យុគសម័យ - នាថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ជើងហោះហើរបាននាំពលរដ្ឋវៀតណាម ជិត ៣០០ នាក់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព ក្នុងបរិបទដែលជើងហោះ ហើរពាណិជ្ជកម្មរវាងវៀតណាមនិងអន្តរជាតិ ត្រូវបានផ្អាកដោយសារការរីករាលដាលនៃ ជំងឺកូវីដ១៩ ផងដែរ។
ប្រជាពលរដ្ឋវៀតណាមជិត ៣០០ នាក់មកពីប្រទេសអារ៉ាប់រួមបានត្រលប់មកស្រុក កំណើតវិញដោយសុវត្ថិភាព
ប្រជាពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសវិញនៅពេលនេះរួមមានកុមារនិងនិស្សិតអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា អ្នកឈឺ អ្នកទេសចរមកលេងសួរសុខទុក្ខ សាច់ញាតិ របស់គេដែលបាន ផុតកំណត់ទិដ្ឋាការហើយបានជាប់គាំងនៅប្រទេសម្ចាស់ផ្ទះ និងពលករដែលបានបញ្ចប់កិច្ចសន្យាឬការឈប់សម្រាកដោយគ្មានប្រាក់ខែអស់រយៈពេលជាច្រើនខែ។ស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប់រួមបានបញ្ជូនមន្រ្តីដោយផ្ទាល់ទៅអាកាសយានដ្ឋានឌូបៃដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអារ៉ាប់រួមដើម្បីណែនាំនិងជួយដល់ពលរដ្ឋទាំងនេះបំពេញនីតិវិធីសម្រាប់ការឡើងយន្តហោះត្រឡប់មកមាតុភូមិវិញ។
ជាមួយនឹងគោលដៅធានាសុខភាពរបស់ប្រជាពលរដ្ឋនិងបង្ការការរីករាលដាលនៃជំងឺឆ្លងនេះ ក្រុមហ៊ុនអាកាសចរណ៍នាានបានអនុវត្តយ៉ាងតឹងរឹងនូវ វិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងធ្វើចត្តាឡីស័កក្នុងអំឡុងពេលដំណើរការជើងហោះហើរតែម្តង។ នៅពេលដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកដំណើរទាំងនេះ ត្រូវបានពិនិត្យសុខភាពនិងដាក់នៅដាច់ដោយឡែកតាមការកំណត់ផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន