតិ។ EVFTA ក៏នឹងជួយវៀតណាមធ្វើពិពិធកម្មផងដែរដែលពីមុនទីផ្សារនាំចេញសំខាន់គឺអាមេរិកជ ប៉ុននិងចិន ប៉ុន្តែឥឡូវនេះគេមានជំរើសច្រើនទៀតនៃទិសដៅនាំចេញផងដែរ។ ម្យ៉ាងវិញទៀតអតិថិជនវៀតណាមក៏មានជំរើសច្រើនទៀតផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: zing.vn)

មតិពីមិត្តអ្នកអាន