យុគសម័យ - នាយកដ្ឋានវេជ្ជសាស្ត្រយោធា (អគ្គនាយកដ្ឋានភស្តុភារនៃក្រសួងការពារប្រទេសវៀតណាម) បានរៀបចំពិធីហាត់សមតាមប្រព័ន្ធអនឡាញស្តីពីការដោះស្រាយស្ថានភាពបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតCOVID-19 (ADMM COVID-19 TTX) រវាងវេជ្ជសាស្ត្រយោធានៃបណ្តាប្រទេសសមាជិកអាស៊ាន។
លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម (រូបថត៖ vnanet)
នាថ្ងៃទី ២៧ ខែឧសភា នាយកដ្ឋានវេជ្ជសាស្ត្រយោធា (ចំណុះអគ្គនាយកដ្ឋានភស្តុភារនៃក្រសួងការពារប្រទេសវៀតណាម) បានរៀបចំពិធីហាត់សមតាមប្រព័ន្ធអនឡាញស្តីពីការដោះស្រាយស្ថានភាពបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតCOVID-19 (ADMM COVID-19 TTX) រវាងវេជ្ជសាស្ត្រយោធានៃបណ្តាប្រទេសសមាជិកអាស៊ាន។
កងកម្លាំងដែលចូលរួមក្នុងការហាត់សមនេះ រួមមានវេជ្ជ សាស្ត្រយោធានៃបណ្តាប្រទេសសមាជិកអាស៊ាន មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាអាស៊ាន (ACMM) រួមទាំងតំណាងមជ្ឈមណ្ឌលឆ្លើយតបជាបន្ទាន់សម្រាប់ព្រឹត្តិការ ណ៍សុខាភិបាលសាធារណៈ (ក្រសួងសុខាភិបាល) នៃបណ្តាប្រទេសសមាជិកអាស៊ាន និងវេជ្ជសាស្ត្រយោធានៃបណ្តាប្រទេសសមាជិកអាស៊ាន+ ផងដែរ។
ការហាត់សមនេះមានគោលបំណងចង់វាយតម្លៃចំពោះបទពិសោធន៍នៃវេជ្ជសាស្ត្រយោធានៃប្រទេសសមាជិកអាស៊ាននីមួយៗក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ និងកំណត់ទំនាក់ទំនងរវាងវេជ្ជសាស្ត្រយោធានិង និងកងកំលាំងផ្សេងៗទៀត ព្រមទាំងធ្វើការវិភាគចន្លោះ៉ប្រហោងដោយផ្អែកលើការរៀបចំនិងការឆ្លើយតបជាយុទ្ធសាស្រ្តរបស់អង្គការសុខាភិបាលពិភពលោកជំពោះជំងឺរាតត្បាតកូវីដ១៩ដោយធ្វើជា តាមរយៈនោះធ្វើជាអធិបតីក្នុងការបង្កើតផែនការសកម្មភាពដើម្បីបង្កើនកំរិតត្រៀមខ្លួនជាស្រេចផ្នែកវេជ្ជសាស្រ្តយោធាអាស៊ាន ដោយឈរលើផែនការរបស់អង្គការសុខភាពពិភពលោក។ជាដើមផងដែរ។
ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនេះ (រូបថត៖ vnanet)
អញ្ជើញថ្លែងមតិក្នុងពិធីហាត់សមនេះលោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាមបានសង្កត់ធ្ងន់ថាក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមមានបំណងចង់ឲ្យបណ្តាប្រទេសសមាជិកអាស៊ាន+ សម្របសម្រួលគ្នានិងជួយគាំទ្រដល់បណ្តាប្រទេសសមាជិកអាស៊ានដើម្បីរួមដៃគ្នាជំនះពុះពារលើរាល់ការលំបាក និងទប់ស្កាត់ជំងឺរាតត្បាតសកលនេះឲ្យបានប្រសិទ្ធភាព ព្រមទាំងនាំមកនូវសុខសន្តិភាពដល់ប្រជាជននិងបង្កើនកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងបណ្តាប្រទេសនានាផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)


មតិពីមិត្តអ្នកអាន