យុគសម័យ - ទីក្រុងហូជីមិញមានបំណងចង់សហការជាមួយរដ្ឋ Victoria នៃអូស្ត្រាលីក្នុងវិស័យដែលរដ្ឋមានចំណុចខ្លាំងដូចជាការអភិវឌ្ឍន៍លើវិស័យអប់រំនិងបណ្តុះបណ្តាល ទីក្រុងឆ្លាតវៃ កសិកម្ម និងការច្នៃប្រឌិតជាដើម។
សិក្ខាសាលាតាមអ៊ិនធឺរណែតស្តីពីការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងរដ្ឋ Victoria ប្រទេសអូស្ត្រាលី ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ថែមទៀតនូវផែនការនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងតំបន់ទាំងពីរ (VN+)
នារសៀលថ្ងៃទី ៤ ខែឧសភា សិក្ខាសាលាតាមអ៊ិនធឺរណែតស្តីពីការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងរដ្ឋ Victoria ប្រទេសអូស្ត្រាលី ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ថែមទៀតនូវផែនការនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងតំបន់ទាំងពីរ។ ថ្លែងនៅក្នុងពិធីបើកសន្និសីទនេះ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសរដ្ឋ Victoria លោក Pear Pearson បានមានប្រសាសន៍ថាទីក្រុងហូជីមិញមានសេដ្ឋកិច្ចដ៏ស្វាហាប់ហើយចំណុចនេះនឹងនាំមកនូវឱកាសសហប្រតិបត្តិការដ៏មានតម្លៃសម្រាប់វិនិយោគិនអូស្រ្តាលីនិងបើកបណ្តាញអាជីវកម្មប្រកបដោយជោគជ័យផងដែរ។
ដើម្បីឱ្យដំណើរការនៃការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពតាមការដែលអាចធ្វើទៅបាន លោកបានស្នើឱ្យភាគីទាំងពីរពិភាក្សា លើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដោយកំណត់យ៉ាងច្បាស់នូវតំបន់ដែលទីក្រុងចង់ឲ្យរដ្ឋ Victoria ក្លាយជាដៃគូផ្តល់ការគាំទ្រ។ លោក Le Quang Long នាយកមន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញបានសង្កត់ធ្ងន់នូវបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំទីក្រុងហូជីមិញក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយរដ្ឋ Victoria ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ នាបច្ចុប្បន្ននេះ មានវិស័យចំនួន ៤ ដែលទីក្រុងចង់សហការជាមួយរដ្ឋ Victoria រួមទាំងការអភិវឌ្ឍន៍វិស័យអប់រំនិងបណ្តុះបណ្តាល ទីក្រុងឆ្លាតវៃ កសិកម្ម និងការច្នៃប្រឌិត៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន