ជាដំបូង ប្រទេសវៀតណាមបានសាកល្បងវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 លើសត្វកណ្តុរ

07:19 | 04/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតនិងសមាជិតតែមួយគត់វ៉ាក់សាំង និងផលិតផលជីវសាស្រ្ត (ក្រុមហ៊ុន VABIOTECH - ក្រសួងសុខាភិបាល) បាននិយាយឲ្យដឹងថា ប្រទេសវៀតណាមទទួលបានភាពជោគជ័យដំបូង ក្នុងការសិក្សាស្រាវជ្រាវវ៉ាក់សាំងនិងកំពុងសាកល្បងវ៉ាក់សាំងនេះលើសត្វកណ្តុរ។

ក្នុងរយៈពេល ១៧ ថ្ងៃជាប់ៗគ្នា ប្រទេសវៀតណាមមិនបានរកឃើញករណីផ្ទុក Covid-19 នៅក្នុងសហគមន៍ទេ។ (រូបថត៖ zing.com.vn)

លោកបណ្ឌិត Do Tuan Dat ប្រធានក្រុមហ៊ុន VABIOTECH បានមានប្រសាសន៍ថា នៅពេលដែលប្រទេសវៀតណាមរកឃើញករណីផ្ទុកជំងឺ Covid-19 ដំបូង អ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុនបានសហការជាមួយសាកលវិទ្យាល័យ Bristol (ប្រទេសអង់គ្លេស) ដើម្បីសិក្សាស្រាវជ្រាវវ៉ាក់សាំងបង្ការវីរុស SARS-CoV-2 ផ្អែកទៅលើបច្ចេកវិទ្យាវ៉ិចទ័រវីរុស។ ការស្រាវជ្រាវនេះទទួលបានជោគជ័យ។

អង់ទីករនៃ SARS-CoV-2 នៅក្នុងសមាសធាតុវ៉ាក់សាំងនឹងជួយឱ្យរាងកាយបង្កើតអង្គបដិប្រាណសកម្មប្រឆាំងនឹង SARS-CoV-2 ជៀសវាងនៃការឆ្លង។ នេះគឺជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតវ៉ាក់សាំង។

ជាដំបូងបង្អស់ ការសិក្សានិងស្រាវជ្រាវ​វ៉ាក់សាំង Covid-19 ទទួលបានភាពជោគជ័យ នៅក្នុងបន្ទប់ពិសោធន៍ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ្នកវិទ្យាសាស្ត្រវៀតណាមបាននិងកំពុងធ្វើការពិសោធន៍លើសត្វកណ្តុរ ដើម្បីវាយតម្លៃពីសមត្ថភាពបង្កើតអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2 ។

លោកបណ្ឌិត Dat ​​បាននិយាយបន្ថែមថា នៅសប្តាហ៍ក្រោយគំរូឈាមរបស់សត្វកណ្តុរ ដែលបញ្ជូនទៅកាន់វិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាត ដើម្បីវាយតម្លៃសមត្ថភាពបង្កើតអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2 ។ បន្ទាប់ពីដំណាក់កាលនេះវ៉ាក់សាំង Covid-19 នឹងត្រូវបន្តសិក្សាស្រាវជ្រាវ ដើម្បីឆ្ពោះទៅកាន់ដំណើរការផលិតនិងចាក់សាកល្បងលើសត្វ ដើម្បីវាយតម្លៃពីសុវត្ថិភាពនិងភាពស៊ាំនៃវ៉ាក់សាំងនេះ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត