វិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមអេឡិចត្រូនិកប្រហែលក្លាយទៅជាកូនសោរមួយសម្រាប់ការជំរុញពាណិជ្ជកម្មរវាងវៀតណាម-ឥណ្ឌា

18:57 | 25/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ប្រសិនបើត្រូវបានអនុម័តវិញ្ញាបនប័ត្រប្រភពដើមអេឡិចត្រូនិកនឹងក្លាយជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងសកម្មភាពពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌា។

ទិដ្ឋភាពនៅសិក្ខាសាលាធុរកិច្ចតាមអនឡាញរវាងវៀតណាមនិងឥណ្ឌា

ក្នុងបរិបទដែលជំងឺរាតត្បាតសកល Covid-19 បណ្ដាលឲ្យការដោះដូរ ពាណិជ្ជកម្មសកលរងការរអាក់ រអួលនោះ វិញ្ញាបនបត្រសម្គាល់ប្រភពដើមអេឡិចត្រូនិក (E-Co) នឹងជាកម្លាំងចលករដែលជួយឲ្យវៀតណាមនិងឥណ្ឌាឆ្ពោះ ទៅរកគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីចំនួន១៥ពាន់លានដុល្លាអាមេរិក ដែលត្រូវបានដាក់ចេញ។

នៅក្នុងសិក្ខាសាលាតភ្ជាប់ធុរកិច្ចតាមវីដេអូវៀតណាម-ឥណ្ឌានាពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌា Pham Sanh Chau បានឲ្យដឹងថា សំណើពិនិត្យឲ្យសម្រេចទទួលវិញ្ញាបនបត្រ សម្គាល់ប្រភពដើមអេឡិចត្រូនិកត្រូវបានរដ្ឋាភិបាលឥណ្ឌាផ្ញើរទៅកាន់ ប្រទេសអាស៊ាននានាកាលពីថ្ងៃទី២៧ មេសា។

ទន្ទឹមនឹងនេះដែរ វៀតណាមក្នុងនាមជាជាប្រធានអាស៊ានឆ្នាំ២០២០ ក៏បានផ្លាស់ប្ដូរមតិជាមួយប្រទេសអាស៊ានផ្សេងៗអំពីបញ្ហានេះ ហើយចាត់ទុកថា សំណើរបស់ឥណ្ឌាគឺសមស្របនឹង ផលប្រយោជន៍នៃការអនុគ្រោះពន្ធដារ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-ឥណ្ឌា។

ម្យ៉ាងវិញទៀត ប្រសិនបើសំណើរបស់រដ្ឋាភិបាលឥណ្ឌាត្រូវបានឯកភាពអនុម័ត នេះគឺជាការបោះជំហានដ៏សំខាន់ក្នុងសកម្មភាពដោះដូរពាណិជ្ជកម្មរវាង អាស៊ាននិងឥណ្ឌា ក៏ដូជជារវាងវៀតណាមនិងឥណ្ឌាផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត