យុគសម័យ - "ការមូលមតិគ្នាជាទូទៅក្នុងសង្គម" - នោះគឺជាអ្វីដែលលោក Wendle បានលើក ឡើងជាច្រើនដងនៅក្នុងបទសម្ភាសន៍ជាមួយ Die Oberbadische នៅពេលដែលត្រូវបានគេសួរ ថាតើអ្វីដែលបានជួយឲ្យប្រទេសវៀតណាមគ្រប់គ្រងជំងឺកូវីដ១៩ (COVID-19) ប្រកបដោយ ជោគជ័យ ។
អ្នកជំនាញអាឡឺម៉ង់បានលើកឡើងពីតួនាទីនៃការឯកភាពជាឯកច្ឆ័នក្នុងសង្គមនៅវៀតណាម
កាសែតអាឡឺម៉ង់ Die Oberbadische ទើបបានមានបទសម្ភាសន៍ជាមួយលោក Manuel Wendle អ្នកជំនាញជនជាតិអាឡឺម៉ង់ដែលបច្ចុប្បន្នជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុនៅវៀតណាម ដើម្បីស្វែងយល់អំពីស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩នៅអាស៊ីអាគ្នេយ៍ ក៏ដូចជារបៀបដែល វៀតណាមគ្រប់គ្រងជំងឺរាតត្បាតនេះប្រកបដោយប្រសិទ្ធភាព។
"ការមូលមតិគ្នាជាទូទៅរបស់សង្គម" - នោះគឺជាអ្វីដែលលោក Wendle បានលើក ឡើងជាច្រើនដងនៅក្នុងបទសម្ភាសន៍ជាមួយ Die Oberbadische នៅពេលដែលត្រូវបានគេសួរ ថាតើអ្វីដែលបានជួយឲ្យប្រទេសវៀតណាមគ្រប់គ្រងជំងឺកូវីដ១៩ (COVID-19) ប្រកបដោយ ជោគជ័យ។យោងតាមលោក Wendle ប្រទេសវៀតណាមមានការមូលមតិគ្នាយ៉ាងទូលំទូលាយ ក្នុងសង្គមដើម្បីគាំទ្រដល់វិធានការប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងតឹងរឹងហើយវិធានការទាំងនោះត្រូវបានអនុវត្តពីអាជ្ញាធរថ្នាក់លើចុះទៅថ្នាក់ក្រោមយ៉ាងព្រមៗគ្នា។
ទោះបីជាវិធានការទាំងនេះមិនមានលក្ខណៈសាមញ្ញក្នុងការអនុវត្តនៅប្រទេសផ្សេងទៀតក៏ដោយប៉ុន្តែវៀតណាមជាឧទាហរណ៍មួយដ៏ច្បាស់ថាប្រសិនបើការសម្រេចចិត្តខាងនយោបាយឈានដល់ការឯកភាពជាឯកច្ឆ័នក្នុងសង្គមយ៉ាងទូលំទូលាយ នោះវិធានការប្រឆាំងជំងឺរាតត្បាតនឹងទទួលបាន ជោគជ័យយ៉ាងពិតប្រាកដតែម្តង៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: Vietnamplus.vn)

មតិពីមិត្តអ្នកអាន