កណ្តុរពិសោធន៍មានសុខភាពល្អ ការធ្វើតេស្តវ៉ាក់សាំង COVID-19 នៅក្នុងប្រទេសវៀតណាមទទួលបានជោគជ័យដំបូង

13:37 | 08/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - បន្ទាប់ពីការចាក់វ៉ាក់សាំង COVID-19 រយៈពេល ១០ ថ្ងៃ កណ្តុរពិសោធន៍នៅតែមានសុខភាពល្អ ។ នេះជាជោគជ័យដំបូងនៃការស្រាវជ្រាវវ៉ាក់សាំង ប្រឆាំងនឹងជំងឺរាតត្បាតនៅវៀតណាម។

ការធ្វើតេស្តវ៉ាក់សាំង COVID-19 នៅក្នុងប្រទេសវៀតណាមទទួលបានជោគជ័យដំបូង។

លោកវេជ្ជបណ្ឌិត Do Tuan Dat ប្រធានក្រុមហ៊ុនទទួលខុសត្រូវមានកំរិត​កវ៉ាក់សាំងលេខ ១ និងផលិតផលជីវសាស្រ្តមួយ (នៃក្រសួងសុខាភិបាល) បាននិយាយថា​ អ្នកវិទ្យាសាស្ត្រ​បានបញ្ចូលអង់ទីករ SARS-CoV-2 ក្នុងវ៉ាក់សាំងនេះ។ ការធ្វើតេស្តវ៉ាក់សាំងលើសត្វកណ្តុរដើម្បីតាមដានភាពស៊ាំ។

បន្ទាប់ពីចាក់វ៉ាក់សាំងបាន ១០ ថ្ងៃ ​សត្វកណ្តុរមានសុខភាពល្អ​ហើយនេះអាច បាន​គេចាត់ទុកថាជា“ ជោគជ័យដំបូងនៃការសិក្សាស្រាវជ្រាវ” ។ នាពេល​ខាងមុខនេះ សត្វកណ្តុរទាំងនេះ​នឹងបន្តតាមដាន​សម្រាប់​ការ​ឆ្លើយតបនៃ​ប្រព័ន្ធភាពស៊ាំ​ក្នុងដំណាក់កាលទី ១ ។

សំណាកឈាមដែលយកពីសត្វកណ្តុរនឹងត្រូវបញ្ជូនទៅវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាត ដើម្បីវាយតម្លៃពីការឆ្លើយរបស់ប្រព័ន្ធភាពស៊ាំ​ប្រឆាំង​នឹង​វីរុស​ SARS-CoV-2 ។ ប្រសិន​ប្រព័ន្ធភាពស៊ាំ​រឹងមាំ​មានន័យថាវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 មានប្រសិទ្ធភាពល្អ។

វ៉ាក់សាំងប្រឆាំងនឹង COVID-19 នៅតែ​ស្ថិតក្នុងដំណើរការ​ស្រាវជ្រាវ​និង​ធ្វើតេស្ត។ បន្ទាប់ពីនោះអ្នកវិទ្យាសាស្ត្រនឹងបន្តសិក្សានិងធ្វើតេស្តិ៍លើសត្វជាផ្លូវការដើម្បីវាយតម្លៃបន្ថែមលើភាពស៊ាំនិងសមត្ថភាពការពាររបស់វ៉ាក់សាំង។ ទីចុង​ក្រោយ​បង្អស់​ ការធ្វើតេស្ត​លើ​​មនុស្សជាក្រុមតូចៗបន្ទាប់មកកើនឡើងដល់ក្រុមធំ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត