វិស័យវាយនភ័ណ្ឌវៀតណាមចាប់យកឱកាសដើម្បីនាំចេញម៉ាស់ការពារ

16:18 | 05/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - សមាគម VITAS បានសហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានរៀបចំសិក្ខាសាលាតាមអនឡាញស្តីពីការនាំចេញវាយនភ័ណ្ឌក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ (Covid-19) ព្រមទាំងឆ្លើយសំនួរអំពីបទបញ្ញត្តិនាំចេញម៉ាស់និងសម្ភារៈបរិក្ខាពេទ្យទៅកាន់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក

វិស័យវាយនភ័ណ្ឌវៀតណាមចាប់យកឱកាសដើម្បីនាំចេញម៉ាស់ការពារ (រូបថត៖ vnanet)

នាថ្ងៃទី ៤ ខែឧសភា សមាគមវាយនភ័ណ្ឌនិងសម្លៀកបំពាក់វៀតណាម (VITAS) សហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានរៀបចំសិក្ខាសាលាតាមអនឡាញស្តីពីការនាំចេញវាយនភ័ណ្ឌក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 ព្រមទាំងឆ្លើយសំនួរអំពីបទបញ្ញត្តិនាំចេញម៉ាស់និងសម្ភារៈបរិក្ខាពេទ្យទៅកាន់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកផងដែររ។

លោក Tran Thanh Hai នាយករងនៃនាយកដ្ឋានអាហរ័ណ-នីហរ័ណនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានអះអាងថាក្នុងពេលដែលជំងឺកូវីដ១៩បានផ្ទុះឡើង សហគ្រាសវាយនភ័ណ្ឌបានចាប់យកស្ថានភាពបានយ៉ាងឆាប់រហ័សហើយប្តូរទៅផលិតម៉ាស់ក្រណាត់កំចាត់មេរោគ ដើម្បីឆ្លើយតបនឹងតំរូវការក្នុងស្រុក និងប្តូរទៅធ្វើការនាំចេញវិញផងដែរ តាមនោះរួមចំណែកដល់ការបង្កើតប្រាក់ចំណូលកាត់បន្ថយការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាតដ៏កាចសាសាវនេះ។

ចាប់ពីដើមឆ្នាំ ដល់ថ្ងៃទី ១៩ ខែមេសា ចំនួនម៉ាស់ការពារសរុបបាននាំចេញជិត ៤១៦ លានម៉ាស់ ដែលមានទឹកប្រាក់ជាង ៦៤ លានដុល្លារអាមេរិក។ ទីផ្សារនាំចេញ សំខាន់ៗគឺប្រទេសជប៉ុន កូរ៉េខាងត្បូង អាឡឺម៉ង់ សហរដ្ឋអាមេរិក ហុងកុង និងសិង្ហបុរីជាដើម។ នាពេលថ្មីៗនេះដោយរដ្ឋាភិបាលបានដាក់ចេញនូវដំណោះស្រាយមួយដែលអនុញ្ញាតឱ្យនាំចេញម៉ាស់គ្រប់ប្រភេទរួមមានម៉ាស់ក្រណាត់និងម៉ាស់វេជ្ជសាស្រ្ត ហើយនេះគឺជាឱកាសមួយសម្រាប់អាជីវកម្មដើម្បីជំរុញការនាំចេញទំនិញនេះ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត