កាណាដាបានអបអរសាទរប្រទេសវៀតណាមចំពោះការឆ្លើយតបប្រកបដោយជោគជ័យរបស់ខ្លួនចំពោះការរីករាលដាលនៃជំងឺឆ្លង Covid-19

14:29 | 15/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាយប់ថ្ងៃទី ១៤ ខែឧសភា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេស កាណាដាលោក Francois-Philippe Champagne ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក Pham Binh Minh (រូបថត៖ baoquocte)

លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 នៅកាណាដាហើយបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកាណាដាដែលបានសម្របសម្រួលនិងគាំទ្រដល់រដ្ឋាភិបាលវៀតណាមក្នុងការរៀបចំជើងហោះហើរចំនួន ២ ដើម្បីទទួលពលរដ្ឋវៀតណាមជាង ៥៥០ នាក់នៅកាណាដាដើម្បីត្រឡប់មកស្រុកកំណើតវិញ។

លោក Pham Binh Minh បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការប្រយុទ្ធ ប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតផង និងផ្តោតសំខាន់លើការជំរុញផលិតកម្ម និងអាជីវកម្ម ក្នុងស្រុកផង ក៏ដូចជាត្រៀមខ្លួនធ្វើសហប្រតិបត្តិការជាមួយប្រទេសនានា រួមទាំងប្រទេសកាណាដា ដើម្បីស្តារពាណិជ្ជកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញសកលលោកឡើងវិញផងដែរ។

ក្នុងឱកាសនេះ រដ្ឋមន្រ្តីការបរទេសកាណាដាលោក Francois-Philippe Champagne បានអបអរសាទរចំពោះប្រទេសវៀតណាមដែលទទួលបានជោគជ័យក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺ Covid-19 ព្រមទាំងថ្លែងអរគុណដល់ វៀតណាមដែលបានជួយឧបត្ថម្ភដល់ពលរដ្ឋ កាណាដាឲ្យត្រឡប់មកស្រុកកំណើតវិញកាលពីខែមករាឆ្នាំ ២០២០ ក៏ដូចជា បញ្ជាក់ពីការបំណង ចង់បន្តការចែករំលែកព័ត៌មាននិងកិច្ចសហប្រតិបត្តិការក្នុងការកំចាត់ជំងឺឆ្លង Covid-19 តាមរយៈ យន្តការសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។

លើកពីនេហទៀតភាគីទាំងពីរក៏បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើនជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១៧ និងបានឈានដល់ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងជឿន លឿនអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រមទាំង អះអាងថានឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធនៅវេទិកា អន្តរជាតិនិងតំបន់ក្នុងឆ្នាំដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ាន ២០២០ និងជាសមាជិក មិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត