ក្រសួងការពារប្រទេសវៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតសកល Covid-19

08:58 | 13/05/2020 (សរុបដោយ ហេង វុធ្ធី)

ក្នុងរយៈពេលកន្លងទៅ ក្រសួង ការពារប្រទេសវៀតណាមបានអនុវត្តន៍វិធានការជាក់ស្ដែងជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ផ្ទៃក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជារវាងក្រសួងការពារប្រទេសវៀតណាមជាមួយក្រសួងការពារជាតិនៃបណ្ដាប្រទេសនៅលើពិភពលោក ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល។

លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh (រូបថត៖ vov)

ក្នុងនាមជាប្រធានកិច្ចប្រជុំយោធាការពារជាតិ នៃសមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០ នោះ ក្នុងរយៈពេលកន្លងទៅ ក្រសួង ការពារប្រទេសវៀតណាមបានអនុវត្តន៍វិធានការជាក់ស្ដែងជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ផ្ទៃក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជារវាងក្រសួងការពារប្រទេសវៀតណាមជាមួយក្រសួងការពារជាតិនៃបណ្ដាប្រទេសនៅលើពិភពលោក ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។

នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយវិទ្យុសម្លេងវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Nguyen Chi Vinh បានឲ្យដឹងថា៖ ក្រោយពេលជំងឺរាតត្បាត COVID – 19 ទើបបានផ្ទុះឡើងនោះ វៀតណាមបានរៀបចំយុទ្ធសាស្ត្រមួយលើគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបវិញ ដែលក្នុងនោះបានផ្តោតសំខាន់លើបញ្ហាកិច្ចសហប្រតិបត្តិការអន្តរជាតិ។ អាស្រ័យហេតុនេះ វៀតណាមបានបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្នុងប្រទេសផង ហើយត្រៀមខ្លួនជាស្រេចចែករំលែក សហប្រតិបត្តិការ និងជួយឧបត្ថម្ភដល់បណ្ដាប្រទេស ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺក្នុងសមត្ថភាពរបស់ខ្លួន។ដោយជ្រួតជ្រាបស្មារតីនេះ ក្រសួងការពារប្រទេសបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ដើម្បីចែករំលែកជាមួយមិត្តភក្តិអន្តរជាតិ ហើយក្នុងនោះមានចិន ដែលជាប្រទេសជិតខាង និងជាប្រទេសដំបូងដែលមានការរីករាលដាលនៃជំងឺនេះ។

លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh បានសង្កត់ធ្ងន់ថា៖ “ចិនគឺជាប្រទេសមហាអំណាច ដែលមានសក្តានុពលខ្លាំងជាងវៀតណាម ជាច្រើន ប៉ុន្តែចិននៅតែជួបការលំបាក នៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើង។ តាមសំណើររបស់ភាគីចិន យើងបានផ្តល់ជូនភាគីមិត្តនូវសំភារៈ ឧបករណ៍ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដែលគេកំពុងខ្វះខាត។ នៅពេល ជួបជាមួយឯកអគ្គរដ្ឋទូតចិន ខ្ញុំបាននិយាយថាវៀតណាមនៅតែជួបការលំបាកជាច្រើន ប៉ុន្តែនៅតែចែករំលែកជាមួយចិននូវអ្វីៗដែលល្អប្រសើរបំផុត ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់។ លោកឯកអគ្គរដ្ឋទូតចិនបាននិយាយថា នៅពេលនេះ ចិនទើបបានសង្កេតឃើញថា វៀតណាមគឺជាអ្នកជិតខាងដ៏ល្អ ហើយយកចិត្តទុកដាក់ដល់ចិន “។

ដោយស្មារតីជួយគ្នាទៅវិញទៅមក ជួយមិត្តក៏ដូចជាជួយខ្លួនឯង ក្រសួងការពារប្រទេសវៀតណាមបានម្ចាស់ការជំរុញកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភដល់បណ្ដាប្រទេសជិតខាង និងមិត្តភក្តិ។ ជាពិសេសចំពោះប្រទេសមិត្តកម្ពុជា និងវៀតណាមនោះ ជំនួយឧបត្ថម្ភរបស់វៀតណាមមិនត្រឹមតែមានសំភារៈ ឧបករណ៍ប៉ុណ្ណោះទេ ថែមទាំងមានធនធានមនុស្សទៀតផង។ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh បានអះអាងថា៖ “ការដែលបច្ចុប្បន្ននេះ កម្ពុជា និងឡាវបានរកឃើញករណីឆ្លងជំងឺរាតត្បាតមានចំនួនទាប គឺដោយមានបទពិសោធ និងការចូលរួមចំណែកយ៉ាងតិចតួចរបស់វៀតណាម។ យើងបានជួយប្រទេសទាំងពីរនូវអ្វីៗដែលល្អប្រសើរបំផុត។ នៅថ្នាក់មជ្ឈឹម យើងបានចាត់បញ្ជូនអ្នកជំនាញមកពីស្នងការពេទ្យយោធាជួយភាគីមិត្ត ដែលទទួលបានការគោរព និងវាយតម្លៃខ្ពស់ពីភាគិមិត្ត។ នៅថ្នាក់មូលដ្ឋានវិញ បណ្ដាភូមិភាគយោធាក៏បានចាត់បញ្ជូនជួរគ្រូពេទ្យយោធាទៅជួយភាគីមិត្តផងដែរ។ លើសពីនេះទៅទៀត យើងបានសហប្រតិបត្តិការគ្រប់គ្រងព្រំដែនជាមួយផាគីមិត្តយ៉ាងល្អប្រសើរ ហើយភាគីមិត្តបានពេញចិត្តយ៉ាងខ្លាំង“។

សន្និសីទ ADMM 13 នៅបាងកកប្រទេសថៃកាលពីឆ្នាំ២០១៩

ក្នុងស្មារតីសហប្រតិបត្តិការ និងត្រៀមខ្លួនជាស្រេចចែករំលែកជាមួយប្រទេសទាំងអស់នៅលើពិភពលោក វៀតណាមក៏បានរួមសហការប្រកបដោយប្រសិទ្ធភាពជាមួយបណ្ដាប្រទេសនៅក្រៅតំបន់ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសកល។ រហូតមកដល់បច្ចុប្បន្ននេះមានប្រទេសជាច្រើនមកពីទ្វីបផ្សេងទៀតបានបង្ហាញនូវបំណងចង់សហការជាមួយវៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា៖ “មានប្រទេសអ្នកមាន ជាច្រើន ប៉ុន្តែគ្មានប្រព័ន្ធសុខាភិបាលសាធារណៈដ៏ល្អប្រសើរដូចជាប្រទេសយើងឡើយ។ ពួកគេមានវិស័យសុខាភិបាលឯកជនអភិវឌ្ឍន៍ បានជារដ្ឋាភិបាលជួបការលំបាកជាច្រើន។ បណ្ដាប្រទេសដូចជា៖ អាល្លឺម៉ង់ ហុងគ្រី ប៉ូឡូញ បានសម្តែងបំណងចង់ឲ្យវៀតណាមជួយឧបត្ថម្ភ។ ដំបូងគឺពូកគេបានសង្កេតឃើញនូវទឹកចិត្តរបស់វៀតណាម ហើយមានជំនឿជាក់ទៅលើវៀតណាម។ ទីពីរ គឺពួកគេ បានមើលឃើញថា ឧបករណ៍ សំភារៈរបស់វៀតណាមល្អ ហើយវៀតណាមមិនដែលផ្ដល់ទំនិញគ្មានគុណភាពដល់បណ្ដាប្រទេសឡើយ។ យើងបានជួយឧបត្ថម្ភបណ្ដាប្រទេសមិត្ត បើទោះបីជាតិចតួចក៏ដោយប៉ុន្តែបានបង្ហាញនូវការយកចិត្តទុកដាក់ មនោសញ្ចេតនាដ៏ស្មោះសរ”។

ជាក់ស្តែងក្នុងបរិបទដែលស្ថានភាពជំងឺរាតត្បាត COVID – 19 បន្តមានការវិវឌ្ឍដ៏ស្មុគស្មាញ ភាគីទាំងពីរបានឯក ភាពគ្នាចាត់ទុកថា នេះគឺជាការ គំរាមកំហែងរួមមួយរបស់មនុស្សជាតិ ដោយបានលើកត្រដែតនូវតួនាទី កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងរយៈពេលកន្លងទៅ។ នារយៈពេលខាងមុខ ភាគីទាំងពីរបន្តរក្សាកិច្ចពិភាក្សាដកបទពិសោធន៍តាមរយៈអនឡាញ ជំរុញលើខ្លឹមសារដែលមានការយកចិត្តទុកដាក់ដូចគ្នា ដែលក្នុងនោះមានការផ្លាស់ប្ដូរអ្នកជំនាញលើវិស័យបច្ចេកវិទ្យា ជីវសាស្រ្ត ផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ផ្គត់ផ្គង់ថ្នាំសង្កូវព្យាបាលជំងឺ និងជំរុញកិច្ចសហប្រតិបត្តិការផ្ទាល់រវាងបណ្ដាមូលដ្ឋានសិក្សាស្រាវជ្រាវរបស់ភាគីទាំងពីរផងដែរ។

កិច្ចសហប្រតិបត្តិការអន្តរជាតិ សុច្ឆន្ទៈ និងប្រសិទ្ធភាពរបស់វៀតណាម ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 កំពុងត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ហើយវាយតម្លៃជាវិជ្ជមាន។ ប្រការទាំងនេះបានសរឲ្យឃើញវៀតណាមមិនត្រឹមតែជាប្រទេសដែលមានការ ទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយទឹកចិត្តមេត្តាករុណា និងប្រកបដោយសុច្ឆន្ទៈផងដែរ៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn និង vietnam.vnanet.vn)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត